Khmer Literatures of Somdechsongharaj Choun Nat

… ហ៏! រួច​នៅ​ អ្នក​ណា​ទៀត​នៅ នៅ​បន្តិច​ទៀត​នៅ​នាង​មួយ​នៀក​កញ្ញា នៀក! ចប់​ហើយ កញ្ញា​នេះ​ ខ្លី​ៗ​ទេ។
… នេះ​កញ្ញា​អី​នៀក! នែក​ ​ដាក់ …​ទូល​ព្រះ​បង្គំ​នាង​ខ្ញុំ​ម្ចាស់ នាង​កញ្ញា​យល់​ខុស​ទេ គេ​មិន​ដែល​ប្រើ​ទេ … ឈ្មោះ អិន ហ៊ំ ជា​សិស្ស​ថ្នាក់​ទី​២ “ ក” នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ….។ ឥឡូវ​អាត្មា​ថា ខ្ញុំ​ម្ចាស់​
ទៅ​​ចុះ។ លុប​ទូល​ព្រះ​បង្គំ​នាង​ខ្ញុំ​ចេញ – ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ នាង​ខ្ញុំ​ម្ចាស់ នែក! គេ​មិន​ដែល​និយាយ​ថា ទូល​ព្រះ បង្គំ ទេ នាង​ឯង​កុំ​និយាយ​នឹង​ព្រះ​អង្គ​ម្ចាស់ នឹង​ស្ដេច និង​អី​ថា ទូល​បង្គំ – គេ​ថា​ខ្ញុំ​ម្ចាស់ អាត្មា​ប្រាប់​ទៅ​ចុះ! … ខ្ញុំ ​ម្ចាស់​ឈ្មោះ អិន ហ៊ំ ជា​សិស្ស​ថ្នាក់​ទី​២ “ ក” វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​ឆ្ងល់​អំពី​ពាក្យ​មួយ​ម៉ាត់​ដែល​ហៅ​ថា ពិសេស ឬ​ វិសេស… ដែល​ក្រសួង​ឃោសនា​ការ​ធ្លាប់​តែ​ផ្សាយ​តាម​វិទ្យុ​ជា​ញឹកញាប់ ពាក្យ​នេះ​តាម​សេចក្ដី​យល់​របស់​ខ្ញុំ​ម្ចាស់ គួរ​ទុក​ប្រើ​ចំពោះ​ពាក្យ​សម្ដី​របស់​វីរៈ​បុរស​អង្គ​ណា​មួយ​ដែល​ជា​កំពូល​ នៃ​រដ្ឋ… ឧទាហរណ៍​ដូច​ជា​ព្រះ​រាជ​ឱង្ការ នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ទើប​សម មិន​ត្រូវ​យក​មក​ប្រើ​ជា​សាធារណៈ ច្របូក​ច្របល់​គ្នា​ឡើយ។ ដូច​សព្វ​ថ្ងៃ​នេះ ក្រសួង​ឃោសនាការ​តែង​តែ​ផ្សាយ​ជា​ព័ត៌មាន​ឮ​ដំណឹង អ្ហេ៎! ឬ​ដំណឹង​ពិសេស រោង​ភាពយន្ត​សូរិយា លេង​រឿង​ឥណ្ឌា រឿង​រស្មី​ចន្ទ្រា ទួល​តាពូង។ (សំឡេង​សើច) អើ! (មិន​មែន​នាង) នាង​សរសេរ​ខុស​ទេ នាង​កញ្ញា​សរសេរ​ខុស​ទេ គេ​មិន​ថា ទួល​តាពូង ទេ មិន​មែន​តា​ឈ្មោះ​ពូង គាត់​ធ្វើ​ទួល​ហ្នឹង​ឯណា មិន​មែន​ទួល​របស់​តា​ពូង​ទេ។ ទួល​ទំពូង ពី​ព្រោះ​ពី​ដើម​ វា​មាន​ដើម​ទំពូង​ដុះ​នៅ​ហ្នឹង - អាត្មា​នៅ​ជា​សាមណេរ លោក​គ្រូ​ប្រើ​ឲ្យ​ទៅ​រក​សំបក​ទំពូង​នៅ​ហ្នឹង - ចាំ​ច្បាស់​ណាស់ ឥឡូវ​ទៅ​ជា​តា​ពូង​ៗ​អស់។ ទូល​ទំពូង គឺ​ដើម​ទំពូង ​វា​ដុះ​នៅ​ហ្នឹង​ពី​ដើម ឯ​ឥឡូវ​ថា ទំពូង ទៅ​ចុះ! … ទួល​ទំពូង លេង​រឿង​ព្រះ​ជិនវង្ស ឬ​វិថីជិត​ឃ្លាំង​មាន​វត្ត សាលា​រៀន កាត់ដេរ​។ល។ ជា​ដើម តើ​ហេតុ​អ្វី​បាន​ជា​ក្រសួង​ឃោសនាការ​ចេះ​តែ​ផ្សាយ​ព័ត៌មាន​ឬ​ដំណឹង​ពិសេស? បើ​និយាយ​ពី​រឿង​កុនល្ខោន​ឯណោះ​ទៅ​វិញ? ខ្ញុំ​ម្ចាស់​ឮ​ភ្លាម​ៗ​ស្មាន​តែ​ព្រះ​រាជ​ឱង្ការ​នៃ​សម្ដេច​សហជីវិន…. អាត្មា​ (មិន​ទាន់​មើល) មិន​មើល​ពាក្យ​នាង​កញ្ញា​ឯង​អស់​ទេ តែ​ខំ​ខ្លាច​គេ ពាក្យ​អី​ខ្ជាំង​ៗ អាត្មា​រំលង​ចោល​ពាក្យ​នេះ មាន​ខ្លះ​បែប​បញ្ជោក​គម្រោគ​ខ្លាំង​ណាស់ រួច​ទៅ​បន្ទោស​លើ​ឃោសនា​ការ​ជាតិ​ផង នែ៎កៗ! លោក​ឃោសនា​ការ​ជាតិ នែក! នាង​ហ្នឹង​បន្ទោស​ហើយ នែក! មើល​ថា​នេះ​ទៀត … ហេតុ​នេះ​សូម​សម្ដេច​ជា​ម្ចាស់​ទ្រង់​មេត្ដា​យក​ពាក្យ​មួយ​ម៉ាត់​នេះ​ទៅ​ ដាក់​ក្នុង​របៀប​វារៈ​ប្រជុំ​អក្សរ​សាស្ត្រ​ពិភាក្សា​សម្រេច​ឲ្យ​ខ្ញុំ​ ម្ចាស់​ផងពិសេស ហើយ វិសេស ហ្នឹង​! កុំ​ឆ្ងល់​នាង អិន ហ៊ំ កុំ​ឆ្ងល់ នាង​កំពុង​រៀង​ផង។ អាត្មា​សូម​ពន្យល់​ ពាក្យ​ហ្នឹង​តែ​មួយ​ទេ តែ​មួយ​ទេ! អាត្មា​នឹង​ពន្យល់។ ពិសេស និង វិសេស ហ្នឹង បើ​ប្រែ​ទៅ​ថា មាន​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ មក​អំពី​រូប​ស័ព្ទ​ដើម មក​អំពី វិ ហើយ​នឹង សេសៈវិ ហ្នឹង គឺ​ជា​បព្វបទ បាលី​គេ​ហៅ​បព្វបទ ប្រែ​ថា​ បទ​មក​ដាក់​ខាង​ដើម ជា​តួ​ឧបសគ្គ​ដែល​ ដែល​បារាំង​ហៅ​ថា préfixe អាត្មា​មិន​សូវ​ចេះ​បារាំង បើ​មួយ​ម៉ាត់​ៗ préfixe គេ​ដាក់​មក វិ ហើយ​នឹង សេសៈ។ វិ ហ្នឹង ប្រែ​ថា ផ្សេង​ៗ ប្រែ​ថា​ ជាក់​ស្ដែង ប្រែ​ថា ណាស់​ណា​អី​ក៏​បាន​ដែរ។ វិ ហ្នឹង មាន​សេចក្ដី​ច្រើន​ណាស់ រួច​កាល​ណា​ វិ ហ្នឹង វា​នៅ​​នឹង​ សេសៈ, សេសៈ ប្រែ​ថា សល់ ថា​សំណល់ អីចេះ​ទៅ​វិញ​តើ! ប៉ុន្តែ​ដល់ វិ វា​មក​នៅ​ពី​លើ​ជាមួយ សេសៈ ទៅ​ជា​ប្រែ​ថា ថ្លៃ​ថ្លា, ថា​ខ្ពង់​ខ្ពស់, ថា​ប្លែក ​អីចេះ​ទៅ​វិញ សេសៈ​ ហ្នឹង វិសេសៈ ហ្នឹង​ ក៏​ខ្មែរ​យក​មក​ប្រើ​ដើម្បី​ឲ្យ​បាន​ទៅ​ជា​ពិន័យ គេ​យក ជា ទៅ​ជា ពិសេសៈ ​គេ​ហៅ​ថា ពិសេស [ពិ-សែស] មួយ​នៅ​ជា​វិសេស ពាក្យ​ថា វិសេស គេ​និយាយ​ពី​របស់​ទ្រព្យ​អី ឬ​ស្រុក​ទេស ឬ​អ្វី​ដែល​វា​ថ្លៃ​ថ្លា វា​ខ្ពង់​ខ្ពស់ (វា) មាន​តែ​មួយ ឬ​ក៏​វា​សុទ្ធ​តែ​ល្អ​ ហ្នឹង​គេ​ហៅ​ថា វិសេស ពុំ​នោះ​សោត​គម្ពីរ​ដីការ សៀវភៅ​ច្បាប់​ណា​ដែល​វា​ក្រៅ​ផ្លូវ​ការ បើ​ខាង​ពុទ្ធ​សាសនា គឺ​ក្រៅ​ពី​ព្រះ​ត្រ័យ​បិដក ក្រៅ​ពី​អដ្ឋកថា ពី commentaire របស់​ព្រះ​ត្រ័យ​បិដក គម្ពីរ​នោះ​ឯង​​គេ​ហៅ​​ បក្ករណៈវិសេស គេ​ហៅ បក្ករណៈ​វិសេសៈ បើ​និយាយ​តែ​ពាក្យ​ខ្មែរ​ប៉ុណ្ណោះ គេ​ថា បក្ករណ៍ [បៈ-ក] កក្ករណៈ​នោះ គឺ​បក្ករណ៍​វិសេស​ ជា​គម្ពីរ​ដែល​តែង​ឡើង​ក្រោយ ដោយ​វោហារ​របស់​អ្នក​តែង​មិន​អាង​​ដល់​គម្ពីរ​ដីកា​អី​ គ្រប់​គ្រាន់​ទេ គេ​យក​វោហារ យក​មតិ​យោបល់​ ដែល​ហៅ​អត្តនោម័ត​នោះ គឺ​យោបល់​របស់​ខ្លួន​គេ​យក​មក​តែង​ ​អា​ហ្នឹង​គេ​ហៅ​ថា​គម្ពី វិសេស ដែរ។ ប៉ុន្តែ​​ខ្មែរ​យក​មក​ប្រើ គួរ​ឲ្យ​ឆ្ងល់​ដែរ ពាក្យ​​តែ​ដដែល គ្រាន់​​​​តែ​យក ធ្វើ​ជា ទៅ​ជា​ ពិសេស បាន​សេចក្ដី​ខុស​គ្នា​នឹង​ពាក្យ​ថា វិសេស ។ ពាក្យ​នេះ​គេ​ប្រើ​ស្ទើរ​តែ​ច្រើន​ណាស់ ដូច​ជា​គេ​ឆ្លើយ​ព្រះ​កុរណា​ជា​ម្ចាស់​ជីវិត​ថា ព្រះ​កូណា​ថ្លៃ​វិសេស, ព្រះកូណា​​ថ្លៃ​វិសេស​ ហ្នឹង​ឆ្លើយ​ថា​ហៅ​ថា​ឈ្មោះ​អី ថា​នែក! ដួង ដួង​អ្ហែង​មក​ណេះ! ព្រះ​កូណា​ថ្លៃ​វិសេស! ព្រះ​កូណា​វិសេស ​អីចេះ​ក៏​បាន។ ហ្នឹង​គឺ​​ថា​លើក​ហ្លួង លើក​ព្រះ​អង្គ​​ហ្នឹង​ថា ជា​ព្រះ​ករុណា ហ្នឹង​ហៅ​ព្រះ​កុរណា​ហ្នឹង​ថា ព្រះ​អង្គ​មាន​សេចក្ដី​អាណិត​គេ ​ដល់​វា​អស់​​ពី​ករុណា​ទៅ​ជា​ព្រះ​កូណា ទៅ។ ​ថ្លៃ​វិសេស បាន​សេចក្ដី​ថា ព្រះ​អង្គ​ហ្នឹង​មាន​តម្លៃ​ខ្ពង់​ខ្ពស់ ​ក្រៃលែង​ជាង​អ្នក​ដទៃ គេ​ហៅ​ថា ព្រះ​កូណា​ថ្លៃ​វិសេស ជា​ពាក្យ​សន្មត​រាជ​សព្ទ ចុះ​បើ​មក​ជា ពិសេស វិញ ប្រែ​ថា​ប្លែក​ដែរ គេ​បំប្លែង​មក ដើម្បី​ឲ្យ​ ឲ្យ​មាន​សេចក្ដី​ថា ជា​បច្ចេក​ទេស ថា​ជា​ដោយ​ឡែក ថា​ជា​អី​ចេះ​ទៅ​វិញ។ រួច​អាត្មា​សូម​ទាញ​​ឧទាហរណ៍​ដែល​ប្រើ​សព្វ​ថ្ងៃ​នេះ ឧបមា​ថា​ឯក​ឧត្ដម​ហ្នឹង លោក​មាន​រថយន្ត​លោក​បី​ បី បី​គ្រឿង រថយន្ត​មួយ​នោះ ​ស៊ីតូអែន នោះ​ទិញ​មក​ដើម្បី​ឲ្យ​កូន​ចៅ​ប្រើ​ទៅ​ផ្សារ​ទៅ​ផ្សោរ ឆក់កណ្ដៀត​នាយ​អាយ​​តាម​អ្នក​ណា​ប្រើ​​ខ្លះ​អីចឹង​ទៅ ​អាហ្នឹង​គេ​ហៅ​ថា រថយន្ត​សាមញ្ញ មាន​រថយន្ត​មួយ​នោះ លោក​ប្រើ​ផ្ទាល់​ខ្លួន​លោក គឺ​ថា​លោក​ទៅ​ណា​លោក​ប្រើ​តាម​ធម្មតា ទៅ​ធ្វើ​ការ ទៅ​ការិយាល័យ ទៅ​ប៊ុយរ៉ូ លោក លក​​​ជិះ​អា​ហ្នឹង​ទៅ​ អា​នេះ​ជា​រថយន្ត​ផ្ទាល់​ខ្លួន​លោក! ន៏! មាន​រថយន្ត​មួយ​នោះ ថ្លៃ​ថ្លា​បន្តិច​មិន​សូវ​ប្រើ​ទេ គឺ​លោក​សម្រាប់​ប្រើ​ចេញ​មុខ​ចេញ​មាត់ គឺ​ថា​ទៅ​កាន់​ទី​ប្រជុំ​ធំ ឬ​ទៅ​គាល់​ព្រះ​កូណា ទៅ​ព្រះ​រាជ​វាំង​អី លោក​ប្រើ​រថ​​ហ្នឹង​គេ​ហៅ រថយន្ត​ពិ​សេស spécial អ្ហ៊ែៈ! ឯក​ឧត្ដម អើ! ត្រូវ​បារាំង​គេ​ថា spécial, spéciaux ហ្នឹង​ហើយ អា​ហ្នឹង​​គេ​ហៅ​ថា ពិសេស។ សេចក្ដី​ណា​មួយ​ដែល​វិទ្យុ​ក្ដី ផ្សាយ​ដំណឹង ជា​ដំណឹង​ដោយ​ឡែក បើ​និយាយ​ទៅ​ ប្រែ​ថា​ ដោយ​ឡែក ហើយ​សេចក្ដី​ហ្នឹង​មិន​មែន​ជា​សាធារណៈ​ទេ គឺ​វា​មាន​ដោយ​ឡែក វា​ប្លែក​មក​ គេ​ថា ដំណឹង​ពិសេស រួច​នាង​ឯង​ម៉េច​ទៅ​ខឹង ទៅ​ខឹង​នឹង​​ពិសេស​ហ្នឹង ពិសេស​ហ្នឹង​មិន​​មែន​សម្រាប់​តែ​ព្រះ​ប្រមុខ​រដ្ឋ​ទេ ប្រើ​បាន​ជា​សាធារណៈ​ទៅ​ទាំង​អស់ យើង​ក៏​ប្រើ​បាន របស់​អី​ទៅ​វា​ប្លែក ដែល​គេ​មិន​សូវ​យក​មក​និយាយ​ ​មក​ថា អា​ហ្នឹង​វា​ពិសេស​ អី​ចេះ​ណា។ ដូច​ល្មម​ស្ដាប់​បាន​ហើយ មើល​អាត្មា ថា​​ម៉េច… (មាន​កត់​ទុក​) នែក​! អា​ពិសេស​មួយ​ទៀត​អី​ចេះ អា​ហ្នឹង​គេ​ប្រើ​ពិសេស​ដែរ គឺ​ មនុស្ស បើ​តាម​បាលី​នោះ​គេ​ថា នែក! សារាណា សារណំ មញ្ញត្តិ មញ្ញត្តិ ជានាតី តិមនុស្សា…។
អានត្រឡប់ទៅទំព័រ ទី១  ទី២  ទី៣


Khmer Literatures of Somdechsongharaj Choun Nat

ទៅ​ចាក់​ពេទ្យ ខ្ញុំ​ទៅ​ចាក់​ថ្នាំ អស់​៥០០​រៀល​ហើយ មិន​ទាន់​ជា​សោះ! ចម្លើយ​នេះ​ច្បាស់​ណាស់ គឺ​ពូ​នោះ​ មិន​មែន​ឲ្យ​ពេទ្យ​មើល មិន​មែន​ឲ្យ​ពេទ្យ​ចាក់ មិន​មែន​យក​ថ្នាំ​មក​ចាក់​ ខ្លួន​គាត់​ទេ មិន​មែន​ចាក់​ខ្លួន​គាត់​​ទេ អ្នក​ដែល​ឆ្លើយ​របៀប​នេះ សឹង​តែ​គ្រប់​គ្នា…។
សឹង​តែ ហ្នឹង​ក៏​ប្រើ​ណាស់​ឥឡូវ។ សឹង​តែ គេ​ប្រើ​ដោយ​ឡែក​ទេ គេ​មិន​មែន​យក​មក​ប្រើ​អីចឹង​ទេ សូម​លោក​ផាន់​ជ្រាប អា​ហ្នឹង​គេ​ថា ស្ទើរ​តែ។ ស្ទើរ, ស្ទើរ​តែ។ ឥឡូវ​នេះ ស្អី​ក៏​សឹង ស្អី​ក៏​សឹង​ទាំង​អស់។ សឹង ហ្នឹង ពាក្យ​ហ្នឹង​ស្រុក​អាត្មា ស្រុក​ស្រែ គេ​មិន​និយាយ​ថា​សឹង​ហ្នឹង​ផង គេ​និយាយ​ថា ស៊ឹង​ៗ ហ៊ឺ! ពិបាក​ស៊ឹង​ងាប់​ហើយ​វ៉ី! គឺ​ស្ទើរ​ ពាក្យ​ហ្នឹង​គេ​ថា ស្ទើរ, រក​កល ឯ​សឹង​នោះ គេ​និយាយ​អ៊ីចេះ គេ​ថា យើង​សព្វ​ថ្ងៃ​កុំ​ទៅ​ប្រចាំ​គ្នា ថា​អ្នក​ណា​នឿយ​តិច អ្នក​ណា​នឿយ​ច្រើន​អី! មក​ធ្វើ​ការ​រួម​គ្នា​ហ្នឹង វា​ពិបាក​សឹង​តែ​ទាំង​អស់​គ្នា គឺ​ថា​សុទ្ធ​តែ អា​ហ្នឹង​បាន​និយាយ​ថា សឹង សុទ្ធ​សឹង​តែ។ គេ​សួរ​ថា ចុះ​អីវ៉ាន់​អី​មាន​នៅ​ក្នុង​បន្ទប់​ហ្នឹង​ខ្លះ​ ថា​ មាន​សុទ្ធ​សឹង​តែ​ការុង​ដាក់​អង្ករ​ៗ ការុង​ ហ្នឹង​ត្រូវ​និយាយ សឹង ពាក្យ​នេះ​គេ​និយាយ​រាយ​រង​តាម​ធម្មតា​ទេ បើ​និយាយ​ក្នុង​សំបុត្រ​ស្នាម យក​មក​ប្រើ​វា​ច្រឡំ​ ប្រើ​តែ ស្ទើរ​តែ ទើប​បាន​វា​ច្បាស់ ពិបាក​ស្ទើរ​ស្លាប់។ ស្ទើរ គឺ​ថា វា​មិន​ពេញ​ជា​គ្រប់​គ្រាន់​ទេ គឺ​វា​ស្ទាក់​ស្ទើរ​ទេ ហ្នឹង​ក៏​ស្រេច​នឹង​ប្រើ​ទៅ​ចុះ! អត់​អី​ទេ! ពាក្យ​អស់​នេះ​ក៏​មិន​ត្រូវ​គួរ​នឹង​សួរ​ទេ ទៅ​ចាក់​ពេទ្យ​ចាក់​អី​នេះ នឹង​អ្នក​និយាយ​ទេ បើ​អ៊ីចឹង​សុំ​អត្មា​ពន្យល់​មួយ​ឲ្យ​ជា​ហេតុ​ថា ទៅ​ណា​ហ្នឹង? ទេ​ទៅ​បាយ​សិន។ បាយ​ឯណា​ថ្ងៃ​ណេះ? ទៅ​ផ្សារ។ រួច​ទៅ​បាយ​យ៉ាង​ម៉េច? រួច​សួរ​គ្នា​ថា បាន​ហើយ​ឬ​នៅ? អា​ហ្នឹង​ជា​ពាក្យ​គេ​កាត់ គឺ​ថា​ទទួល​ទាន ឬ​បរិភោគ ឬ​ពិសា​បាយ​ហើយ​ឬ​នៅ? ប៉ុន្តែ​ដល់​គេ​និយាយ​ខ្លី​ទៅ គេ​ថា​ បាយ​ហើយ​ឬ​នៅ? រួច​វា​មិន​មែន​មាន​តែ​បាយ​អី ​សម្ល ម្ហូប នំ​ចំណី​អី​ក៏​វា​គ្រប់​ហ្នឹង រួច​និយាយ​ថា បាយ​មួយ​មុខ ដ្បិត​វា​ជា​មេ​របស់​ភោជន អា​ហ្នឹង​ស្រេច​គេ​ប្រើ​ទេ ទម្លាប់​ស្ដាប់​គ្នា​បាន​ទៅ​ ណា​ឯកឧត្ដម! បើ​បារាំង​ច្រើន​ណាស់​ដែរ​អា​ហ្នឹង!។ ឯកឧត្ដម​មាន​ប្រសាសន៍​បន្តិច​មើល បារាំង​ថា​ម៉េច​​អា​ហ្នឹង? (សំឡេង​តប៖ បាយ) ទេ! កុំ​និយាយ​បាយ​ទៅ​ចុះ ស្អី​ក៏​ដោយ​ដែល​គេ​កាត់​អ៊ីចឹង។ គេ​មិន​និយាយ​ឲ្យ​គ្រប់។ អស់​លោក​អ្នក​បារាំង​ ទេ ឲ្យ​ឃើញ​ថា​បារាំង​ក៏​គេ​មាន​ដែរ ជាតិ​ណា​ក៏​មាន​ភាសា​អ៊ីចឹង (សំឡេង​តប៖ au lit អូលី ទទួល​ទាន​ដំណេក au lit) ហ៎ា! au lit គេ​ថា ឯ​គ្រែ (គ្រែ) ហ្ន៎ក! ឯ​គ្រែ! ឃើញ​ទេ គេ​មិន​ថា​ដេក​ទេ មិន​ទទួល​ទាន​ដំណេក​ទេ គេ​ថា ឯ​គ្រែ បើ​ពុំ​នោះ​សោត​គេ​និយាយ​ថា ទៅ​រក​គ្រែ​ ហ្នឹង​គឺ​ថា​ដេក​ហើយ ទៅ​ដេក​ហើយ ស្រេច​នឹង​គេ​សន្មត​ប្រើ​ទេ​លោក! កុំ​លោក​ឆ្ងល់​ឡើយ ប៉ុន្តែ​អាត្មា​មិន​ដែល​និយាយ​អីនឹង​គេ​ទេ អាត្មា​បង្រៀន​កូន​ចៅ​ថា កុំ​ឲ្យ​និយាយ​អ៊ីចឹង កុំ​ឲ្យ​ទៅ​ចាក់​ពេទ្យ​អ៊ីចឹង។ វា​ទៅ​ជា​ខ្លួន​យក​ស្អី​ទៅ​ចាក់​ឲ្យ​ពេទ្យ​ទៅ​វិញ។ ទៅ​ចាក់​ពេទ្យ។ ចាក់​ពេទ្យ ចាក់​ថ្នាំ អា​ហ្នឹង​មិន​បាច់​សួរ​ទេ ទុក​ជា​ចប់​ប៉ុណ្ណឹង​ទៅ​ចុះ! សុំ​ឲ្យ​លោក អ៊ុង ផាន់ យល់​យ៉ាង​ខ្លី​ប៉ុណ្ណឹង​ទៅ​ចុះ! អាត្មា​ដោះ​ស្រាយ​ហ្នឹង​ល្មម​ជា​យល់​ហើយ ពី​ព្រោះ​វា​មិន​មែន​ជា​ការ​ក្រ​ទេ ប៉ុន្តែ​ថា ដែល​សួរ​ហ្នឹង មិន​បន្ទោស​ទេ។
ឥឡូវ​អាត្មា​សុំ​មើល​សំបុត្រ នែក! អ្នក​ឧបាសិកា​មួយ​នៀក! គួរ​ដោះស្រាយ​ឲ្យ​គាត់​ទៅ ព្រោះ​គាត់​​បែប​ដូច​ជា​​ចង់​ដឹង​ណាស់។ ឧបាសិកា​នេះ គាត់​សរសេរ​ដៃ​គាត់ នៀក! អក្សរ​ក្រមុច​ៗ ដូច​កន្ទុយ​កូន​ឆ្មា​អីចឹង ប៉ុន្តែ​គួរ​ស្ងើច​គាត់​ណាស់ សរសេរ​ត្រឹម​ត្រូវ​ផង នៅ​ត្បូង​ឃ្មុំ នៅ​ខាង​ស្រុក​ត្បូង​ឃ្មុំ នៅ​ផ្សារ​សួង។ ចាំ​អាត្មា​មើល​ទៅ​ម្ចាស់​ថា អឺ! គាត់​ដាក់​ថា ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ​នាម នែក​ៗ! អាត្មា​មិន​ដែល​និយាយ​ទេ ពី​ព្រោះ​អា​នេះ វា​ប៉ះ​មក​លើ​ពាក្យ​អស់​អីចឹង ប៉ុន្តែ​សូម​ជម្រាប​អ្នក អ្នក​អី​គេ​ទេ ភ្លេច​ឈ្មោះ​ទៅ អ្នក​ឧបាសិកា យូលី។ គេ​មិន​ដែល​និយាយ​ «ទូល​ព្រះ​បង្គំ» ទេ អ្នក​និយាយ​នឹង​ហ្លួង និយាយ​នឹង​ស្ដេច​អី​ក៏​ដោយ​ គេ​ថា «ខ្ញុំ​ម្ចាស់» បើ​ស្រី​គេ​ថា «ខ្ញុំ​ម្ចាស់» ប៉ុន្តែ​គាត់​មិន​សូវ​យល់​រាជ​សព្ទ មិន​បន្ទោស​ទេ សុំ​ឲ្យ​ចាំ​ទៅ! ទាំង​អស់​លោក​អ្នក​ស្ដាប់។ ស្រី​គេ​មិន​ដែល​និយាយ «ទូល​ព្រះ​បង្គំ» ទេ។ ប្រុស​ទើប​បាន​គេ​និយាយ «ទូល​ព្រះ​បង្គំ», «ទូល​បង្គំ» បើ​ស្រី​គេ​ថា «ខ្ញុំ​ម្ចាស់»។ រួច​ខ្លះ​ទៅ​ដាក់ «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ម្ចាស់» ទៅ​ទៀត វា​ជ្រៅ​ណាស់ ឧបាសិកា យូលី អាយុ​៥២​ឆ្នាំ ជាតិ​ខ្មែរ អឺ! នៅ​ខាង​លិច​ផ្សារ​សួង ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម ខ្ញុំ​ម្ចាស់ អាត្មា​ថា​តាម​ចុះ! សូម​បង្អោន​កាយ​វាចា​ចិត្ត អឺ! អ្ហេ៎! មើល​មិន​ឃើញ អក្សរ​គាត់​ល្អិត​ៗ​… ទេ​គាត់​សួរ​ខ្លី​ទេ បាន​ជា​យក​មក​ដោះ​ស្រាយ​ឲ្យ​គាត់។ បង្អោន​កាយ​វាចា​ចិត្ត​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេច​ជា​ទី​គោរព និង​សូម​ក្រាប​ទូល​អំពី​ភាសា​ខ្មែរ​យើង​ទាំង​អស់ ពុំ​ដឹង​ជា​ធំ ឬ ម៉េច​ចេះ? អឺ! វា ​ត្រង់​សេចក្ដី ដែល​កូន​ក្មួយ​ហៅ​ឪពុក​ធំ និង​ម្ដាយ​ធំ ថា​ធំ​ៗ​ទាំង​អស់ ពុំ​ដឹង​ជា​ធំ​ស្រី ឬ​ធំ​ប្រុស​ខាង​ម្ដាយ ឬ​ខាង​ឪពុក​ទេ។ ចំណែក​ខាង​អ្នក​នៅ​ស្រុក​ស្រែ​ចម្ការ ច្រើន​តែ​ប្រើ​ពាក្យ ធំ ពុំ​សូវ​មាន​ពាក្យ​ថា អ៊ំ ទេ គាត់​ដាក់​ថា អុំ ដូច​អ្នក​នៅ​ ទីក្រុង​ទេ។ ខ្ញុំ​ម្ចាស់​ឆ្ងល់​ណាស់​ត្រង់​ពាក្យ អុំ នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​ចាស់​ទុំ ពុំ​យក​មក​ប្រើ​ឲ្យ​បាន​ច្រើន ដូច​ពាក្យ ធំ (នេះ​ឯង)​ នេះផង ត្រង់​ពាក្យ​នេះ មួយ​ណា​ប្រសើរ​ជាង​ណា? ហេតុ​ដូច​ម្ដេច​បាន​ជា មា ហៅ​ថា ពូ ទៅ​វិញ? ឪពុក​មា និង​មីង ហៅ​ថា​មីង​ៗៗ រួច​ពុំ​ដឹង​ជា​ប្អូន​ឪពុក ឬ​ប្អូន​ខាង​ម្ដាយ​ទេ? ចំណែក​ខាង​បង​ ថ្លៃ​ប្រុស និង​បង​ថ្លៃ​ស្រី​ត្រូវ​ហៅ​ថា អ្នក ដូច​គ្នា ពុំ​ដឹង​ជា បង​ថ្លៃ​ហ្នឹង​ខាង​ណា​ទេ? ខាង​ប្ដី​ឬ​ខាង​ប្រពន្ធ វា​ពុំ​ដឹង។ ម្យ៉ាង​ទៀត​អស់​លោក​ខាង​ប្រុស​ៗ​ហៅ​ប្រពន្ធ ថា​ អូន ប្រពន្ធ? (សំឡេង​សើច) គាត់​ឆ្ងល់​អីចឹង ថា អូន រួច​(ប្រពន្ធ​ហៅ) ប្រពន្ធ​វិញ​ហៅ​​ប្ដី​វិញ​ថា បង នេះ​ជា​ពាក្យ​ល្អ​ហើយ តែ​ដូច​ជា​ច្រឡំ​ថា​បង​ប្អូន​បង្កើត (សើច…) ច្រឡំ ​ថា​បង​ប្អូន ដែល​កើត​ចេញ​ពី​ពោះ​ម្ដាយ​តែ​មួយ។ ខ្ញុំ​ម្ចាស់​សរសេរ​សំបុត្រ​នេះ​ទាំង​សេចក្ដី​ល្ងង់​ខ្លៅ ពុំ​យល់​ពាក្យ​រាក់​ជ្រៅ​សោះ សេចក្ដី​ដូច​ក្រាប​បង្គំ​ទូល​ថ្វាយ​ខាង​លើ​នេះ សូម​សម្ដេច​ជា​ម្ចាស់​ទ្រង់​វែក​ញែក ពន្យល់​ខ្ញុំ​ម្ចាស់​ឲ្យ​អស់​សេចក្ដី​សង្ស័យ ឲ្យ​ទាន!។
យី! គាត់​សួរ​អីចេះ​ទេ​តើ! នែក! អ្នក​យូលី សួរ​ហ្នឹង​ក៏​គាត់​ឆ្ងល់​មែន​ហើយ ប៉ុន្តែ​អាត្មា​សុំ​ដោះស្រាយ​ទៅ​ចុះ! ត្រង់​ណេះ​គឺ​ស្រេច​តែ​គេ​សន្មត​ហៅ​ទេ ពី​ព្រោះ​ខ្មែរ​យើង​មិន​ដូច​ជាតិ​ដទៃ មិន​ដូច​បាលី​ទេ បាលី​គេ​តែ​ឮ​ឡើង គេ​ដឹង​ថា ខាង​ឪពុក ឬ​ខាង​ម្ដាយ​តែ​ម្ដង រួច​ភាសា​ដទៃ ដូច​ចិន ដូច​ជាតិ​ណា​ក៏​គេ​មាន​អីចឹង​ច្រើន តែ​ខ្មែរ​គឺ​ថា បើ​មីង មីង​ហ្នឹង​គេ​សួរ​ថា មីង មីង​ហ្នឹង ប្អូន ណែក​ឪ ឬ​ប្អូន​ម៉ែ? ថា​មីង​ខាង​ម្ដាយ មីង​ខាង​ឪពុក មា​ខាង​ម្ដាយ មា​ខាង​ឪពុក អា​ហ្នឹង​គេ​គេ​ដាក់​បន្ថែម។ អាត្មា​ស្មាន​ទៅ គឺ​បុរាណ​យើង ពី​ដើម​មិន​មែន​ជា​ល្ងង់​សព្វ​បើ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​យើង​ពិបាក ក៏​គេ​ហៅ​អីចឹង​តែ​ម្ដង​ទៅ។ ឯ​ពាក្យ​ថា អ៊ំ ថា អុំ ថា អ៊ំ នេះ ពាក្យ​នេះ​ក៏​ទើប​នឹង​កើត ជា​សម័យ​ត​មក​ក្នុង​ក្រុង​ទេ អ្នក​ស្រុក​ក្រៅ​គេ​មិន​សូវ​ដែរ​ប្រើ ប៉ុន្តែបើ​​កាល​ណា​និយាយ​ថា ធំ ថា​អី ឪពុក​ធំ ម្ដាយ​ធំ បើ​អ្នក​ដែល​គេ​រើស​អើង​គេ​ថា! អឺ! សម្ដី​អ្នក​ស្រែ តាម​ការ​ពិត​ទៅ វា​មិន​អ្នក​ស្រែ អ្នក​ភ្នំពេញ​ឯណា​ទេ ពាក្យ អ៊ំ អុំ នោះ ខ្លះ​ហៅ អុំ ខ្លះ​ហៅ អ៊ំ គេ​ហៅ​ពាក្យ​ទំយើ ពាក្យ​លើក​ទំយើ​ថ្នម។
ឯ​ធំ គឺ​ធំ​ហើយ ប៉ុន្តែ​គេ​ហៅ​ធំ ហៅ អុំ ខ្លះ​ហៅ អុំ ខ្លះ អ៊ំ ទៅ ហ្នឹង​ពាក្យ​ទំយើ​ៗ​ហ្នឹង ដូច​គេ​និយាយ​មនុស្ស​ចាស់ និយាយ​ក្មេង​តូច​តាច​អីចឹង អាស្រ័យ​ បរិភោគ ស៊ី គេ​ថា​ ញ៉ាំ។ ញ៉ាំ ហ្នឹង​ជា​ពាក្យ​ទំយើ គេ​និយាយ​តែ​ក្មេង​តូច​ៗ​ទេ បើ​ចេះ​ស្ដី​ឡិកឡក់​បន្តិច​បន្តួច​ហ្នឹង ម៉ែ បង​ប្អូន នាង​ញ៉ាំ​ទៅ​កូន កូនញ៉ាំ​នោះ ញ៉ាំ​នេះ​ទៅ តែ​ដល់​ពេញ​ក្រមុំ​ហើយ លែង​ញ៉ាំ​ហើយ (សើច)។ រួច​បើ​ដេក គេ​ថា​គេង ហ្នឹង​គេ​ហៅ​ថា​ពាក្យ​ទំយើ ពាក្យ​ថ្នម កាល​វា​នៅ​តូច​ គេង​ទៅ​កូន គេង​ទៅ ហ្នឹង​គឺ​កាល​ដែល​នៅ​តូច ចុះ​បើ​ដល់​ធំ​ហើយ កំឡោះ​ហើយ ទេ​អញ​ទៅ​រក​គេង​សិន​ហើយ ដែល​គេ​ថា​ហ្នឹង អាត្មា​ស្មាន​ទៅ​ទេ ដែល​គេ​និយាយ​ថា​គេង គេង​គេ​ថា​ឲ្យ​គេ​មាន​អាយុ​វែង​ទេ​តើ! ពីព្រោះ​គេ​មិន​ចង់​ចាស់។ ញ៉ាំ​អី​អស់​ហ្នឹង គេ​ថា​ឲ្យ​គេ​នៅ​តែ​ក្មេង​អីចឹង នៅ​តែ​ក្មេង​អីចឹង នេះ​(ដល់)​បក​ស្រាយ​តាម​យល់​ទេ (សួរ) អើ! អញ្ជើញ​គេង​ទៅ អើ! ក្មេង​និយាយ​នឹង​ចាស់ ពាក្យ​ហ្នឹង​ក៏​ស្រេច​នឹង​គេ​ប្រើ​ទៅ​ចុះ! យើង​មិន​បន្ទោស​ទេ ប៉ុន្តែ​គេ​ហៅ​ថា​ថ្នម​វា​ហួស​ ថ្នម​វា​ហួស ដល់​តា​ក៏​ តា​ញ៉ាំ​បាយ​ហើយ​នៅ​តា?… តា​គាត់​មិន​ថា​អី​ដែរ គាត់​ចង់​រស់​យូរ​ដែរ (សើច) ថា! វា​ហៅ​ឯង​ដូច​កូន​ក្មេង​អីចឹង រួច​បើ​តា​ហ្នឹង​គាត់​មាន​គំនិត​ជ្រៅ គាត់​មិន​ខឹង​ទេ គាត់​ថា​ យ៊ើស!  វា​ឲ្យ​ឯង​ក្មេង វា​ឲ្យ​ឯង​អាយុ​វែង​តើ! ប៉ុន្តែ​បើ​និយាយ​តាម​ការ​ពិត​ក្នុង​សំបុត្រ​ស្នាម​គេ​មិន​ប្រើ​សោះ​ហើយ គេ​ហៅ​ពាក្យ​ទំយើ ពាក្យ​ម្ញ៉ែម្ញ៉ ពាក្យ​ហ្នឹង​គេ​ហៅ​ថា​ពាក្យ​ម្ញ៉ែម្ញ៉។ មិន​មែន​តែ​មួយ​ប៉ុណ្ណឹង​ទេ បើ បៅ ខ្លះ​ថា​ម៉ឹម ខ្លះ​ថា​អឹម ខ្លះ​ថា បឹម អី​ទៅ អា​ខ្លះ​ថា​អី​ទេ! ស្រេច​តែ​គេ​សន្មត​ទេ អ្នក​កុំ​ឆ្ងល់​អី! អ្នក​យូលី កុំ​ឆ្ងល់ អ្នក​ចង់​និយាយ​យ៉ាង​ម៉េច ក៏​និយាយ​ទៅ​ចុះ! ប៉ុន្តែ​យើង ធ្លាប់​ហៅ​ធំ​ៗ​ទៅ រួច​ត្រង់ ខាង​ម្ដាយ ខាង​ឪពុក ទៅ​ពុំ​រួច​ទេ បើ​បាលី​មាន «មាតុលៈ» មាតុលៈ គឺ​មា​ខាង​ម្ដាយ ឪពុក​ធំ​ខាង​ម្ដាយ​​អីចឹង​ដែរ បើ​​ឲ្យ​ច្បាស់ គេ​ថា មហា​មាតុលៈ គឺ​ឪពុក​ធំ​ហើយ​ហ្នឹង បើ​ថា មាតុលៈ ទទេ គេ​ថា មា រួច​ចុះ​បើ​ជា​ស្ត្រី​វិញ គឺ «មាតុឆា»។ មាតុឆា ម្ដាយ​មីង​ខាង​ម្ដាយ រួច​បើ​ជា​ខាង​ឪពុក​ថា​ «បិតុឆា», បិតុឆា គឺ​ម្ដាយ​មីង​ខាង​ឪពុក។ រួច មាតុលៈ មា​ខាង​ឪពុក មហា​មាតុលៈ គឺ​ឪពុក​ធំ​ខាង​ឪពុក អើ! ខាង​ម្ដាយ ខាង​ឪពុក បិតុលៈ បាន​ជា​បុរាណ​ហៅ​ថា «បិតុល» [បិ.ដុល] គេ​មិន​ថា បិតុលៈ ទេ ថា បិតុល​ ព្រះ​បិតុល គឺ​ពាក្យ​រាជ​សព្ទ គឺ​ថា ជា​ក្ស័ត្រិយ៍​ហ្នឹង លោក​ត្រូវ​ជា​ឪពុក​ធំ​ខាង​បិតា។
នែក! រួច​ឆ្ងល់​មួយ​ទៀត​ថា​ម៉េច​ហ្នឹង​ពាក្យ អ៊ំ នេះ អ្ហេ៎! អ្នក​គាត់​ឆ្ងល់​និង អ៊ំ ហ្នឹង​ទេ​តើ! ឥឡូវ​អាត្មា​ដោះស្រាយ​ប៉ុណ្ណឹង​ហើយ។ រួច​ត្រង់ មា ត្រង់ មីង នែក! អ្នក​សរសេរ​នេះ​ត្រូវ មាន​ខ្លះ សរសេរ មី ញ [មីង និង ញ] អាន​ មីញ មិន​ដឹង​ជា​និយាយ​យ៉ាង​ម៉េច មីញ ហ្នឹង អា​ហ្នឹង​ដល់​ត្រង់​ហ្នឹង អាត្មា​សុំ​ថា មួយ​ទៀត​អំពី​ពាក្យ មេ និង មី អ្នក​ស្រុក​ភ្នំពេញ​នេះ​និយាយ មី ច្រើន​ណាស់ មី​នេះ មី​នោះ មី​ឯង។ ម៉េច​ក៏​ទៅ​ជា មី ទៅ​វិញ? គឺ​មេបា អាត្មា​ដូច​ជា​មិន​ចេះ​និយាយ​តែ​ម្ដង តាំង​ពី​កើត ក្មេង​ចេះ​ស្ដី​មក​និយាយ​ថា មេ អីចឹង បើ​កូន​ចៅ​គេ​ហៅ​ថា ណែក! មេ​នេះ​មក​ណេះ គេ​មិន​ចេញ​ឈ្មោះ​ទេ ដល់​វា ស្និទ្ធ​ជិត​នោះ នេះ​មី។ អត់​ទេ មី ប៉ុន្តែ​មិន​ចាប់​ខុស​ចាប់​អី​ទេ ស្រេច​តែ​ប្រើ​ទៅ​ចុះ! រួច​បើ​គេ​ចង់​និយាយ​ថា កូន​ប្រុស​កូន​ស្រី ដូន​តា ដល់ ដូន​ ហ្នឹង​គឺ​ថា​ច្បាស់​លាស់​ជា ជា​ជី​ដូន​ហើយ ប៉ុន្តែ​មិន​ដឹង​ខាង​ឪពុក ឬ​ខាង​ម្ដាយ តា អីចឹង បុរាណ​គ្មាន​ពាក្យ យាយ ទេ មាន​តែ​ ដូន មាន​ឈ្មោះ​ស្រុក មាន​ឈ្មោះ​ស្រែ មាន​ឈ្មោះ​ភូមិ​អី​សព្វ​ថ្ងៃ​ដូច​ជា ដូន​ស្ដើង ព្រែក​តា​ទែន​អី ព្រែក​ដូន​ស្ដើង​អី​អស់​ហ្នឹង គឺ​ពី​ដើម​គ្មាន​ពាក្យ​ «យាយ» ​ទេ។ យាយ​ នេះ​ទើប​ហ្នឹង​កើត​ខាង​ក្រោយ​ទេ។ យាយ​ ហ្នឹង​វា​ដោយ​មក​ពី​ភាសា​ជិត​ខាង​យើង ដូច​លាវ​ ដូចថៃ​ជា​ដើម គេ​​និយាយ ប៉ុន្តែ​គេ​មិន​និយាយ​ច្រឡំ​ទេ គេ​ថា ពូយ៉ា​តាយ៉ាយ [ปู่ย่าตายาย]។ ពូ​យ៉ា​តា​យ៉ាយ គឺ​ជីដូន​ជី​តា​ខាង​ឪពុក​ខាង​ម្ដាយ​គេ​ហៅ​ខុស​គ្នា។ រួច​លាវ​ គេ​ថា ពូញ៉ា តា​ញ៉ាយ [ປູ່ຍ່າຕາຍາຍ] គេ​ហៅ​អីចឹង​ទៅ ដល់ យាយ ហ្នឹង វា​ជាប់​មក​ពី យ៉ាយ យ៉ាយ ហ្នឹង​យើង​ក៏​យក​មក​ប្រើ​ខ្លះ​ទៅ ឯ​ពិត​ជា​ពាក្យ​ខ្មែរ​បុរាណ គេ​មិន​ដែល​ហៅ យាយ​ ទេ គេ​ហៅ​ថា «ដូន»។ អញ្ជើញ​ទៅ​ណា​ដូន? បើ​គួរ​សម​ទៅ​ អញ្ជើញ​ទៅ​ណា​ជី​ដូន​អើយ! ក៏​ទាំង​ថ្ងៃ​អីចេះ។ «ជី​ដូន» ពាក្យ​ថា ជី​ដូន គឺ​យាយ​នោះ​គាត់​ចាស់​ហើយ គាត់​កាន់​សីល ស្លៀក​ស ធ្វើ​ដូច​ជា​យាយ​ជី​អីចឹង អា​ហ្នឹង​គេ​ហៅ​ថា ដូន​ជី។ «ជី» ហ្នឹង​ជា​ពាក្យ​គោរព​ល្អ​ណាស់ បើ​បួស​នេន សឹក​មក​​ហៅ​ថា ជី ឈ្មោះ​អី​ថា ជី​ទេព។ ឈ្មោះ​ទេព ហៅ​ជី​ទេព បើ​បួស​ភឹក សឹក​មក​ហៅ​ថា ណែក អ្នក​ទេព រួច​ដល់​ហៅ​ទើប​នឹង​សឹក​ថ្មី​ៗ​ហៅ​ថា «អន្ទិត»។ អន្ទិត មក​ពី​ពាក្យ​​ថា «បណ្ឌិត» ពី​ព្រោះ​គេ​ថា រៀន​សូត្រ​ចេះ​ដឹង​ជា​អ្នក​មាន​ការ​ជ្រៅ​ជ្រះ​ហើយ បាន​គេ​ហៅ​ថា បណ្ឌិត។ បណ្ឌិត ហ្នឹង​គ្មាន​បាន​ដល់​ថ្នាក់​ដុកទ័រ​ទេ បណ្ឌិត​ហ្នឹង។ គឺ​ថា ចេះ​តែ​ហៅ​ទៅ​។ អា ចង់​អា​គ្មាន​សរសេរ​អក្សរ​មិន​ត្រូវ ក៏​បណ្ឌិត​ដែរ។ បាន​ជា​ចាស់​ទុំ​ហៅ​ទៅ  បណ្ឌិត ក្លាយ​មក​ជា អន្ទិត។ នែក! អ្នក​អន្ទិត​មក​ពី​ណា​? ហ្នឹង ហ្នឹង គឺ​បួស​ភឹក​ ក៏​ដោយ បួស​នេន​ក៏​ដោយ បើ​ទើប​សឹក​ថ្មី​ៗ គេ​ហៅ អន្ទិត។ ចុះ​បើ​ហៅ​រួប​រួម ហៅ ជី ជីសមណៈ ជី​ព្រាហ្មណ៍ ដូន​ជី តា​ជី យាយ​ជី គឺ​ថា​អ្នក​កាន់​សីល អ្នក​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ហ្នឹង​គេ​ហៅ​ថា ជី ទាំង​អស់ រួច​បាន​ជា​បណ្ឌិត។ នេន ហ្នឹង​គេ​ហៅ​ថា ជី ពី​ព្រោះ​ថា​វា​ក្មេង ប៉ុន្តែ​ទើប​សឹក​មក ទើប​សឹក​ពី​ផ្នួស វា​ត្រឹម​ត្រូវ វា​ត្រឹម​ត្រូវ​ជាង​ឯ​ទៀត បាន​ជា​ហៅ ជី ឥឡូវ​បាត់​ហើយ នៅ​តែ យាយ​ជី តា​ជី នៅ​មាន។ បាន​ជា​ពាក្យ​ថា​​ម៉េច ថា កុំ​ដើរ​កៀន​ស្កុន កុំ​កាច់.. ទេ​ខុស​ទេ! … សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ ពាក្យ​នែក! ព្រះ​រាជ​សម្ភារ ក្នុង​ព្រះ​រាជ​និពន្ធ ព្រះ​រាជ​សម្ភារ​ថា សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ កុំ​លង់​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នៅ​ស្ត្រី…
សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ ត្រង់​ណេះ​បាន​សេចក្ដី​ថា យាយ​ជី តា​បស លោក​នេន លោក​ភឹក អ្នក​បួស​ទាំង​ប៉ុន្មាន​គេ​ហៅ​ថា សមណជន​ នោះ ​គឺ​កុំ​ទៅ​កើត​ក្ដី​នឹង​ពួក​ហ្នឹង កុំ​យក​ខ្លួន​ទៅ​ពាល់ កុំ​ឈ្លោះ​នឹង​ពួក​ហ្នឹង បាន​ជា​លោក​ថា សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ គឺ​ថា កុំ​ឲ្យ​វ​វឹក​នឹង​លោក បុរាណ​គេ​ថា​ភ្លើង បើ​អាណា​ចង់​ប្ដឹង​ពី​លោក​សង្ឃ​អី ឈ្លោះ​ប្រកែក​ពី​នេះ​ពី​នោះ គេ​ថា ​នាង​អើយ! កុំ​ពាល់​ភ្លើង​វើយ! ក្ដៅ​ណ៎ា! ហ្នឹង​គេ​និយាយ​ពី​បុណ្យ​បាប គេ​ថា​ចុះ​នរក​អ្ហ៎ាះ! កុំ​ទៅ​លេង​នឹង​ពួក​ចីពរ​ធំ​ៗ​ហ្នឹង។ ហ្នឹង​ពាក្យ​បុរាណ អស់​ហើយ​អ្នក? អាត្មា​ដោះស្រាយ​ឲ្យ​អ្នក​ប៉ុណ្ណឹង​ហើយ ល្មម​យល់​ហើយ។
អានតទៅទំព័រ ទី៤


Khmer Literatures of Somdechsongharaj Choun Nat

សូរៈ ប្រែ​ថា​ក្លៀវក្លា ទេ​មិន​មែន​ទេ ថា អង់អាច ថា​ក្លៀវក្លា (សី ហៈ នាទៈ) ថា​បន្លឺ​គំទ័រ​ឡើង​ដូច​ជា​សម្រែក រាជ​សីហ។ គឺ​គេ​យក​ព្រះ​រាជ​តេជះ​អំណាច​របស់​ព្រះ​ករុណា​នោះ ទុក​ថា​មាន​តេជះ​នោះ​ក្អេងក្អាង​ខ្ទរ​ខ្ទ័រ​អី​ទៅ។ វា​ដូច​ជា​សម្រែក​សត្វ​សីហៈ ដូច​ជា​សម្រែក​លីយ៉ុង។ រួច​បើ​អាន​សា​ៗ នែក​ៗ! សូ​សីហ​នាទ វា​ទៅ​ជា​ឮ​សីហ​នាទ​ទៅ​វិញ។ ពី​ព្រោះ​សូរ​ដែល​យើង​ឮ សូរ​ហ្នឹង អា​ហ្នឹង​ក៏​ដាក់​រ​ពី​មុខ។
ស្នូរ​ហ្នឹង​ក៏​មាន រ ពី​មុខ។ ស្នូរ គឺ​ដែល​ឮ​មក​ពី​សូរ រួច​ចុះ​បើ​អាន​សូ​សីហ​នាទ​ទៅ​ហើយ វា​ទៅ​ជា​ៗ ឮ​សំឡេង​សីហនាទ​ទៅ​វិញ។ រួច​អ្នក​អាន​ហ្នឹង​មិន​ដឹង​ជា​ខុស​ទេ ទុក​ជា​គេ​និយាយ​ប្រាប់​ថា​ខុស ក៏​ចចេស​មុខ​រឹង​នៅ​ហ្នឹង មក​អំពី​ប្រកាន់​មានះ។ រួច​តែ​មានះ​ហ្នឹង ដូច​ជា​អាត្មា​ជម្រាប​មុន អស់​លោក​ក៏​បាន​យក​ទៅ​រាយ​រាប់​ក្នុង​សៀវភៅ​ទស្សនាវដ្ដី​ហើយ។ អាត្មា​សុំ​និយាយ​ពី មានះ ហ្នឹង​បន្តិច​ទៅ​ចុះ ទោះ​កើត​មិន​កើត​ក៏​ប៉ុន​ច្បាប់​យើង សាសនា​យើង​គេ​និយាយ​អ៊ីចឹង។ មានះ បាលី​ហៅ មានៈ យើង​ប្រើ មានះ តាម​សំស្ក្រឹត។ សំស្ក្រឹត​គេ​អាន​ថា “ម៉ានាស” អក្សរ “ស” នៅ​ពី​មុខ រួច ស នោះ​ឯង បើ​គេ​ចង់​ផ្លាស់​ទៅ​ជា​វិសជិនីយ ទៅ​ជា​រះ​មុខ​នោះ ហ្នឹង​គេ​ដាក់ “ហ” ពី​មុខ បើ​យើង​សរសេរ​អក្សរ​បារាំង​គេ​ដាក់ ហ ពី​មុខ ដូច​ជា ព្រះ ដូច​ជា តេជះ អ៊ី​ចឹង គេ​សរសេរ ព្រះ ហ្នឹង គេ​សរសេរ Preah គេ​មិន​ដាក់ S ទេ គេ​អាន​ថា ព្រះ, កុំ​ឲ្យ​អាន, ទុក​ដូច​ជា​រះ​មុខ អក្សរ ហ នោះ​ឯង ព្រោះ​សំស្ក្រឹត​គេ​ប្រើ​អ៊ីចឹង សូម​ជ្រាប។ និង​រាយ​ដល់​ទៅ សារពត៌មាន [សារៈ-ព័ណ-ដ-មាន] សូម​ចាំ​អ៊ីចឹង​ចុះ គឺ​ដំណឹង សេចក្ដី​អ្វី ដែល​មាន​ប្រយោជន៍ គួរ​ចង់​ដឹង គួរ​ចង់​ស្ដាប់ អា​ហ្នឹង​គេ​ហៅ​ថា សារពត៌មាន។ កុំ​ឆ្ងល់​នឹង​ពាក្យ ពត៌មាន នោះ ពត៌មាន​នោះ​ប្រែ​ថា ហេតុ ថា​សេចក្ដី ថា​ដំណើរ ថា​រឿង​ដែល​កំពុង​តែ​មាន កំពុង​តែ​ប្រព្រឹត្ត​ទៅ [វ.រៈ.ត.ម៉ានៈ] ហ្នឹង​ថា ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ ដែល​លោក​ទៅ​យល់​ថា​យក ណ មក​ដាក់​ថា ព័ណ៌ដ៏មាន [ព.រ៉ាន់.ណៈ.ដ.មាន] នោះ វា​ទៅ​ជា​សម្បុរ​ទៅ​វិញ​ទៅ​ហើយ មិន​មែន​ទេ! យល់​ហ្នឹង​ខុស​ទេ! ឯ​លោក​ថា សារៈប្រវត្តិ​នេះ​ក៏​ប្រើ​បាន​មិន​អី​ទេ។ សារប្រវត្តិ, ប្រវត្តិ​ក៏​ប្រែ​ថា​ដំណឹង​ដែរ។ សំស្ក្រឹត​ថា “ប្រវឫត្តិ” ៗ យើង​យក វ ជា ព ទៅ​ជា ប្រព្រឹត្តិ ដែល​យើង​ថា ប្រព្រឹត្តិ សព្វ​ថ្ងៃ​នេះ។ បើ​ជា​នាម​សព្ទ គេ​សរសេរ ប្រព្រឹត្តិ ការ​ប្រព្រឹត្តិ សេចក្ដី​ប្រព្រឹត្តិ។ ចុះ​បើ​ជា​កិរិយាសព្ទ គេ​ហៅ អព្ភន្តរកិរិយា​គេ​សរសេរ ប្រព្រឹត្ត មក​អំពី​ពាក្យ​ថា ប្រវឫត្ត សំស្ក្រឹត​ថា ប្រវត្តិ អះ! បាលី​ហៅ ប្រវត្តិ សំស្ក្រឹត​ថា ប្រវឫត្តិ។ ឥឡូវ​បើ​លោក​ចង់​ឲ្យ​ថា សារប្រវត្តិ ក៏​ត្រូវ​ដែរ ក៏​ប៉ុន្តែ​គេ​មិន​បាន​ប្រើ​ទៅ​ហើយ (បើ)យើង​បង្កើត​ទៀត វា​នាំ​ឲ្យ​ទៅ​ជា​មួយ​ជា​ពីរ សុំ​ជ្រាប​ប៉ុណ្ណឹង។ លោក​នេះ​សួរ​មាន​ប្រយោជន៍​ដែរ ពី​ព្រោះ​លោក​ចេះ​ឆ្ងល់ និង​សមរម្យ​គួរ​ដោះ​ស្រាយ។
ទី​ពីរ​លោក​សួរ​ជាពាក្យ​ថា បៀវត្ស ឬ បៀវត្សរ៍ ប៉ុន្តែ​អាន​ថា បៀវត្ស ដូច​គ្នា “រ” បដិសេធ​ចេញ។ ពាក្យ​នេះ​មាន​ន័យ​ប្រាកដ អះ! មាន​ន័យ​ថា​ប្រាក់​រង្វាន់​ឆ្នាំ។ យល់​ហ្នឹង​ត្រូវ​ហើយ …បុគ្គលិក​ ណា​ដែល​ធ្វើ​ការ​ជូន​រាជការ ឬ​ឯកជន​ក្នុង​មួយ​ឆ្នាំ​ៗ គេ​បើក​ប្រាក់​ឲ្យ​ម្ដង ប្រាក់​នោះ​ហៅ​ថា ប្រាក់​បៀវត្សរ៍ ចុះ​បើ​បុគ្គលិក​នោះធ្វើ​ការ​ជូន​រាជការ ឫ​ឯកជន​ក្នុង​មួយ​ខែ ក្នុង​មួយ​ខែ​ៗ​គេ​បើក​ប្រាក់​ឲ្យ​ម្ដង​ប្រាក់​នោះ​តើ​គេ​តែង​នាំ​គ្នា​ហៅ​ ថា ប្រាក់​បៀវត្សរ៍​ដែរ? តើ​គេ​ហៅ​នោះ​ខុស​ឬ​ត្រូវ? បើ​សិន​ជា​ខុស…, បើ​សិន​ជា ​ហ្នឹង​ឥត​កើត​ទេ ប្រសិន​បើ​ខុស សុំ​ឲ្យ​លោក​ផាន់​យល់​អ៊ីចឹង! គេ​មិន​ដែល​និយាយ បើ​សិន​ជា​ទេ។ បើ​សិន​ជា ទើប​ឥឡូវ​នេះ​ទេ គេ​ថា ប្រសិន​បើ​ខុស តា​ដាក់ “ជា” មក វា​ទៅ​ជា​វិកត្តិកត្តា ដូច​អាត្មា​និយាយ​ពី​ថ្ងៃ​មុន​ថា ប្រសិន​បើ​ជា​ប្រាក់​ប៉ុណ្ណោះ តើ​អ្នក​យក​ឬ​ទេ? ឥឡូវ​ខ្ញុំ​ជំពាក់​អ្នក​មួយ​រយ​រៀល (១០០​៛) ខ្ញុំ​សូម​ជូន​តុ​មួយ កៅអី​មួយ​ដំបរ សុទ្ធ​តែ​ឈើ​បេង តើ​បង​ឯង​យក​ឬ​ទេ? ប្រសិន​បើ អើ! ប្រសិន​បើ​ជា​របស់​ហ្នឹង អា​នេះ​បាន​វា​ត្រូវ។ បើ​សិន​ជា នេះ​គឺ​អាត្មា​មិន​ចេះ​ទេ លោក​ត្រូវ​លែង​ប្រើ​ទៅ​អ្ហី! ប្រើ ប្រសិន​បើ ទៅ! …ប្រសិន​ខុស តើ​គួរ​ហៅ​យ៉ាង​ណា​ទៅ​វិញ? ត្រង់​ហ្នឹង​លោក​យល់​ដូច​ជា​ត្រូវ​ហើយ ប៉ុន្តែ​វា យើង​នឹង​លុប​លាង​ក៏​វា​មិន​មាន​ប្រយោជន៍​អី​ទេ។
អាត្មា​សូម​ពន្យល់​ត្រង់​ណេះ​មាន​ក្នុង​វចនានុក្រម​ហើយ​អាត្មា​ចាំ។ បៀ​កាល​នោះ យើង​ចាយ​បៀ។ សម័យ​ចាយ​បៀ​នោះ គឺ​យក​បៀ​ក្នុង​សមុទ្ទ​ហ្នឹង​មក មិន​ដឹង​ជា​មាន​ត្រា មាន​ចម្លាក់​ដូច​ម្ដេច​ទេ យក​មក​ចាយ​ជំនួស​ប្រាក់ ពី​ព្រោះ​បុរាណ​ពី​ដើម​ក្នុង​គម្ពីរ​ខាង​សាសនា​ក៏​មាន គេ​ហៅ [កៈ-ហា-ប៉ៈ-ណៈ] សំស្ក្រឹត​ហៅ ការ្សាបណៈ យើង​ហៅ​ប្រាក់​កហាបណៈ​ហ្នឹង ដូច​ជា​យើង​ហៅ រៀល យើង​ហៅ​រូពី យើង​ហៅ​ខ្ចាប​ភូមា​អ៊ីចឹង យើង​ហៅ​ផ្ជះ ហៅ​អ៊ីចឹង ប៉ុន្តែ​គេ​ហៅ កហាបណៈ។ កាហាបណៈ​ហ្នឹង​មាន​ឈ្មោះ​ច្រើន​យ៉ាង​ណាស់ មាន​កាហាបណៈ​ជ័រ មាន​កាហាបណៈ នែក! ស្ពាន់ មាន​កហាបណៈ​តួ​សាច់​ប្រាក់ មាន​កាហាបណៈ​តួ​សាច់​មាស​ចឹង។ ដូច​ជា​គេ​ប្រើ​ហ្វ្រង់ ប្រើ​អី​ ហ្វ្រង់​មាស ហ្វ្រង់​ប្រាក់ ដូច​ជា​ឥឡូវ​មាន nouveau franc មាន ancien franc អ៊ីចឹង​ហ្នឹង គឺ បៀ​ហ្នឹង​គេ​យក​មក​ចាយ​ជំនួស​ប្រាក់។ ជាន់​ចាយ​បៀ​ហ្នឹង​អាត្មា​ក៏​មិន​ចាំ​ទេ មិន​ដឹង​ក្នុង​រជ្ជកាល រាជ​ព្រះ​អង្គ​ណា​ទេ ក្នុង​ប្រទេស​យើង។ ក៏​អស់​លោក​ពី​ដើម​នាហ្មឺន​នាសែន​គ្មាន​ប្រាក់​ខែ គឺ​មួយ​ឆ្នាំ​ត្រូវ​បាន​រង្វាន់​ម្ដង ដូច​អាជ្ញា​ហ្លួង ដូច​មេ​កង​បើក​ស្ម័គ្រ អាជ្ញា​ហ្លួង មេ​កង​ទារ​ពន្ធ​ស្រូវ អាជ្ញា​ហ្លួង​មេ​កង​ពន្ធ​ទាស កត់​ដំណាំ​អី​ស្អី​ៗ យក​ពន្ធ​ពី​រាស្ត្រ​នោះ ហ្នឹង​គឺ​មួយ​ឆ្នាំ​ត្រូវ​បាន​ម្ដង។ ប៉ុន្តែ​នឹង​មិន​យក​មក​និយាយ និយាយ​ពី​អ្នក​ដែល​ត្រូវ​ទទួល​រង្វាន់​នោះ មួយ​ឆ្នាំ​បើក​ម្ដង បាន​ជា​បុរាណ​ហៅ​ថា បៀវត្សរ៍ [វ័ត.សៈ] ឬ [វ័ត.សារៈ] ហ្នឹង​ប្រែ​ថា ឆ្នាំ ពាក្យ​សំស្ក្រឹត​វា​ក្លាយ​មក​ខ្លះ បាលី​ហៅ​ថា សំវច្ឆរ [ស័ង.វ័ច.ឆៈ.រៈ] រួច​សំស្ក្រឹត​ហៅ [វ័ត.សារៈ] ឬ [វ័ត.សៈ] វ័ត.សៈ ដូច​ពាក្យ​ថា​វស្សា​អ៊ីចឹង គឺ​ឆ្នាំ ប្រាក់​ហ្នឹង​មួយ​ឆ្នាំ​ត្រូវ​បាន​ម្ដង បាន​ជា​ហៅ​ថា បៀវត្សរ៍ រួច​ម៉េច​ក៏​ថា បៀ ពី​ព្រោះ បៀ មែន មាន​ប្រាក់​អី​អា​ហ្នឹង ចុះ​ដល់​ឥឡូវ​អស់​ចាយ បៀ ទៅ ពាក្យ​ហ្នឹង​វា​ក៏​ជាប់​មក​យក​ប្រាក់ យក​កាស​ហ្នឹង​ជា​ជំនួស​បៀ​ហ្នឹង​ទៅ​ក៏​ពាក្យ​ហ្នឹង​វា​នៅ​ជា​បៀ​អីចឹង នៅ​ជា​បៀ​អីចឹង។ ចុះ​ឥឡូវ​ប្រាក់​ខែ​ប្រាក់​ថ្ងៃ? ប្រាក់​ខែ បើ​យើង​ហៅ​ថា មាសិក គេ​សួរ​ថា ប៉ុន្តែ​គេ​មិន​បង្កើត​ទេ​ពាក្យ​ហ្នឹង។ គេ​សួរ​ថា​លោក​ហ្នឹង អ្នក​ហ្នឹង ធ្វើ​ការ​ហ្នឹង ធ្វើ​បាន​ប្រយោជន៍​យ៉ាង​ម៉េច? ថា​គេ​មាន មាសិក។ ចាំ​ថា មាសិក​អី! បើ​ប្រាក់​ខែ​ងាយ​ថា​សឹង​ងាប់។ អ៊ី​ចុះ បើ​ប្រាក់​ថ្ងៃ​គេ​ថា ទិនិ, ទិនិ គឺ​ប្រាក់​ដែល​បាន​រាល់​ថ្ងៃ បាន​ជា​ពាក្យ​នេះ​ក៏​ប្រើ​ហើយ ឥឡូវ​ហើយ គឺ​ថា​អ្នក​ទិនិ​នោះ​គឺ​មនុស្ស គឺ Journalier ថា ទិនិ មក​ពី ទិន [ទិ-នៈ] ប្រែ​ថា​ថ្ងៃ រួច​ទិកៈ បច្ច័យ​នេះ​ចុះ​មក suffic នោះ​មក​ទៅ​ជា ទិនិ ប៉ុន្តែ​បើ​ឲ្យ​ត្រូវ​គេ​ថា ទីនិក ដ្បិត​អំណាច​អ៊ិក​នោះ វា​នៅ​ចុង​ត្រូវ​អ៊ិ [ិ] វា​ទៅ​ជា​អ៊ី [ី] ពាក្យ​ណា​ខ្លី​ឲ្យ​ទៅ​ជា​វែង ប៉ុន្តែ​ថា​ដែល​ហៅ​ឲ្យ​ស្រួល​មាត់ គេ​ហៅ​ថា​ទិនិក-ទិនិក​ទៅ​ហើយ។ ទិនិក បើ មាស [មា.សៈ] នោះ​វា​ខែ ឥឡូវ​បើ មា នោះ​អក្សរ​វែង​ស្រាប់ មិន​បាច់​ធ្វើ​អ្វី​ទៀត​ទេ ថា មាសិក បើ​ស្រី​ទៅ​ជា មាសិកា អ្នក​ស៊ី​ប្រាក់​ខែ រួច​បើ​ស៊ី​ប្រាក់​ថ្ងៃ ថា​បើ​ប្រុស ថា ទីនិក បើ​ស្រី​ថា ទីនិកា (សើច…) ថា​យើង​ទៅ​អ៊ីចឹង វា​នាំ​ឲ្យ​ពិបាក នេះ​គឺ​បើ​និយាយ​តាម​ហ្នឹង​ទៅ​អីចឹង។ រួច​បើ​ថា​ប្រាក់​ឆ្នាំ អាហ្នឹង​ស៊ឹម​ថា! អើ ស្អី​ទៅ កុំ​ថា​បៀ​ទៀត​នោះ! អា​ហ្នឹង​វា​ទៅ​ជា វត្សិ វា​ទៅ​ជា វត្សិ វត្សិកា ឲ្យ​វា​ចំ​តែ​ម្ដង​ទៅ វត្សិ វត្សិកា ឬ​បើ​ថា​នៅ​តែ បៀវត្សរ៍​ដដែល​ក៏​ថា​ទៅ​ចុះ​សុំ​ឲ្យ​លោក​ជ្រាប​អីចឹង​ផង​ទៅ​ចុះ លោក​ផាន់។ បៀវត្សរ៍​ហ្នឹង មក​អំពី​ពី​ដើម​យើង​ចាយ​បៀ​មួយ​ឆ្នាំ​គេ​ត្រូវ​បាន​ប្រយោជន៍​រង្វាន់​ហ្នឹង​ ម្ដង ហ្នឹង​យល់​ហើយ ប៉ុន្តែ​ឥឡូវ​យើង​ស្រេច​តែ​នឹង​ប្រើ​ទៅ​ចុះ ដែរ​លោក​យល់​ថា ប្រាក់​រង្វាន់​ឆ្នាំ​ហ្នឹង​ត្រូវ​ហើយ។ ប៉ុន្តែ​តាម​ពិត​ប្រែ​ថា បៀ​រង្វាន់​ឆ្នាំ ពី​ព្រោះ​កាល​នោះ​អត់​ប្រាក់​ទេ ចាយ​បៀ។ ចាយ​បៀ​ក៏​បាន ចាយ​កាក​ល័ក្ត​ក៏​បាន គេ​យក​កាក​ល័ក្ត​ហ្នឹង​មក​ធ្វើ​បោះ​ត្រា​ផែន​ដី​ជា​សម្គាល់​ទៅ គេ​ចាយ​ជំនួស​ប្រាក់​ទៅ វា​ដូច​ជា​ប្រទេស​កម្ពុជា​យើង​កាល​សម័យ​អាណានិគម​គេ គេ​បោះ​ប្រាក់​កាក់​ហ្នឹង​តូច​ៗ ឮ​តែ​ថ្ងូរ​រាល់​តែ​គ្នា។ ដែល​ឆាប់​ខូច​បំផុត ពួក​លក់​សាច់​ជ្រូក ដល់​យូរ​ៗ​សើម​គគុល រួច​ខ្លះ​ចេះ​តែ​និយាយ អាត្មា​ចាំ​ឮ​ចាស់​ៗ​ថា អ្ហើ! អនេក​ពាន់​ជាតិ​ទៅ​សុំ​កុំ​ឲ្យ​ប្រាថ្នា អឺស! ប្រាថ្នា​កុំ​ឲ្យ​ជួប​នឹង​អាសឹក​ម្ល៉ឹក​នេះ! ហៅ​ប្រាក់​កាក់​ក្រដាស​នេះ ឥឡូវ​បាត់​ទៅ​ហើយ​អា​ហ្នឹង។ ចុះ​អ្នក​លក់​សាច់​ជ្រូក ចុះ​ក្អែល​ដៃ​នោះ​កាន់​ប៉ុន្មាន​ទៅ វា​កខ្វក់​អស់​ទៅ! រួច​រលួយ​អស់​ទៅ អា​ហ្នឹង​ស្រេច​គេ​សន្មត​ទេ រឿង​ការ​ចាយ​វាយ ដូច​ជា​នែៗ! ធនបត្រ សព្វ​ថ្ងៃ ដែល​ហៅ​ថា ធនបត្រ គឺ​ប្រាក់​ក្រដាស​ហ្នឹង​យក​ក្រដាស​មក​ធ្វើ​ប្រាក់​ក៏​បាន។ ចប់​ហើយ ខ​ទី​ពីរ។
ទី​បី​លោក​ឆ្ងល់​ថា ខ្ញុំ​ដូច​ជា​ចង់​រក​គ្រុន… អ្ហេ! យក​មក​សួរ​ធ្វើ​អី​អីចឹង​នោះ។ … មាន ​ពូ​ម្នាក់ មាន​ពូ​ម្នាក់​គាត់​ក្ដៅ​ខ្លួន​បន្តិច​បន្តួច ទួល​បង្គំ​សួរ​ថា ម៉េច​ទៅ​ពូ ដូច​ជា​មិន​សូវ​ស្រួល​ខ្លួន​ឬ? គាត់​ឆ្លើយ​ថា ខ្ញុំ​ដូច​ជា​ចង់​រក​គ្រុន (សើច) បើ​តាម​ចម្លើយ​នេះ គឺ​ពួ​នោះ​គាត់​ចង់​គ្រុន (សើច) ប៉ុន្តែ​បើ​តាម (អើ! គេ​សួរ ក៏​គួរ​សម​ដែរ) ប៉ុន្តែ​បើ​តាម​ពិត​សម្ដី​គ្រុន​នោះ អះ! ជំងឺ​គ្រុន​នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​ចង់​បាន​ទេ បើ​ដូច្នោះ​ពុំ​គួរ​សោះ អះ! សំណួរ​នោះ​គួរ​ឆ្លើយ​ដូច​ម្ដេច​ទៅ​វិញ?
អីចឹង​ក៏​សួរ​គ្នា​ដែរ។ អា​នេះ​គេ​ហៅ​ថា​សម្ដី​សាមញ្ញ​ទេ​តើ! សម្ដី​គេ​ហៅ​ថា​គ្រាម​ភាសា សាមញ្ញ​ភាសា គេ​ចង់​និយាយ​អី គេ​និយាយ​ទៅ វា​តាម​ទម្លាប់​ទៅ តាម​ទម្លាប់​ទៅ បើ​គេ​និយាយ​ថា​ឲ្យ​ត្រូវ សរសេរ​សំបុត្រ​ស្នាម គេ​ថា​ខ្ញុំ​ថ្ងៃ​នេះ​មិន​សូវ​ស្រួល​ខ្លួន ដូច​ជា​រក​កល​គ្រុន។ រក​កល គឺ​ថា​វា​ជិត​ៗ​នឹង​គ្រុន វា​ផ្ដួច​ផ្ដើម​រក​កល​គ្រុន។ គេ​និយាយ​ថា​រក​កល មិន​មែន​ចង់​គ្រុន​ទេ គ្មាន​នរណា​ចង់​ទេ។ យី! ឯង​ដូច​ជា​ចង់​គ្រុន​ៗ មើល​ទៅ​ថ្ងៃ​ណេះ។ ចង់​ហ្នឹង គឺ​គ្រុន​វា​ចង់​ទេ​តើ! គាត់​មាន​ចង់​ឯណា​គាត់។ ប៉ុន្តែ​ដល់​និយាយ​អីចឹង​ទៅ​វា​ដូច​ជា​គាត់​ចង់​គ្រុន (សើច)។ មិន​អី​ទេ! ដោះ​ស្រាយ​ប៉ុណ្ណឹង​បាន​ហើយ ថា​រក​កល​គ្រុន។
អានតទៅទំព័រ ទី៣


Khmer Literatures of Somdechsongharaj Choun Nat

លោក​អ៊ុង ផាន់ សួរ​អំពី​ពាក្យ​ថា សារព័ត៌មាន (សារៈ ព័ត៌មាន)។ ពាក្យ​នេះ គេ​ច្រើន​សរសេរ​នៅ​ក្នុង​កាសែត​ទាំង​ឡាយ​ ហើយ​គេ​មើល​ថា សាព័ត៌មាន (សា ព័ត៌មាន) ទូល​បង្គំ​ជា​ខ្ញុំ​ឆ្ងល់​ថា​ អក្សរ “ ព” ៗហើយ​នឹង “ ត” ពី​មុខ​ មាន “ ៌” លើ​ “ ត” នេះ​តើ​ប្រកប​ដូចម្ដេច? បាន​ជា​គេ​មើល​ថា “ ព័ណ៌ដ៏មាន” ៗ បើ​គេ សរសេរ សារៈព័ត៌មាន… បើ​តាម​ទូល​បង្គំ​ជា​ខ្ញុំ​យល់​​វិញ​គួរ​​សរសេរ​យ៉ាង​នេះ សារៈព័ណ៌ដ៏មាន គឺ​សរសេរ ព សំយោគសញ្ញា (័) ណ រ ពី​លើ ណ ហើយ ដ ដោយ​ខ្លួន ដាក់​
លេខប្រាំបី (៏) លើ​ ថា ព័ណ៌ដ៏មាន (ព រ៉ាន់ ដ មាន) ឬ​សារប្រវត្តិ (សារៈ ប្ររ័ត)។ បាន​​សេចក្ដីថា ដំណឹង​ពិត​ប្រាកដ។ លោក​យល់​ហ្នឹង​ដោយ​យោបល់​​លោក​ក៏​ម្យ៉ាង​ហើយ។ លោក​អ៊ុង ផាន់ យល់​ហ្នឹង ក៏​ប៉ុន្តែ​តាម​ពិត​ហ្នឹង​វា​អីចេះ​ទេ។ សូម​ជ្រាប​ថា ពាក្យ​នេះ​បើ​យើង​ចង់​ហៅ​ជា​បាលី​ក៏​បាន ជា​សំស្ក្រឹត​ក៏​បាន ឥឡូវ​​យើង​ត្រូវ​ថា​សំស្ក្រឹត​មុន​ចុះ។ កុំ​អាល​និយាយ​ពី សារៈ និយាយ​តែ​ពី ព័ណ៌ដ៏មាន។ សំស្ក្រឹត​គេ​ហៅ វត៌ម៉ាន។ វត៌ គឺ​អក្សរ វ ហើយ ត នៅ​​ពី​ខាង​ ជាប់ វ បាន រ នៅ​ពី​លើ ត ដែល​យើង​ហៅ​ថា​ជើងរ (្រ) នោះ​គឺ រ ថា ៌ ឯសំស្ក្រឹត​គេ​ហៅ​ថា រេថៈ។ រេថៈ ហ្នឹង​គឺ រ ដែល​សម្រាប់​ឆក់​សំឡេង​ទៅ​នៅ​ពី​លើ​តួ​បន្ទាប់ នៀក! ហ្នឹង​ៗ គេ​សរសេរ វ ត រ ពី​លើ​ ត ហើយ​ ម មា នឹង ន អាន​ថា វត៌មាន (វ៉ រ៉ាត តៈ ម៉ាន)។ វត៌មាន ហ្នឹង​បើ​ជា​បាលី​វិញ​ថា វត្តមាន (វ៉ាត់ តៈ ម៉ាន)។ វត្តមាន វ ត តម្រួត​ពីរ ម មា និង ន។ គឺ​ពាក្យដែល​ថា វត៌មាន នេះ​ហើយ​ដែល​បុរាណ​ខ្មែរ​យើង យក វ ធ្វើ​ជា ព គេ​មិន​អាច​ទាញ​ស្រៈអា (ា) យារ​មក​ទៀត​ទេ គេ​នៅ​ជា ព អីចឹង វ ព មក​ពី វ គឺ​ថា ពត៌ គេ​អាន ព រ៉ាត តៈ សំស្ក្រឹត​ថា វត៌ (វ៉ រ៉ាត តៈ)។ រួច​ មានះ នោះៗ​វា​ជា​តួ suffixe តួ​បច្ច័យ​គឺ មានៈ បច្ច័យ​ផ្សំ​នឹង វត៌ ហ្នឹង​ទៅ ទៅ​ជា វត៌ម៉ាន។ ខ្មែរ​យើង​យក វ ជា ព យក​មក​ប្រើ​ថា ព័ត៌មាន (ព័ ដ មាន)។ អា​នេះ​ព័ត៌មាន​ហ្នឹង ជា​ពាក្យ​សម្រួល​តាម​ចាស់​​ទុំ​មក ដូច​ជា​បិតា ហៅ​បីដា មាតា អក្សរ​ ត តា គេ​អាន​ថា​ ដា។ អធិបតិ អាន​ទៅ​ជា​ អធិបតី។ សេនាបតិ ជា សេនាបតី អីចឹង។ ពី​ព្រោះ​សម្ដី​ហ្នឹង​ខ្មែរ​យើង ពេញ​ចិត្ត​នឹងទៅ ត ទៅ​ជា ដ ព្រោះ​ហេតុ​នោះ​ឯង​ទាំង​បាលី​ហ្នឹង​ក៏​ដោយ គេ​ឲ្យ​ផ្លាស់​អក្សរ​ពីរ​ហ្នឹងបាន គេ​ហៅ​យក នែក! ទន្តជៈ ជា​មុទ្ធជៈ ឬ​យក​មុទ្ធជៈ ជាទន្តជៈ។ ឯទន្តជៈ​នោះ​គឺអក្សរ ត ចុះ​មុទ្ធជៈ​នោះ គឺ​អក្សរ ដ។ ព្រោះ​ហេតុ​នោះ​ឯង ចង់​ផ្លាស់ ដ ​ជា​ ត ក៏​បាន ត ​ជា ដ ក៏​បាន​តាម​ការ​ស្រួល។
បើ​និយាយ​ពី​បាលី​វិញ ឧបមា​ថា​ដូចជា ទុក្កតំ (ទុក កៈ តាំង) ទុក្កតំ ប្រែ​ទៅ​ថា​អ្វី​ដែល​គេ​ពិបាក​ធ្វើ។ ដែល​ធ្វើ​បាន​ដោយ​ក្រ ដោយ​ពិបាក អាហ្នឹង​គេ​​ថា ទុក្កតំ។ ដូច​គេ​និយាយ​ថា ទុក្កតំកម្មំ (ទុក កៈ តាំង កាំ ម៉ាំង)។ ការ​ហ្នឹង​វា​ពិបាក​ធ្វើ​ណាស់ ប៉ុន្តែ​គេ​ចង់​ឲ្យ​សំឡេង​ហ្នឹង​វា​ខុស​គ្នា មិន​ដឹង​ជា​ពីកាលណា​មក​ទេ ហ្នឹង​​គេ​ឲ្យ​យក ត ជា ដ ទៅ​ជា ទុក្កតំ (ទុក កៈ ដាំង) ប៉ុន្តែ​ដល់​អាន​វា​ឮ​តែ តំ តាំង​ៗ ដូច​គ្នា។ ប៉ុន្តែ តំ (តាំង) មួយ​សំឡេង​ចេញ​មក​ពី​បន្ទល់​ធ្មេញ អាហ្នឹង​គឺ ត ថ ទ ធ ន នោះ​។ តាំង​មួយ​អក្សរ ដ នោះ​យើង​ខ្មែរ អាន​ថា ដ ជាតិ​ដទៃ​គេ​អាន​ថា ត ដែរ ប៉ុន្តែ ត ហ្នឹង​សំឡេង​ថា តៈ បើ​ថា​ជា​បាលី​ថា តៈ ចុះ​មួយ​ ត ថ នោះ​គេ​អាន​ថា តថ អត្មា​អស់​ធ្មេញ​ទៅ គ្រាន់​តែ​ពន្យល់​​ទេ ឲ្យ​ចេញ​ពី​ធ្មេញ​ឲ្យ​ឮ​មក​ក្នុង​ធ្មេញ ត ថ អា​មួយ​ថា តត់ ហ្នឹង​ខ្មែរ​ទៅ​មិន​សូវ​រួច​ទេ ព្រោះ​ហេតុ​នោះ​ បាន​ជា​គេ​រាប់​ទៅ​ជា ដ។ ឯ​តាម​ពិត​នោះ សំឡេង​នោះ​វា​ជិត​គ្នា​ទេ ប៉ុន្តែ​ខ្មែរ​យើងវា​ទៅ​ជា ដ ដូច​ជា​ព័ត៌មាន។ ដល់​ឥឡូវ​បង្កើត​ពាក្យ​ឈ្មោះ​កាសែត​ដែល​ហៅ សារៈព័ត៌មាន បាន​ ព័ត៌មាន ហ្នឹង​សឹម​ប្រែ​ឲ្យ​លោកសិន លោក​សួរ​ថាប្រែថា​​ម៉េច ព័ត៌មាន ហ្នឹង​ វត៌មាន ហ្នឹង វត្តមាន ហ្នឹង​ប្រែ​ថា អ្វី​ដែល​កំពុង​តែ។ បើ​ប្រែ​ឲ្យ​ច្បាស់​មក​ថា បច្ចុប្បន្ន។ បើ​និយាយ​ពី​រឿង ថា​រឿង​បច្ចុប្បន្ន រឿង​អ្វី​ដែល​កំពុង​តែ ឥឡូវ​ណេះ​ហ្នឹង​អានឹងហៅ​ថា វត៌មាន គឺ ព័ត៌មាន ហ្នឹង ដំណឹង​ដែល​ថ្មីៗ​នេះ ដំណឹង​ដែល​ទើប​នឹងកើត​មាន​នឹង​ហៅថា ព័ត៌មាន។ ប្រហែល​ជា​លោក​ផាន់ យល់​ហើយ​ក៏​មិន​ដឹង។ អាត្មា​ប្រែ​ម្ដង​ទៀត​ថា វត៌មាន សំស្ក្រឹត បាលី វត្តមាន បើ​តាម​ហ្នឹង​ដែល​ក្លាយ​មក​ជា ព័ត៌មាន នេះ គួរ​អាន ព រ៉ាត តៈ ម៉ាន ដ្បិត ត វា​នៅ​ពី​លើ ម ជិត​គ្នា ម ជា​អក្សរ​ចុះ​ក្នុង​វង់​សម្លាប់ នេះ​និយាយ​តាម​ខ្មែរ​ត្រូវ ម ហ្នឹង​ទៅ​ជា មា មៀ ទៅ​ជា​ម៉ា ហេតុ​អី​ក៏​ ម៉ា? ពី​ព្រោះ តៈ វា​នៅ​ពី​លើ​ហើយ​វា​ភ្ជាប់​ទៅ​ជា​រូប​សព្ទ​មួយ​​ហើយ គេ​អាន​ថា វាត់ តៈ ម៉ាន វត្ត​មាន ព រ៉ាត់ តៈ ម៉ាន ព័ត៌មាន ប៉ុន្តែ​ឥឡូវ​យើង​ថា​មិន​កើត ពី​ព្រោះ​ចាស់​​ទុំ​យើង​ហៅ ព័ត៌មាន (ព ដៈ មាន) ទៅ​ហើយ។ និយាយ​ថា​ ព័ត៌មាន (ព តៈ ម៉ាន) វិញ​​វា​ប្លែក​ត្រចៀក​គេ​ណាស់ កែ​មិន​រួច​ទេ! នេះ​ហើយ​ដែល​អាត្មា​តាម​ចំណាំ​ជម្រាប​មក​ថា ពាក្យ​ណា​មួយ សម្ដី​ដែល​យើង​និយាយ​ថា​វា​ជ្រុល​ហួស​ហើយ វា​ខុស​ហើយ។ ហ្នឹង​គឺ​យូរ​ឆ្នាំ​ទៅ​យើង​កែ​វិញ​មិន​បាន​ទេ។ ដូច​ពាក្យ​ថា បត្តិញាណ (ប៉ាត់ តិ ញៀន)។ បត្តិញាណ មេ​ឃុំ លក់​គោ លក់​ក្របី រហូត​ដល់​មក បត្តិញាណ អនុញ្ញាត​ឲ្យ​កុល​បុត្រ​បួស​ក្នុង​សាសនា ហ្នឹង​ក៏​ហៅ បត្តិញាណ មេ​ឃុំ​ដែរ។ បើ​និយាយ​តាម​ពាក្យ​ហ្នឹង វា​មិន​មែន បត្តិញាណ ទេ សម្ដី​ខ្មែរ គេ​អាន​ថា បត្តិញាណ (ប៉ាត់ តិ ញ៉ាន) ពី​ព្រោះ​អក្សរ តិ វា​នៅ​ពី​លើ​អក្សរ ដិ វា​នៅ​ពី​លើ ត ម វា ត្ម ត្មា (ត ម៉ា) ដូច​ជា វត៌មាន (វ៉ តៈ ម៉ាន) អីចឹង (ត ម) វា ត្ម វា​មិន​មែន ត្ម ត្មា (ត មៀ) ទេ។ ប៉ុន្តែ​ឥឡូវ ទើប​បុរាណ​ថា ព័ត៌មាន (ព ដៈ មាន) បើ​ឯង​អាន​ទៅ​ជា ព័ត៌មាន (ព័រ តៈ ម៉ាន)​ វិញ គេ​ថា​យើង​ព្រើល​ទៅ​ហើយ។ ដែល​និយាយ​នេះ​ឲ្យ​លោក​អ៊ុង ផាន់ សួរ​ហ្នឹង គឺ​គ្រាន់​តែ​ពន្យល់​ទេ មិន​ឲ្យ​ថា ពត៌មាន (ព រ៉ាត តៈ ម៉ាន) នោះ​ទេ តិច​លោ​ទៅ​ថា​អីចឹង។ បើ​បាលី​ដែល​គេ​រៀន​សព្វ​ថ្ងៃ​ហ្នឹង​គេ​អាន (វាត់​ តៈ ម៉ាន)។ វត្តមាន​ នេះ​ជា​ឈ្មោះ ឈ្មោះ​វិភត្តិ​អាខ្យាត ចំណែក​ខាង​ការ​បំបែក​កិរិយាសព្ទ ដែល​បារាំង​ហៅ​ថា verbe ជា​ពួក​ឈ្មោះ​ម៉ូតៗ​របស់ verbe នោះ​ផង គឺ​បច្ចុប្បន្ន verbe ណា បច្ចុប្បន្ន ដូច​ថា ខ្ញុំ​ទៅ… ខ្ញុំ​ធ្វើ… ខ្ញុំ​ឲ្យ… អាហ្នឹង​គឺ​ជា​បច្ចុប្បន្ន​គេ​ហៅ វត្តមាន។ វត្តមាន គឺ​ដូច​ព័ត៌មាន (ព រ៉ាត តៈ មាន) អីចឹង។ ឥឡូវ សារៈព័ត៌មាន ចុះ​ហេតុ​អី​គេ​យក សារៈ នឹង​មក​ថី! គឺ​លោក​អ្នក​បង្កើត​ពាក្យ លោក​ថា​ ព័ត៌មាន​ដែល​មាន​ខ្លឹមសារ ដែល​មាន​ប្រយោជន៍ intéressant បារាំង​​ថា intéressant ហើយ​អានឹង ​ដំណឹង​អី​មួយ​ដែល​គួរ​យក​មក​នាំ​ថ្លែង យក​មក​ឲ្យ​អស់​លោក​អ្នក​ទាំង​អស់​ឮ​រាល់​គ្នា​ហ្នឹង បាន​ជា​បង្កើត បញ្ចូល​ពាក្យ​ សារៈ នេះ​មួយ​មក ប៉ុន្តែ​ដល់​អ្នក​អាន លោក​អាន សាព័ត៌មាន ហ្នឹង​មិន​កើត​ទេ អាន​ហ្នឹង​ខូច​ហើយ ខូច​សម្ដី​មួយ​ហើយ។ នេះ​អាត្មា​បាន​សរសេរ​ពន្យល់​មក លោក​ចាង​ហ្វាង​វិទ្យុ​ហ្នឹង ច្រើន​ដង​ណាស់ ប៉ុន្តែ​គឺ​អ្នក​អាន​នេះ​ឯង គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ខ្លះ​ក៏​ថា សារៈព័ត៌មាន​ទៅ ខ្លះ​ថា​សាព័ត៌មាន ទៅ ថា​សាព័ត៌មាន វា​បាត់ រ ទៅ វាទៅ​ជា​ព័ត៌មាន ដែល​រើសាជាថ្មី​វិញ ពីព្រោះ​សាចុះសា​ឡើង ដូច​យើង​និយាយ​ថា គេសា​ឡើង​ជា​ថ្មី ទៅ​មួយ​សា​ពីរ​សា។ សា​ ហ្នឹង​គ្មាន រ​ ទេ។ ដូច​ជា​សា​ស្រូវ សា​អី ដែល​វា​រើ​ឡើង​ទៀត ហ្នឹង​ដែល​គេ​ហៅ​ថា សា វា​ដែល​គេ​ច្រូត​អីចឹង​ទៅ នៅ​ជញ្ជ្រាំង វា ហើយ​មាន​ទឹក មាន​ដី​សើម ជញ្ជ្រាំង​វា​នៅស្រស់ វា​ដុះ​ពី​ជញ្ជ្រាំង​ហ្នឹង​ឡើង​ទៀត ដុះ​ភ្លាម ចេញ​ឱន​ទៅ ទុំ​ភ្លាម​មិន​យូរ​ទេ អា​ហ្នឹង គ្រាប់​ល្អិតៗ រួច​ស្រូវ​នេះ​បាយ​ឆ្ងាញ់​​ផង ប៉ុន្តែ​វា​ពិបាក​ច្រូត​ណាស់ អា​ហ្នឹង​គេ​ហៅ​ថា ស្រូវ​សា គេ​ហៅ​ សា​ស្រូវ​ក៏​បាន គេ​សួរ​ថា “ ចុះ​អង្ករ​ហ្នឹង​អី​ល្អិត​ឆ្មិញ​អីចេះ! ថា​ទេ! អង្ករ​សា​ស្រូវ​សា​ទេ។ តា​ឡេងៗ គ្រាប់​ស្រូវ​ហ្នឹង​ល្អ​​ណាស់។ អា​ហ្នឹង​គេ​ហៅ​ថា សា។ សា ហ្នឹង​អត់ រ ទេ។ រួច​បើ​យើង​អាន សាព័ត៌មាន វា​ដូច​ជា​សា​ហ្នឹង​អីចឹង​ដែរ ថា​ព័ត៌មាន​ហ្នឹង​គេ​រើសើ​ឡើង​វិញ​ជា​ថ្មី​ទៀត។ មិន​មែន​ជា​ព័ត៌មាន មាន​ខ្លឹម មាន​ប្រយោជន៍​នោះ​ទេ។
នេះ​ហើយ​បាន​អាត្មា​ចេះ​តែ​រំឮក ថា​កុំ​ឲ្យ​អាន​ខុស​អីចឹង។ រួច​ចេះ​តែ​កញ្ឆក់ ហើយ​និង​ប្រញឹក ចុះ​ប្រញាប់​នឹង​ទៅ​ណា គ្រាន់​តែ រៈ។ រៈ ហ្នឹង​ឮ​តែ​បន្តិច ចុង​មាត់​ប៉ុណ្ណឹង​តើ! សារព័ត៌មានៗ។ កុំ​ចាំ (សា រៈ ព ដ មាន) សារព័ត៌មាន​នោះ វា​វែង​ណាស់។ កុំ​ឲ្យ​តែ សាព័ត៌មាន។ សារព័ត៌មាន សារទូរលេខ សារទូរស័ព្ទ សារប្រយោជន៍។ រួច​ឥឡូវ សាប្រយោជន៍ សាទូរលេខ សាទូរស័ព្ទ។ ទូរលេខ (ទូ រៈ លេ ខៈ) មក​ពី៖ ទូរៈ ប្រែ​ថា​ពី​ចម្ងាយ។ លេខៈ ថា​សរសេរ​កាល​នោះ គឺ​ថា​ប្រែ​ឲ្យ​ត្រូវ​នឹង​ពាក្យ​ថា តេឡេក្រាម ថា​សរសេរ​មក​ពី​ចម្ងាយ។ តេឡេហ្វូន និយាយ ឬ​កត់​មក​ពី​ចម្ងាយ។ ចុះ​រួច​បើ​ថា​ ទូ​លេខ ទូ​សព្ទ​ ហើយ​វា​ទៅ​ជា​ទូ​ដាក់​លេខ ទូ​ដាក់ នែក! កុម្ពី អី​ទៅ​ហើយ?​ វា​ខុស​គ្នា​អី​ចឹង! បាន​ជា​តោង​កុំ​អាល​ចោល កុំ​អាល​នឹង​ទៅ! ប្រញឹក​ទៅ​ណា អក្សរ​គេ​មាន​ដូច​ជា​និយាយ​ទៅ​វា​បែក​ទៅ​ទៀត។ អាត្មា​ចំណាំ​ទូល​ថ្វាយ​ថា ព្រះរាជឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាទ ព្រះបាទ​សម្ដេច​ អង្គអីៗ គេ​ចេញ​ព្រះនាម​ទៅ មិន​ថា​នែក! សូរ​សីហនាទ​ទេ សូ​សីនាទ (សូ សី នាត)។
សូរៈ ប្រែ​ថា…
អានតទៅទំព័រ ទី២


Somdech Songharaj Choun Nat

រយៈ​កាល​មុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះ​ទិវង្គត
សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ
បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។ សម្ដេច ​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “ អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​ រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​ សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។
គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​ បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។
អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕ ត្រឡប់ទៅទំព័រទី1 2 3 4 5 6


Somdech Songharaj Choun Nat

១២. ជីវិតាវសាន​បរិច្ឆេទ (កំណត់​អំពី​ទី​បំផុត​នៃ​ព្រះ​ជីវិត)
រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​
ម៉ោង​១៥ និង​៤៥​នាទី។ ព្រះសង្ឃ ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “ អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។
បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​ សព។
ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ ណុល នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។
អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។
បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។
លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ ហើយ។
សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។
ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ ព្រះ​បរម​សព​ត​ទៅ។ អានតចប់


Somdech Songharaj Choun Nat

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ
១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារី។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ
ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។ ២. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។
៣. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​៣​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។
៤. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​១០០​ផើង។
៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស។
កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច
កម្មវិធី ​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។
ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។
ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។
អព្ភូត​ហេតុ​មុន​ពេល​ដែល​ព្រះសង្ឃរាជ​ព្រះអាពាធ
នៅ ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។
“ត្រង់​ដែល​អាត្មា​យល់​សប្ដិ​ឃើញ​ចេតិយ​នោះ ប្រហែល​ជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈ​កម្មការ​ធម្មវិន័យ​ របស់​យើង នឹង​បាន​សម្រេច​ដោយ​ល្អ” ។ ព្រះ​សុបិន​និមិត្ត នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ ទុក​ជា​អព្ភូត​ហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។
អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។ អានតទៅទំព័រទី៦


Somdech Songharaj Choun Nat

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ
ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖
១. វីរិយភាព​ក្នុង​ការ​សិក្សា
២. បដិភាណប្បញ្ញា “ ប្រាជ្ញា​វាងវៃ”
៣. វេសារជ្ជប្បញ្ញា “ បញ្ញា​ក្លៀវក្លា​អង់អាច”
៤. ធម្មទេសនា​កោសល្យ “ ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”
៥. បណីត​សកម្មភាព​ “ សកម្មភាព​ដ៏​ប្រសើរ”
អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ
១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​ មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។
បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។
សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។
២. បដិភាណប្បញ្ញា “ បញ្ញា​វាងវៃ” ប្រាជ្ញា ​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា “ បដិភាណប្បញ្ញា” នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថា “ បដិភាណប្បញ្ញា” ។
សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។
៣. វេសារជ្ជប្បញ្ញា “ បញ្ញា​អង់អាច ក្លៀវក្លា” ភាព ​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។
ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា “ វេសារជ្ជប្បញ្ញា” ។
៤. ធម្មទេសនាកោសល្យ “ ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”
ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏​មាន ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន។ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅ​យក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស ​ក្នុង​បច្ចុប្បន្ន និង​ក្នុង​អនាគត។ ដែល​ហៅ​ថា “ ធម្មទេសនាកោសល្យ” សំដៅ​យក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា។ សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​ គ្រប់គ្រាន់។
ធម្មទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក។ ព្រះធម្មទេសនា នៃ​សម្ដេច​ព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​ បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម មាន​ជំហរ​រឹងប៉ឹង ឲ្យ​ប្រឹងប្រែង​ប្រកប​ការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស ឲ្យ​មាន​ធម៌សាមគ្គី មូលមិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​ត​ទៅ​អនាគត។ ធម្មទេសនា​នៃ​សម្ដេច ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធ​បរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ ប្រយោជន៍​គ្រប់​យ៉ាង បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​គុណ​វិបត្តិ ជា​ធម្មទេសនា​ប្រកប​ដោយ​មធ្យោបាយដ៏​ប្រសើរ​វិសេស អាច​ដឹក​នាំ​ចង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅ​ថា​ជា​ព្រះ​ធម្មួទេសនា​ដាស់​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង ប្រកប​ការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​ របស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង។
សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង បរិបូណ៌​ឡើង​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​គ្នា។ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺ​ប្រទេស​កម្ពុជា​ទាំង​មូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។
សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាយ​ឡើយ។ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​មាន​ប្រធាន​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំងភ្លាត់​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​អនាគត​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅ​ថា “ ធម្មទេសនាកោសល្យ” ។
៥. បណីត​សកម្មភាព “ សកម្មភាព​ដ៏​ប្រសើរ”
ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំ​មាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។
សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ដង​ ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។
កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវ​ប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥ ទី​៦ និង​ទី​១០។
សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​ស្រួល មិន​ចេះ​ឈប់ មិន​ចេះ​គាំង នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា “ បណីត​សកម្មភាព” ។
សកម្មភាព​របស់​សម្ដេច​ព្រះសង្ឃរាជ ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​វរជន បញ្ញវន្ត​ទាំង​សម័យ​ចាស់ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ (ការ​យក​តម្រាប់​តាម) បាន​ដោយ​ពិត ដោយ​ហេតុ​ដែល​ឃើញ​រូបរាង កិច្ចការ​ជា​ភ័ស្តុតាង​ផង ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា “ បណីត​សកម្មភាព” ។
១១. ចរិត​លក្ខណៈ​បរិច្ឆេទ (កំណត់​អំពី​លក្ខណៈ​នៃ​ចរិត​ប្រក្រតី)
ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ ចរិត​ប្រក្រតី” ។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។
ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។
ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។
ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។
មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។
ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។ អានតទៅទំព័រទី៥


Somdech Songharaj Choun Nat

១០. ពុទ្ធវុឌ្ឍិ​បរិច្ឆេទ (កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា)
កិច្ចការ ​ឯ​ទៀត​របស់​សម្ដេច ក្រៅ​ពី​មុខ​ការ​ខាង​សិក្សា​ដែល​សុទ្ធ​តែ​ជា​ការ​មាន​ប្រយោជន៍​ជា​សាធារណៈ​ ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​ប្រទេស​ជាតិ​នោះ នៅ​មាន​ច្រើន​ទៅ​ទៀត និយាយ​ដោយ​សង្ខេប​គឺ​ចាប់​តាំង​ពី​ឆ្នាំ​ឆ្លូវ​សប្ត​ស័ក ព..​២៤៧០..​១៩២៤ រៀង​មក សម្ដេច​បាន​ធ្វើ​ការ​ឧបត្ថម្ភ​​វត្ត​ពោធិ​ព្រឹក្ស (ហៅ​វត្ត​ពោល្យំ) ក្នុង ​សង្កាត់​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​នឹង​សង្កាត់​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ជា​ទី​ជាតិ​ភូមិ​របស់​សម្ដេច ដូច​មាន​សេនាសនភ័ណ្ឌ​តទៅ​នេះ៖
. សម្ដេច​បាន​ជាវ​ដី​ជុំ​វិញ​វត្ត​ចំនួន​ជាង​៣​ហិកតា ពង្រីក​ទី​វត្ត​ឲ្យ​ធំ​ទូលាយ​ច្រើន​ជាង​ពី​ដើម។. បាន​ជួយ​ឧបត្ថម្ភ​លើក​ថ្នល់ ភ្ជាប់​ពី​ថ្នល់​ជាតិ​ចូល​មក​វត្ត​សុរភី និង​ពោធិ​ព្រឹក្ស រួម​ចម្ងាយ​៣​គឺឡូម៉ែត្រ។. បាន​ស្ថាបនា​វិហារ​បេតុង​អារម៉េ សាលា​បាលី​រង (ពុទ្ធិក​បឋម​សិក្សា) រៀប​ចំ​ទី​វត្ត​ពោធិ​ព្រឹក្ស​ទាំង​មូល ឲ្យ​មាន​ទេសភាព​សមរម្យ​តាម​សម័យ​និយម។. បាន ​ស្ថាបនា​ស្ពាន​ធំ​មួយ និង​ស្ពាន​តូច​មួយ​សុទ្ធ​តែ​បេតុង​អារម៉េ ឆ្លង​ស្ទឹង​តូច​រាំង​ព្រំ​ប្រទល់ សង្កាត់​រលាំងកែន និង​សង្កាត់​រកាកោះ។. បាន​ឧបត្ថម្ភ​ក្នុង​ការ​ស្ថាបនា​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា សុរភី​ពោធិព្រឹក្ស​៣​ខ្នង តាំង​ពី​គ..​១៩៤៨ រៀង​រហូត​ដល់​សាលា​នេះ​ឡើង​ដល់​ថ្នាក់​ឧត្ដមដ្ឋាន សម្រាប់​កូន​ចៅ​អ្នក​ស្រុក​ជើង​វត្ត​សុរភី និង​វត្ត​ពោធិព្រឹក្ស។. បាន​ឧបត្ថម្ភ​ឲ្យ​គេ​ធ្វើ​ថ្នល់​លំ​មួយ ចាក់​ក្រួស​បាយ​ក្រៀម ប្រើ​ការ​បាន​ដោយ​ស្រួល។. បាន​ជាវ​ទី​ដី​៣​ហិកតា​កន្លះ​ទុក​ដាក់​ជា​សាសន​សម្បត្តិ​រៀង​ទៅ។. បាន​ស្ថាបនា​ខ្លោង​ទ្វារ​របង​អារម៉េ​មួយ។. បាន​ស្ថាបនា អាវសថសាលា (សាលា​សំណាក់) ១​ខ្នង។១០. បាន​ចាត់​ការ​ឲ្យ​ជីក​ស្រះ​មួយ​ទំហំ​១០០​ម៉ែត្រ​បួន​ជ្រុង នៅ​ត្រង់​ទី​ថ្នល់​បែក​ចេញ​ពី​ថ្នល់​ជាតិ​ក្នុង​សង្កាត់​រកាកោះ។១១. បាន​ជួយ​ឧបត្ដម្ភ​ជីក​អណ្ដូង​បុក​ប្រើ​ស្នប់​៣​កន្លែង។១២. បាន​ស្ថាបនា​គិលានដ្ឋាន​មួយ​ខ្នង​ ប្រសូតិ​គ្រឹះ (មន្ទីរ​សម្ភព) មួយ​ខ្នង​ ដោយ​បេតុង​អារម៉េ។១៣. បាន​ធ្វើ​កំពែង​បេតុង​អារម៉េ បណ្ដោយ​១០០​ម៉ែត្រ ទទឹង​៥២​ម៉ែត្រ ព័ទ្ធ​ជុំវិញ​មន្ទីរ​ពេទ្យ​ទាំង​ពីរ​ខ្នង​នេះ។១៤. បាន​ស្ថាបនា​អគារ​គព្ភិនី​សំណាក់​ក្នុង​កំពែង​នោះ​ដែរ។១៥. បាន​ស្ថាបនា​អគារ​បេតុង​អារម៉េ​២​ខ្នង ក្រៅ​កំពែង​នោះ​សម្រាប់​គិលានសមណៈ។១៦. បាន​ចាត់​ការ​ឲ្យ​លើក​ទំនប់​ទឹក​១​កន្លែង​បណ្ដោយ​៩០០​ម៉ែត្រ ទទឹង​៨០០​ម៉ែត្រ (ដោយ ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ ទ្រង់​សព្វ​ព្រះទ័យ​បាន​ប្រោស​ប្រទាន​ព្រះរាជានុញ្ញាត​ឲ្យ​លើក​ទំនប់​ទឹក​ នោះ)១៧. បាន ​ឧបត្ថម្ភ​ឲ្យ​វេយ្យាវច្ចករ​ដាំ​ដំណាំ​លើ​ទី​ដី​ខាង​លើ​នេះ ជា​ប្រយោជន៍​ដល់​គិលានដ្ឋាន និង​ប្រសូតិគ្រឹះ​របស់​សម្ដេច​ទៅ​ក្នុង​អនាគត​កាល (ស្ថាបនកម្ម​ទាំង​នេះ​នៅ​ក្នុង​ភូមិ​ស្រែ​បន្ទាយ សង្កាត់​រកាកោះ)១៨. បាន​លះបង់​ទី​ដី​មួយ​កន្លែង ដែល​សម្ដេច​បាន​ជាវ​ហើយ​នោះ​ជូន​ព្រះ​រាជរដ្ឋាភិបាល​ឲ្យ​ស្ថាបនា​អគារ​មណ្ឌល​នីតិកម្ម (ប៉ុស្តិ​ប៉ូលីស) និង​មន្ទីរ​រាជ​សហករណ៍​។ល។១៩. បាន​ផ្ដើម​គំនិត​ធ្វើ​សមាគម​កសាង​មន្ទីរ​ពេទ្យ​ព្រះសង្ឃ ក្រុង​ភ្នំពេញ។២០. បាន​កសាង​វិហារ​វត្ត​ឧណ្ណាលោម ដែល​ជា​វិហារ​ធំ​បំផុត​ជាង​វិហារ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​បី​ជាន់ ក្នុង​ព..​២៤៩៩ គ..​១៩៥៦។២១. បាន​ផ្ដើម​កសាង​ព្រះ​សក្យមុនី​ចេតិយ​នៅ​ខាង​កើត​ស្ថានីយ៍​រាជាយស្ម័យយាន។២២. បាន​ទំនុកបម្រុង​ ព្រម​ទាំង​ចាត់​ចែង​សមណ​និស្សិត​បញ្ជូន​ឲ្យ​ទៅ​រៀន​ឯ​បរទេស មាន​ប្រទេស​ឥណ្ឌា ភូមា​ជាដើម។២៣. បាន​បង្កើត​ការ​សិក្សា​ធម្មវិន័យ ដើម្បី​សិក្ខាកាម​កុល​បុត្រ​ទូទៅ​ពេញ​ប្រទេស​កម្ពុជា។២៤. បាន​បង្កើត​ការ​អប់រំ​យុវជន​ដោយ​សីលធម៌​ដែល​នៅ​ក្នុង​វត្ត​ឧណ្ណាលោម ឬ​វត្ត​ឯ​ទៀត​ៗ ដែល​មាន​យុវជន​នៅ​វត្ត​ជា​ច្រើន​នាក់។២៥. បាន​ផ្ដើម​កសាង​ឈាបនដ្ឋាន (ទី​បូជា​សព) ក្នុង ​វត្ត​ឧណ្ណាលោម ដែល​មាន​លោក​អ្នក​ឧកញ៉ា​តេជះ តាន់ ម៉ៅ ជា​អ្នក​ចេញ​ប្រាក់​កសាង​ឲ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​មុន​ដំបូង​ បង្អស់ គ..​១៩៥៣។២៦. បាន ​ផ្ដើម​សង់​ឧបដ្ឋាន​សាលា​សម្រាប់​មន្ត្រី​សង្ឃ ដែល​និមន្ត​មក​ក្នុង​ឱកាស​អនុសំវច្ឆរ​មហា​សន្និបាត ដើម្បី​ប្រជុំ​ទទួល​ភត្តាហារ និង​សម្រាប់​ភ្ជុំបិណ្ឌ​ដែល​គហបតី លី ស៊ុនងន, ឧបាសិកា តាន់ ស៊ីប៊ី ចេញ​ប្រាក់​កសាង។២៧. បាន​បង្កើត​ឲ្យ​មាន​ការ​ហាត់​រៀន​ប្រឡង​សូត្រ​បាតិមោក្ខ​បាលី។២៨. បាន ​រៀបចំ​តាំង​គណៈកម្មការ​សង្ឃ និង​គណៈ​កម្មការ​គ្រហស្ថ​តាម​ផ្លូវ​ការ​គ្រប់​វត្ត​ទាំង​អស់ ដើម្បី​រៀបចំ​ទី​វត្ត​ឲ្យ​ស្អាត ទាំង​មាន​របៀប​រៀបរយ តាំង​ពី​ឆ្នាំ​១៩៥៥​ដរាប​មក។
ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ​នៃ​សម្ដេច
ព្រះសង្ឃរាជ ​បាន​កសាង​គម្ពីរ​ដីកា​ជា​ច្រើន​ណាស់ ទាំង​គម្ពីរ​ស្លឹករឹត ទាំង​សៀវភៅ​ ជា​ពិសេស គឺ​សៀវភៅ​ដែល​សម្ដេច​ប្រមូល​រៀបរៀង និង​សៀវភៅ​ដែល​ទ្រង់​ប្រែ​ពី​បាលី​មក​ជា​ភាសា​ខ្មែរ សម្រាប់​ពុទ្ធ​បរិស័ទ​រៀន​សូត្រ។ សៀវភៅ​ខ្លះ​ជា​សៀវភៅ​ដែល​កម្រ​នឹង​ធ្វើ​កើត ទាំង​មាន​ប្រយោជន៍​ជា​ច្រើន​ណាស់​គឺ៖
. វចនានុក្រម​ខ្មែរ មាន​២​ភាគ ក្នុង​ព..​២៤៦១ គ..​១៩១៧ សៀវភៅ​នេះ​បាន​បោះពុម្ព​ច្រើន​គ្រា​មក​ហើយ។. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍​បាលី) មាន​២​ភាគ តាំង​ពី​ព..​២៤៦២ គ..​១៩១៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។. គហិបដិបត្តិ ក្នុង​ព..​២៤៦៨ គ..​១៩២៦ ជាមួយ​នឹង​ព្រះ​ឧត្ដម​មុនី អ៊ុម ស៊ូ និង​ព្រះ​ពោធិវ័ង្ស ហួត​ តាត តាម​បញ្ជា​នៃ​ព្រះ​តេជ​ព្រះគុណ​ព្រះមហា​វិមលធម្ម ថោង (ពុទ្ធសាសន​បណ្ឌិត្យ). សាមណេរ​វិន័យ ក្នុង​ព..​២៤៦០ គ..​១៩១៧ ជាមួយ​នឹង​ព្រះថេរៈ​ទាំង​ពីរ​ព្រះអង្គ​ខាង​លើ​នេះ​ដែរ។. បាតិមោក្ខ​សំវរ​សង្ខេប (សម្រាយ) ..​២៤៧០ គ..​១៩២៨ បាន​បោះពុម្ព​ច្រើន​គ្រា​ហើយ។ មាន​សៀវភៅ​ឯ​ទៀត​ៗ​ជា​ច្រើន​ដែល​ជា​បន្ទាប់​បន្សំ។. កាព្យ​លោក​ធម៌ បោះពុម្ព​ដំបូង​ក្នុង​ព..​២៥០០ គ..​១៩៥៧។ កាព្យ​នេះ​ទ្រង់​តែង​កាល​នៅ​ជា​ព្រះ​គ្រូសង្ឃសត្ថា។. នាគោបមាទិកថា ព..​២៤៧៥ គ..​១៩៣៣។. ..​២៤៨៤ គ..​១៩៤១ សម្ដេច​បាន​តែង​សុភមង្គល​គាថា​បាលី​បឋ្យាវត្ត​៧​គាថា ព្រម​ទាំង​ប្រែ​ជា​សម្រាយ​ផង សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ​វរ្ម័ន។. បព្វជ្ជាខន្ធកៈ​ពិស្ដារ។១០. ចីវរក្ខន្ធៈ​ពិស្ដារ។១១. អត្ថបទ ​ផ្សេង​ៗ​ជា​ច្រើន​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធសាសន​ បណ្ឌិត្យ តាំង​ពី​ឆ្នាំ​១៩២៦ និង​ឆ្នាំ​ត​ៗ​មក ដែល​ពុំ​អាច​ស្រាវជ្រាវ​មក​ដាក់​ក្នុង​ទីនេះ​បាន​ដោយ​ពេល​មមា​ញឹក​ ព្រម​ទាំង​អត្ថបទ​ធម៌​ឯ​ទៀត​ៗ​ជា​ច្រើន ដែល​បោះពុម្ព​ចុះ​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធ​ចក្រ។១២. បាន ​ពិនិត្យ​កែ​សម្រួល​ពាក្យ​ពេចន៍​របស់​គណៈកម្មការ​ខេមរយានកម្ម ដោយ​ព្រះ​មេត្តា​ជួយ​ឲ្យ​គណៈកម្មការ​នេះ​ជា​របស់​ក្រសួង​អប់រំ​ជាតិ បាន​រួបរួម​បោះពុម្ព​ជា​សៀវភៅ​ទស្សនាវដ្ដី​សម្រាប់​បង្រៀន​សិស្ស​ផ្នែក​ មធ្យម​សិក្សា​ចេញ​រៀងរាល់​ខែ។ ព្រះ​កេរ្តិ៍​មួយ​សំខាន់​ណាស់​ដែល​រលឹក​ឃើញ​បាន​រាល់​ថ្ងៃ គឺ​ព្រះរាជ​និពន្ធ​ទំនុក​ច្រៀង បទ​នគរ​រាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ទ្រង់​បាន​និពន្ធ​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤១ និង​ទំនុក​ ព្រម​ទាំង​បទ សរភញ្ញ ដែល​ទ្រង់​បាន​និពន្ធ​កាល​ពី​ឱកាស​បុណ្យ​ពុទ្ធសករាជ​២៥០០។ អានតទៅទំព័រទី៤


Somdech Songharaj Choun Nat

៧. ឋានន្តរ​បរិច្ឆេទ (កំណត់​អំពី​ឋានន្តរ)
ព.ស.​២៤៨៦ គ.ស.​១៩៤២ សម្ដេច​ទ្រង់​បាន​ទទួល​ឋានន្តរ ជា​ចាងហ្វាង​នៃ សាលា​បាលី​ជាន់​ខ្ពស់​ ក្រុង​ភ្នំពេញ ដែល​សព្វ​ថ្ងៃ​កែ​ប្រែ​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​ព្រះ​សុរាម្រឹត។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​ទ្រង់​បាន​ទទួល​តំណែង​ជា​ចៅ​អធិការ​វត្ត​ឧណ្ណាលោម។
ព.ស.​២៤៨៩ គ.ស.​១៩៤៥ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អធិបតី​នៃ​ថេរសភា គឺ​ក្រុម​ជំនុំ​ជាន់ខ្ពស់​របស់​សង្ឃ។
ព.ស.​២៤៩១ គ.ស.​១៩៤៧ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​អនុ​ប្រធាន​គណៈកម្មការ​វប្បធម៌​ផ្នែក​អក្សរ ក នៃ គណៈកម្មការ​ជាតិ​ខាង​ការ​សិក្សា។
ព.ស. ​២៤៩២ គ.ស.​១៩៤៨ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​ប្រធាន​គណៈកម្មការ​ធម្មវិន័យ​ពិនិត្យ​ការ​ ផ្សាយ​សៀវភៅ​សម្រាប់​សាលា​ធម្មវិន័យ​ក្នុង​ព្រះរាជាណាចក្រ។
គ.ស. ​១៩៦១ រហូត​មក សម្ដេច​ទ្រង់​ប្រោស​មេត្តា​ទទួល​និមន្ត​របស់​សមាគម​អ្នក​និពន្ធ​ខ្មែរ​ធ្វើ​ ជា​ព្រះប្រធាន​នៃ ការសម្ភាស​អក្សរសាស្ត្រ ផ្សាយ​តាម​វិទ្យុ​ជាតិ​រៀងរាល់​ថ្ងៃ​សុក្រ។
គ.ស.​១៩៦៨ ទ្រង់​ទទួល​ឋានៈ​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ​អត្ថបទ​ផ្សាយ​ជា​រឿង​ខាង​ប្រវត្តិសាស្ត្រ​ខ្មែរ។
គ.ស.​១៩៦៩ ព្រះអង្គ​ទ្រង់​ទទួល​ការ​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ពិនិត្យ និង​កំណត់​អំពី​ន័យ​របស់​ទង់​ជាតិ​ខ្មែរ។
ព្រះ​កិច្ចការ​ដែល​​សម្ដេច​ទ្រង់​បាន​បំពេញ​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​បរទេស
នៅ ​ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភួ​នៃ​មន្ត្រី​សង្ឃ ទៅ​កាន់​ក្រុង​វៀងច័ន្ទន៍ និង​ក្រុង​ហ្លួង​ព្រះបាង ប្រទេស​លាវ ដើម្បី​រួបរួម​ក្នុង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ​ផង ដើម្បី​ជំនុំ​ពិភាក្សា​អំពី​ការ​សិក្សា​សម្រាប់​សាលា​បាលី​រង​នៅ​ប្រទេស​លាវ ​ផង។
ព.ស.​ ២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ដឹកនាំ​ គណៈ​ប្រតិភូ​ព្រះសង្ឃ​ខ្មែរ​ទៅ​ធ្វើ​ទស្សនាចរណ៍​ចំពោះ​វត្ត​ខ្មែរ​ទាំងឡាយ​ ក្នុង​ដែន​កូសាំងស៊ីន កម្ពុជា​ក្រោម។
នៅ ​ព.ស.​២៤៨៣ គ.ស.​១៩៣៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ទៅ​កាន់​ប្រទេស​លាវ​ម្ដង​ទៀត ដើម្បី​ប្រជុំ​ប្រឹក្សា​កិច្ចការ នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​ប្រទេស​លាវ និង​ការ​សិក្សា​សម្រាប់​សាលា​បាលី​នៅ​ប្រទេស​លាវ​ផង ដើម្បី​ជួយ​រំលឹក​ដាស់​តឿន​ប្រជាជាតិ​លាវ​ឲ្យ​មាន​ការ​សិក្សា​ព្រះ​ បរិយត្តធម៌ និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា ឲ្យ​ស្រប​គ្នា​តាម​របៀប​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ព្រះ​ពុទ្ធ​សាសនា​នៃ​ប្រទេស​កម្ពុជា ទាំង​ប្រជាជាតិ​នៅ​ក្នុង​ទី​ប្រជុំជន និង​ក្នុង​ខេត្ត​នានា នៃ​ព្រះរាជាណាចក្រ​លាវ ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សិក្សា និង​ការ​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រង់​គន្លង​ព្រះ​ពុទ្ធ​សាសនា​ផង។
ព.ស. ​២៤៨៧ គ.ស.​១៩៤៣ សម្ដេច​ទ្រង់​បាន​ទទួល​នាទី​ជា​សមាជិក​ឆ្លើយឆ្លង​នៃ​សាលា​បារាំង​សែស​នៅ​ចុង ​បូព៌ា​ប្រទេស ហើយ​នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ទ្រង់​ទទួល​នាទី​ជា​សមាជិក​កិត្តិយស​នៃ​សាលា​នេះ​ដរាប​មក។
ព.ស. ​២៤៩៤ គ.ស.​១៩៥០ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​នៅ​ប្រជុំ​សន្និសីទ​ដើម្បី​ បង្កើត​ពុទ្ធិក​សមាគម​ពិភព​លោក​នៅ​ក្រុង​កោលម្បូ ប្រទេស​ស្រី​លង្កា​ទ្វីប។
នៅ ​ព.ស.​២៤៩៧ គ.ស.​១៩៥៣ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​បំពេញ​បេសកកម្ម​សុឆន្ទៈ​ ប្រឹក្សា​សម្រេច​រឿង​ឆដ្ឋសង្គាយនា នៅ​ក្រុង​រង្គូន សហភាព​ភូមា។
ក្នុង ​ឆ្នាំ​ជា​បន្ទាប់​នៅ​ព.ស.​២៤៩៨ គ.ស.​១៩៥៤ សម្ដេច​បាន​ទ្រង់​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​និមន្ត​នៅ​កាន់​​ក្រុង​រង្គូន ប្រទេស​ភូមា​ម្ដង​ទៀត ដើម្បី​រួបរួម​ក្នុង​ការ​ប្រជុំ​ធ្វើ​ឆដ្ឋសង្គាយនា​សម័យ​ប្រជុំ​ដំបូង។
កន្លង ​មួយ​ឆ្នាំ​ក្រោយ​មក ព.ស.​២៤៩៩ គ.ស.​១៩៥៥ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ទី​ឆដ្ឋសង្គាយ នៅ​ក្រុង​រង្គូន ប្រទេស​ភូមា ជា​លើក​ទី​បី​ដើម្បី​ប្រជុំ ហើយ​បិទ​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ។
នៅ ​ព.ស.​២៥០៣ គ.ស.​១៩៥៩ សម្ដេច​ទ្រង់​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ខ្មែរ​ទៅ​កាន់​ក្រុង​ជកត៌ា និង​ក្រុង​សឹម៉ារ៉ាំង កោះ​ជ្វា ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា។
ព.ស. ​២៥០៣ ចូលរួម​ពិធី​បញ្ចុះ​ខណ្ឌ​សីមា និង​ពិធី​សន្មត​រោង​ឧបោសថ ព្រម​ទាំង​ជា​ព្រះ​ឧបជ្ឈាយ៍​បំបួស​កុល​បុត្រ អ្នក​ប្រទេស​នោះ​ចំនួន​បី​រូប​ផង។
៨. សមណសក្ដិ​បរិច្ឆេទ (កំណត់​អំពី​សមណស័ក្តិ)
ដោយ​ព្រះមហា​វិរិយភាព​ របស់​សម្ដេច ដែល​ទ្រង់​បាន​បំពេញ​ទាំង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក​ដែល​យើង​បាន​ឃើញ​ជា​ភស្តុតាង សម្ដេច​ក៏​បាន​ឡើង​សមណស័ក្តិ​ជា​លំដាប់លំដោយ ដូច​តទៅ​នេះ​គឺ៖
ព.ស. ​២៤៥៤ គ.ស.​១៩១០ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ក្នុង​សមណស័ក្តិ ជា​ព្រះ​បាឡាត់​សាក្យបុត្តិយ៍ (បាឡាត់​របស់​ព្រះ​សក្យវង្ស នុត វត្ត​ឧណ្ណាលោម)។
ព.ស. ​២៤៥៦ គ.ស.​១៩១២ សម្ដេច​បាន​ទទួល​សមណស័ក្តិ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា (ទី​ឋានានុក្រម សម្រាប់​ថ្នាក់​ឯក​របស់​សម្ដេច​ព្រះសង្ឃ​រាជ​ព្រះនាម​ ទៀង)។
ព.ស.​២៤៧៥ គ.ស.​១៩៣១ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះ​សាសនសោភ័ណ (រាជាគណៈ​កិត្តិយស)។
ព.ស.​២៤៨៤ គ.ស.​១៩៤០ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ជា​ព្រះពុទ្ធ​ឃោសាចារ្យ (រាជាគណៈ​ថ្នាក់​ទី​២)។
ព.ស.​២៤៨៨ គ.ស.​១៩៤៤ សម្ដេច​បាន​ឡើង​ជា​សមណស័ក្តិ​ជា​ព្រះពោធិវ័ង្ស (រាជា​គណៈ​ថ្នាក់​ទី​១)។
ព.ស.​២៤៩២ គ.ស.​១៩៤៨ សម្ដេច​បាន​ឡើង​សមណស័ក្តិ​ខ្ពស់​បំផុត​ជា​ព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
ព.ស. ​២៤៩៤ គ.ស.​១៩៥០ ព្រះករុណា​ជា​អម្ចាស់​ជីវិត​ទ្រង់​បាន​ប្រោស​ប្រទាន​ប្រគេន​ព្រះ​ឋានៈ​ជា​ សម្ដេច​ព្រះ​មហាសុមេធាធិបតី សង្ឃនាយក​គណៈ​មហានិកាយ។
លុះ​ដល់​មក​ព.ស.​២៤៩៨ គ.ស.​១៩៥៤ រដ្ឋាភិបាល​សហភាព​ភូមា​បាន​ប្រគេន​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អគ្គ​មហា​បណ្ឌិត​សហភាព​ភូមា។
ស្រាប់ ​តែ​ដល់​មក​ព.ស.​២៥០១ គ.ស.​១៩៥៧ រដ្ឋាភិបាល​សហភាព​ភូមា បាន​សូម​តម្លើង​ព្រះ​ឋានៈ​សម្ដេច​ជា ព្រះ​អភិធជៈ​មហារដ្ឋ​គរុ នៃ​សហភាព​ភូមា​ទៀត ដែល​ជា​សមណស័ក្តិ​ដ៏​ខ្ពស់​បំផុត​មាន​តែ​មួយ​អង្គ​ក្នុង​សហភាព​ភូមា។
ខែ ​កុម្ភៈ គ.ស.​១៩៦៤ អ្នក​និពន្ធ​ខ្មែរ​ទាំង​អស់​បាន​ថ្វាយ​ព្រះឋានៈ​ព្រះអង្គ​ជា ព្រះអគ្គ​និពន្ធ​អក្សរសាស្ត្រ​ខ្មែរ និង​ជា​សមាជិក​កិត្តិយស​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ផង។
ព.ស. ​២៥០៧ គ.ស.​១៩៦៣ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា ទ្រង់​បាន​ប្រោស​ប្រទាន​ព្រះ​ឋានៈ​សម្ដេច​ជា សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។
ថ្ងៃ ​ទី​២៨ ឧសភា ១៩៦៧ ទ្រង់​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​អក្សរសាស្ត្រ ពេញ​លក្ខណៈ​អំពី​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ក្នុង​នាម​មហាវិទ្យាល័យ​ អក្សរសាស្ត្រ និង​មនុសាស្ត្រ នៃ​ភូមិន្ទ​សកល​វិទ្យាល័យ។
៩. ឥស្សរិយ​បរិច្ឆេទ (កំណត់​អំពី​ឥស្សរិយយស)
គ្រឿង​ឥស្សរិយយស​ដែល​សម្ដេច​បាន​ទទួល​មាន​ដូច​តទៅ​នេះ គឺ៖
- មេដាយ​អស្សឫទ្ធិ​មុនីសារភរណ៍ នៅ​ព.ស.​២៤៦១ គ.ស.​១៩១៧។
- មេដាយ​អស្សឫទ្ធិ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៦៧ គ.ស.​១៩៣២។
- មេដាយ​អស្សឫទ្ធិ​ដំរី​មួយ​លាន និង​ស្វេតច្ឆត្រ ប្រទេស​លាវ នៅ​ព.ស.​២៤៧៦ គ.ស.​១៩៣២។
- មេដាយ​សេនា​នៃ​បណ្ឌិត​សភា សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨១ គ.ស.​១៩៣៧។
- មេដាយ​អស្សឫទ្ធិ​ដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៨៦ គ.ស.​១៩៤២។
- មេដាយ​សេនា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៤៨៨ គ.ស.​១៩៤៤។
- មេដាយ​សេនាដឹឡាឡេស្យុង​ដូណ្ណើរ នៃ​សាធារណរដ្ឋ​បារាំង នៅ​ព.ស.​២៤៩២ គ.ស.​១៩៤៨។
- មេដាយ​មហា​សិរីវឌ្ឍន៍ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥០៥ គ.ស.​១៩៦២។
- មេដាយ​មហា​សិរីវឌ្ឍ​សុវត្ថារា នៅ​ព.ស.​២៥០៦ គ.ស.​១៩៦៣។
- មេដាយ​ជាតូបការ ដែល​ជា​គ្រឿង​ឥស្សរិយយស​ធំ​បំផុត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព.ស.​២៥១៣ គ.ស.​១៩៦៩។ អានតទៅទំព័រទី៣


Somdech Songharaj Choun Nat

អធិប្បាយ​ចំពោះ​បរិច្ឆេទ​មួយ​ៗ
១. ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)
សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​
ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។ ២. កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ)
សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​ របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។
៣. បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា)
លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។
៤. ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា)
សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ ឧបម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ម មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។
៥. បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា)
សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសា​បារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។
សម្ដេច ​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។
សម្ដេច ​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែណ​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសា​បាលី ភាសា​សំស្ក្រឹត និង​ភាសា​បារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។
សម្ដេច ​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​ គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ ជា​ច្រើន​ណាស់។ ភាសា​សៀម ភាសា​លាវ និង​ភាសា​បារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសា​អង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។
ក្នុង ​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសា​បាលី អាច​និយាយ​ភាសា​បាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។
នៅ ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។
ព.ស. ​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត។
ក្រៅ ​ពី​ភាសា​ខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសា​បាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀង​លង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។
ព.ស. ​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលា​បារាំង​សែស​ចុង​បូព៌ា​ប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។
៦. បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ)
ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។
ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។
ព.ស.​ ២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។
ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។
ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។
ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។
ក្នុង ​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។
ព.ស. ​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។
ព.ស. ​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ ផ្សាយ។
ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ រាជការ។
ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។
អានតទៅទំព័រ ទី២


Histoy of Ajar Heam Chieo


     លោកគ្រូអាចារ្យ ហែម ចៀវ ជាមហាថេរមួយអង្គ បាន​ក្រលេកឃើញប្រជារាស្ត្រ ទទួលទុក្ខទោសតាមឋានខ្លួនជាមនុស្ស ក្នុងអនានិគម ហើយក្នុងសម័យនោះ (ឆ្នាំ១៩៣៣ -១៩៤២) គេបានលើកលោកជាវីរ បុរសមួយដ៏ឆ្នើមក្នុងផ្លូវនយោបាយ រហូតមកដល់សព្វថ្ងៃ ។

ជីវប្រវត្តិ
លោកគ្រូអាចារ្យ ហែម ចៀវ ប្រសូត្រថ្ងៃអង្គារ ឆ្នាំច ពស ២៤៤០ គស ១៨៩៨ នៅភូមិអូរកូនទេញ (កោណ្ឌ័ញ្ញ) សង្កាត់ដំបូកមានលក្សណ៍ ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ (នៅខាងជើងជិតស្ពានស្ថានីយរថភ្លើងបាត់ដឹង) ។ ឪពុកលោកឈ្មោះ ហែម ធ្វើជាមេស្រុកដំបូកមានលក្សណ៍៍ ។ ម្តាយលោកឈ្មោះឧបាសិកា ទីវ ខំប្រឹងប្រែងធ្វើស្រែចំការដោយឥតខ្លាចហត់នឿយ ។ គ្រួសារនេះមានបងប្អូន៥នាក់គឺ
  1. ហែម លី
  2. ហែម ចៀវ
  3. ហែម ហួត
  4. នាងហែម សុច
  5. ហែម សាយ ។
បងប្រុសលោកឈ្មោះ ហែម លី ធ្វើជាស្មាក្ដី (មេធាវី)ក្រោយមកធ្វើជាមេស្រុកតពីឪពុក ។

កុមារភាព​

កាលនៅពីកុមារ លោកបានស្គាល់នូវសេចក្តីលំបាកគ្រប់បែបយ៉ាង ដូចជាកូនកសិករក្រីក្រទូទៅដែរ គឺលោកបានឃ្វាល គោ រកអុស ដេញចាប តាមឋាននៃកូនកសិករជាមួយឪពុកម្តាយព្រឹកល្ងាច រហូតដល់អាយុ១២ឆ្នាំ ទើបមេស្រុក ហែម ជា ឪពុកនាំយកទៅប្រគេនព្រះសង្ឃសត្ថា ជួន ណាត វត្តឧណ្ណាលោមក្រុងភ្នំពេញ ដោយហេតុមេស្រុក ហែម និងព្រះគ្រូ សង្ឃសត្ថាជាមិត្តភក្តិនឹងគ្នាយ៉ាងជិតស្និទ្ធ។
កុមារ ហែម-ចៀវ ជាក្មេងមានសីលធម៌ល្អប្លែកជាងក្មេងដទៃៗទៀត មានមាត់ពាក្យរហ័សច្បាស់លាស់ មានសន្ដាប់ធ្នាប់ សមរម្យគួរអោយអ្នកផងពេញចិត្ត ។ កុមារនេះមានព្យាយាមខ្ជាប់ខ្ជួនល្អណាស់ បានរៀនអក្សរសាស្ត្រក្នុងសំនាក់ព្រះគ្រូស ង្ឃសត្ថាតាំងអំពីដំបូង រហូតទាល់តែមើលបាន សរសេរអក្សរកើតដោយបរិបូណ៌ ។

កុមារ ហែម ចៀវ បាននៅសិក្សាអប់រំក្នុងសំនាក់ព្រះគ្រូសង្ឃសត្ថា
ជួន ណាត អស់យូរឆ្នាំ ដោយបានដើរស្ពាយយាម ព្រះគ្រូសង្ឃសត្ថា ដែលត្រូវនិមន្តទៅទេសនាក្នុងស្រុកខេត្តឯទៀតៗជាញឹកញយ ។ កុមារ ហែម ចៀវ បានស្តាប់ធម៌ទេស នារបស់ព្រះគ្រូសង្ឃសត្ថាអស់ច្រើនឆ្នាំ ទើបជាហេតុនាំអោយកុមារ ចៀវ មានសេចក្តីឆ្លៀវឆ្លាស យល់ហេតុផលក្នុងផ្លូវ លោកផ្លូវធម៌ជាច្រើនយ៉ាងណាស់ ជាកុមារមានសំដីវោហារព្រោកប្រាជ្ញពូកែជាងកុមារឯទៀតៗទាំងអស់ ។ កុដិដែលកុមារ ស្នាក់សិក្សា ស្ថិតនៅខាងក្រោយមហាកុដិសព្វថ្ងៃនេះ ។

កុមារ ហែម ចៀវ ព្យាយាមរៀនសូត្រឥតធ្វេសប្រហែស រឺ ខ្ជិលច្រអូសទេ ។ កុមារខំរៀនមិនថាយប់មិនថាថ្ងៃ ព្រោះ លោកចាំបន្ដាំបិតា ក្នុងកាលដែលឪពុកនាំយកទៅទុកក្នុងសំនាក់ នៃព្រះគ្រូសង្ឃសត្ថាថា ៖

  • ចៀវ កូនប្រុសសំលាញ់ឪពុក ៗគ្មានអ្វីចែកអោយកូនទេ គឺមានតែវិជ្ជានេះហើយ ដែលឯងអាចយឹតយោងគ្រួសារ យើងអោយខ្ពង់ខ្ពស់បាន ។ មនុស្សល្ងង់គេមើលងាយណាស់កូន! បើកូនចេះឪពុកក៏ចេះដែរ! កូននៅភ្នំពេញខំរៀន ឡើង! កុំឈ្លោះប្រកែកគ្នាណា! ខុសត្រូវម្តេចម្តាត្រូវចេះអត់ធ្មត់ទើបប្រសើរ ព្រោះយើងជាកូនកំសត់ដើរស្វែងរក វិជ្ជាដូចគ្នា ។ ដូច្នេះ ត្រូវចេះស្រលាញ់គ្នា ទើបអ្នកផងសរសើរ ចូរកូនចាំសុភាសិតបុរាណមួយឃ្លាថា «នៅផ្ទះម្តាយទី ទៃ ទៅព្រៃម្តាយជាមួយ» ។
លោកគ្រូព្រះសង្ឃសត្ថាអង្គនេះ ជាអ្នកប្រាជ្ញជ្រៅជ្រះ បានជាអញនាំកូនឯងមកអោយ នៅនឹងលោក ត្រូវកូនឯងខំរៀនសូធ្យយកចិត្តទុកដាក់អោយមែនទែន ។
  • បាទលោកឪពុក កូននឹងគោរពតាមសំដីពុកលុះថ្ងៃស្លាប់! សូមពុកកុំព្រួយបារម្ភអោយសោះ!
  • ល្អហើយកូនប្រុសឪពុក! ឯងជាតំនឈាមរបស់អញហើយ អញសង្ឃឹមលើឯងគ្រប់ដប់!
  • ពាក្យនេះធ្វើអោយកុមារ ចៀវ ចងចាំទុកក្នុងបេះដូងឥតមានថ្ងៃភ្លេច ។ កុមារស្រលាញ់គោរពតាមអោវាទមាតាបិតា ណាស់ មិន​ដែល​ធ្វើ​អោយ​អ្នក​មាន​គុណ​ព្រួយ​ចិត្តម្តងណាឡើយ ។
សាងផ្នួស
វ័យ១៦ឆ្នាំក៏ចូលមកដល់ លោកមេស្រុកហែមនិងភរិយាបានជំនុំគ្នា អំពីការបំបួសកូនជាសាមណេរ ហើយមូលមតិថា ត្រូវបំបួសនៅវត្តឧណ្ណាលោម
ហើយអោយគង់សំណាក់ សិក្សាបរិបត្តិធម៌នៅវត្តឧណ្ណាលោមដដែល ។ លុះបួសរួចហើយ សាមណេរចៀវទន្ទេញមេសូត្រ (មូលវេយ្យាករណ៍បាលី)ចាំយ៉ាងស្ទាត់ជំនាញ ។
ថ្ងៃខែចេះតែកន្លងជាលំដាប់... សាមណេរ ហែម ចៀវ អាយុបាន២០ឆ្នាំ ក៏បំពេញឧបសម្បទា ជាភិក្ខុភាវ ក្នុងពុទ្ធសីមានៅវត្តលង្កា ដែលមានព្រះមហា វិមលធម្ម ថោង (ចាងហ្វាងសាលាបាលីជាន់ខ្ពស់មុនដំបូង) ជាឧបជ្ឈាយ មានព្រះគ្រូបវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន-ណាត ជាគ្រូសូត្រ។ នៅពេលបំពេញជាភិក្ខុហើយ លោកក៏បានប្រឡងចូលរៀនសាលាបាលីជាន់ខ្ពស់ជាប់ដូចចិត្តប្រាថ្នា ។ ការសិក្សាចំនួន៧ឆ្នាំនៅសាលាបាលីជាន់ខ្ពស់ ធ្វើអោយលោកចេះដឹងផ្លូវលោក ផ្លូវធម៌ ល្មមប្រើការបានដោយពេញបរិ បូណ៌ក្នុងផ្លូវព្រះពុទ្ធសាសនា ។ លោកជាសិស្សសំនប់មួយរូប នៃព្រះគ្រូសង្ឃសត្ថាជួន ណាត ដែលលោកស្រលាញ់ជាងគេ ដោយភិក្ខុហែម ចៀវជាបព្វជិត ឈ្លាសវៃរហ័សរហួន ចេះគួរសមទៅតាមឋានជាមនុស្សដូចគ្នា ។ លុះគំរប់ឆ្នាំទី៧ លោក បានប្រឡងយកសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ជាប់លេខ៦ ខាងភាសាបាលីដែលសម័យនោះ ខ្មែរយើងកំពុងរាប់អាន ណាស់ ។

នៅពេលប្រឡងចេញពីសាលាបាលីហើយ ក្នុងឆ្នាំ១៩២៧ កាលណោះលោករ៉េស្យូម ជាតិបារាំង ធ្វើជារ៉េស៊ីដង់ខេត្ត
កំពត បានពឹងលើលោកមេគណវត្តអង្គសុរភីហៅកន្ថោ ស្រុកកំពង់ត្រាច អោយជួយរកលោកសង្ឃមួយអង្គ ដែលមានស ញ្ញាប័ត្រសាលាបាលីជាន់ខ្ពស់ ក្នុងកាលនោះ លោកគ្រូមេគណវត្តកន្ថោ និមន្តមកឯវត្តឧណ្ណាលោមក្រុងភ្នំពេញ មកពឹងព្រះ គ្រូសង្ឃសត្ថា ជួន ណាត សូមនិមន្តលោកមួយអង្គដែលមានសញ្ញាប័ត្រឌីប្លូមសាលាបាលីជាន់ខ្ពស់ ទៅបង្រៀនអក្សរសាស្ត្រខ្មែរនៅខេត្តកំពត ដោយហេតុលោករ៉េស៊ីដង់ រ៉េស្យូម ខេត្តកំពតបង្កើតអង្គការសិក្សាអក្សរសាស្ត្រខ្មែរ អោយមាន របៀបត្រឹមត្រូវឡើង។

កាលនោះព្រះគ្រូសង្ឃសត្ថា បានចាត់លោកអាចារ្យ ហែម ចៀវ អោយទៅបង្រៀនអក្សរសាស្ត្រជាតិឯ
ខេត្តកំពតយក វត្តក្រាំងដូង ស្រុកបន្ទាយមាស និងវត្តកន្ថោស្រុកកំពង់ត្រាច ជាមជ្ឈមណ្ឌល ។ គ្រូអាចារ្យ ហែម ចៀវ បានទៅនៅបង្រៀន អក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់៦ឆ្នាំ គឺតាំងពីឆ្នាំ១៩២៧ ដល់១៩៣២ ទើបត្រលប់មកនៅភ្នំពេញវិញ រួចបានប្រឡងជាប់ ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះឯង ។

ក្រៅពីម៉ោងបង្រៀនសិស្ស លោកអាចារ្យតែងនិមន្តទៅទេសនាជាញឹកញយ ។ ទេសន៍ក៍ន្លែងណាក៏ដូចកន្លែងណាដែរ លោកច្រើនតែយកពុទ្ធភាសិតថា «វិរិយេន ទុក្ខរច្ឆេតិ »ហើយនិង «អត្តា ហិ អត្តនោ នាថោ » មកអធិប្បាយពន្យល់លើក ឧទាហរណ៍ដើម្បីអោយពុទ្ធបរិស័ទងាយស្តាប់បាន ។


លក្ខណខ្លះដែលគួរដឹង លោកគ្រូអាចារ្យ ហែម ចៀវ មានសំលេងធំក្រអួន មានទឹកដមគួរអោយចង់ស្តាប់ហើយស្តាប់ទៀត មានវោហាក្បោះ ក្បាយរអិលទៅមុខជាដរាប ពុំមានខ្ជួនពាក្យដដែលៗ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ។ ប៉ុន្តែលោកពុំសូវពូកែខាងសរសេរ សៀវភៅទេ ព្រោះសំបូណ៌ពាក្យពេចន៍ និង រវល់បង្រៀនទេសនាពេក ។ ចំនែកដំនើរទេសនាចេញបែបដូចគ្រូរបស់លោក បេះបិត គឺសម្តេចព្រះសង្ឃរាជ ជួន ណាត (តាមប្រសាសន៍របស់លោក ឈឹម-ស៊ុម)។ ត្រង់នេះបានសេចក្តីថា លោកគ្រូព្រះ បាលាត់ឃោសនានាគ ហែម ចៀវ មានលក្ខណមិនខុសពីសម្តេចព្រះសង្ឃរាជប៉ុន្មានទេ ។


ចំពោះភ្លៀវពន្លឺលោកទទួលដោយរាក់ទាក់ ឥតរើសមុខថា អ្នកមានអ្នកក្រអ្វីទេ។ ជនណាដែលបានប្រាស្រ័យជាមួយលោកម្តងហើយ ជននោះរមែងចង់ប្រាស្រ័យម្តងទៀត ដើម្បីស្តាប់លោកអធិប្បាយញែកវែក អំពីទ្រឹស្តីព្រះពុទ្ធដែលដឹកនាំសត្វ លោកអោយដល់ត្រើយនៃសុភមង្គល ។ រីឯការបង្រៀនសិស្សវិញ ពូកែពន្យល់ខាងចេះធ្វើអោយសិស្សចូលចិត្តរៀនណាស់សូម្បីតែសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ក៏មិនអាចអត់ទ្រាំសរសើរលោកបានដែរ ។


សិស្សរបស់លោកស្រលាញ់លោកគ្រប់ៗគ្នា ព្រោះជាសាស្ត្រាចារ្យមិនប្រកាន់ធម៌អគតិ ។ បើឃើញសិស្សណាខ្ជិល រៀនសូត្រ លោកតែងពោលចំពោះសិស្សនោះដោយសំលេងថ្នមៗ

  • ចូរលោកខំរៀនឡើង! កុំបន្ដែតបន្ដោយ ព្រោះយើង ជាភេទដែលអ្នកផងគេគោរពរាប់អាន គេផ្ញើទាន... ម៉ែឪយើងនៅក្រោមការត្រួតត្រារបស់បរទេស ព្រះពុទ្ធសាសនាត្រូវ ចុះអន់ថយជាលំដាប់ អក្សរសាស្ត្រយើងស្ទើរសាបសូន្យទៅហើយគួរយើងប្រឹងប្រែងកុំខ្លាចនឿយហត់ ដើម្បីស្រោចស្រង់ មាតុភូមិអោយរួចពីខ្ញុំកញ្ជះបារាំង កុំភ្លេចខ្លួនអោយសោះថា យើងជាអ្នកបួសរស់ដោយសារប្រជាជនចិញ្ជឹម ត្រូវតែមានចំ នេះវិជ្ជាជ្រៅជ្រះ ទើបធ្វើអោយអ្នកចិញ្ជឹមយើងមានសទ្ធាជ្រះថ្លា ។ ចុះបើយើងល្ងង់ខ្លៅ តើដឹកនាំគេម្តេចកើត ? តើនរណា គេគោរពរាប់អានយើង ? បញ្ហានេះសូមលោកគិតពិចារណាមើលអោយមែនទែន បំនាច់យើងចោលស្រុកចោលស្រែចំ ការ ម៉ែឪបងប្អូនមករៀននៅទីនេះ... តើយើងមកដើម្បីអ្វី ? យើងសុទ្ធតែកូនអ្នកក្រដូចគ្នាត្រូវជួយគ្នាឡើង កុំធ្វេសប្រហែ សអោយសោះ ប្រយ័ត្នគេមើលងាយណា ខ្ញុំគ្មានអ្វីជួយលោកទេ មានតែចំនេះវិជ្ជាដ៏ស្តួចស្តើងប៉ុណ្ណោះ។ លោក! ការដែល ខ្ញុំនិយាយនេះមិនមែនជាការប្រៀនប្រដៅទេ គឺជាការរំលឹកគ្នាទៅវិញទៅមក ក្នុងឋានជាកូនអ្នកស្រែ និងអ្នកបួសដូចគ្នា យើងត្រូវតែណែនាំគ្នាដើម្បីស្វែងរកសុភមង្គលអោយប្រទេសយើងដែលបានបាត់បង់ច្រើនឆ្នាំមកហើយ...។
ពាក្យដាស់តឿនរបស់លោកគ្រូបាលាត់ឃ្លោសនាគ ហែម ចៀវ ធ្វើអោយសិស្សសាលាបាលីជាន់ខ្ពស់ស្រលាញ់គ្រូ ហើ យខិតខំរៀនសូត្រឥតហ៊ានធ្វេសប្រហែសសោះឡើយ ។ មិនត្រឹមតែស្រលាញ់ ខំរៀនប៉ុណ្ណោះទេ ថែមទាំងមានការឈឺចា ប់នឹងពួកអនានិគមបារាំងខាំងឡើងៗជាលំដាប់ ធ្វើអោយមជ្ឈដ្ឋានអ្នកស្នេហាជាតិកោតសរសើរ សិស្សសាលាបាលីជាន់ ខ្ពស់គ្រប់ៗគ្នា ។

ក្នុងពេលនោះហើយ ដែលធ្វើអោយកិត្តិនាមរបស់លោកគ្រូព្រះបាលាត់ហែម ចៀវក្រអូបគ្រប់ទិសទី ។ ស្រុកណា ភូមិ ណា ខេត្តណា ក៏ចង់និមន្តលោកទៅសំដែងធម៌ ទេសនាដែរ ម៉្លោះហើយលោកមានពេលសំរាកតិចណាស់ ។

សកម្មភាពដើម្បីជាតិសាសនា

លុះចប់កិច្ចសិក្សាហើយ លោកបានទៅធ្វើជាគ្រូបង្រៀនអក្សរសាស្ត្រជាតិនៅវត្តក្រាំដូង បង្រៀនព្រះសង្ឃសំរាប់ធ្វើគ្រូ តទៅ ប្រកបទៅដោយជោគជ័យជាទីបំផុត ។ ក្រៅពីពេលបង្រៀន លោកឆ្លៀតសិក្សាខ្លួនឯងទៀត ដើម្បីឈោងចាប់យកសេចក្តីពិត មកទូន្មានខ្លួននិងសិស្សានុសិ ស្ស ព្រមជាមួយអន្លើដោយឧបាសក ឧបាសិកាដែលត្រូវការចង់ចេះចង់ដឹង ។ នៅពេលលោកទេសនាមាត់ទទេលើកដំបូង មិនសូវមានអ្នកស្តាប់ច្រើនប៉ុន្មានទេ ព្រោះខ្មែរជាន់ដើមទំលាប់តែទេសន៍ តាមសាស្ត្រាស្លឹករឹត។ ម៉្លោះហើយចាស់ៗខ្លះប្រកាន់ថា «ធម៌សម័យថ្មីគេមិនចេះស្តាប់ទេ»។ ហេតុការណ៍ទា៍ងំនេះ ពុំបានធ្វើ អោយលោកគ្រូអាចារ្យ ហែម ចៀវ ព្រួយបារម្ភលំបាកចិត្តអ្វីទេ ដោយលោកឈ្លាសវៃក្នុងការពន្យល់ មុនដំបូងវាតែងមាន ប្រតិកម្មដូច្នេះហើយ បើយើងមិនតស៊ូទេ មុខជាមិនបានសំរេចបំនងឡើយ ។ ចាប់តាំងពីពេលនោះមក ព្រះអាចារ្យតែងធ្វើ សេចក្តីស្និទ្ធស្នាលចំពោះចាស់ៗ ណាដែលមិនសូវចូលចិត្តស្តាប់លោកសំដែងធម៌មាត់ទទេ ជាងអ្នកផងទាំងពួង ។ មិនយូរប៉ុ ន៉្មានអ្នកទាំងនោះក៏ស្តាប់បាន ងាយយល់ ថែមទាំងសំលេងពិរោះផង ហើយស្រលាញ់លោកហួសនិយាយ ចង់អោយតែលោ កអាចារ្យសំដែងធម៌ទេសនារាល់ថ្ងៃសីល និង បុណ្យទាន ។ នៅឆ្នាំនោះហើយដែលព្រះសង្ឃខ្មែរយើង ចាប់ប្រែសូត្រមន្ត ពីភាសាបាលី មកជាភាសាខ្មែរ ។ កាប្រែមកអោយស្តាប់បាននេះ ធ្វើអោយអ្នកគិតមិនដល់ ជេរត្មះតិះដៀលដល់ព្រះសង្ឃដែ លខិតខំប្រែយ៉ាងសំបើម រហូតដល់មានប្តឹងផ្តល់ទៅចូលតុលាការថែមទៀត។


ប៉ុន្តែសេចក្តីតស៊ូប្រឹងប្រែងធ្វើការ ដើម្បីអោយសាសនាបានរុងរឿងមានប្រយោជន៍ដ៍ល់មហាជន ដោយមិនតបតទៅ តាមអំពើពាលល្ងង់ខៅ កិច្ចការនោះក៏បានសំរេចជោគជ័យជាស្ថាពរ រហូតមកដល់សព្វថ្ងៃនេះ ។ មកដល់ភ្នំពេញ លោកអាចារ្យ ហែម ចៀវ បានទទួលថានជា «អាចារ្យសាលាបាលីជាន់ខ្ពស់» (សាស្ត្រាចារ្យ) មានកំរៃប្រចាំខែ៥០រៀល ល្មមនឹងទ្រទ្រង់ជីវភាពអោយសំរេចទៅកើត ។


លោកគ្រូអាចារ្យ ហែម ចៀវ មានសាមណសក្តិជា «ព្រះបាលាត់ឃោសនាគ» របស់សំដេចព្រះសង្ឃរាជ ជួន -ណាត កាលលោកនៅជាព្រះពុទ្ធឃោសាចារ្យ មុខងារថ្មីនេះពុំអាចទាញកំលាំងចិត្តស្នេហាជាតិរបស់លោកអោយភ្លេចបានឡើយ។ លោករឹងរឹតតែខំរៀន ខំអានសៀវភៅខ្មែរបរទេសដែលសំខាន់ៗ ស្តីអំពីរឿងសាសនា នយោបាយ សេដ្ឋកិច្ច អក្សរសាស្ត្រ ទស្សនវិជ្ជាគ្រប់ទិវារាត្រី ឥតបីបន្ដោយអោយពេលវេលាកន្លងផុតដោយពុំបានធ្វើអ្វីជាប្រយោជន៍ទេ ។ ក្រៅពីការសិក្សាបង្រៀនសិស្សទេសនា ពន្យល់ខ្មែរល្ងិតល្ងង់ ព្រះបាលាត់ឃ្លោសនាគ ហែម ចៀវ ឆ្លៀតពេលទៅប្រា ស្រ័យទាក់ទងនឹងវរជនធំៗ ដែលស្នេហាមាតុភូមិជាច្រើនទៀត ដូចជាលោក
ប៉ាច ឈឺន, សឺង ង៉ុកថាញ់ , ជុំ -មួង, នួន-ដួង និង ស៊ឹម-វ៉ា ៘ ដើម្បីរិះរកមធ្យោបាយរំដោះជាតិអោយរួចពីខ្ញុំបារាំង ។

វេលាថ្ងៃមួយ លោក
សឺង ង៉ុកថាញ់ បានទៅជួបព្រះបាលាត់ ហែម ចៀវ ហើយប្រគេនដំនឹងថា ៖
  • លោកគ្រូព្រះបាលាត់ បំនងយើងជិតបានសំរេចហើយ!
  • ពរ! ជិតបានសំរេចអីលោក ? ព្រះបាលាត់ ហែម ចៀវ ចោទសំនួរដោយងឿងឆ្ងល់ ។
លោកសឺង ង៉ុកថាញ់ ញញឹមបន្ដិច រួចបន្លឺវាចា
  • ករុណាម្ជាស់ សព្វថ្ងៃនេះ ដូចជាលោកគ្រូអាចារ្យដឹងស្រាប់ហើយ ទាហានជើងក្រហម និង ជើងខ្មៅមិនត្រូវគ្នាទេ ដោយសារបារាំងចេះតែចាក់រុក អោយបែកសាមគ្គី ។ ឥលូវនេះបារាំងបានចាត់អោយខ្ញុំករុណា និមន្តព្រះសង្ឃទេ សនាពន្យល់ពួកទាហានទាំងនុ៎ះ ដើម្បីកុំអោយទាស់គ្នាទៀត ។ ក្នុងពេលនេះ ខ្ញុំករុណាសូមនិមន្តលោកអាចារ្យ ហើយ។
  • យឺ! ម៉េចក៏លោកមិននិមន្តលោកអាចារ្យ ប៉ាង-ខាត់, សូ-ហាយ ផង ?
  • ករុណា ខ្ញុំនិមន្តតែទាំងអស់អង្គហ្នឹង មិនអោយសល់ទេ តែធ្វើយ៉ាងណាកុំអោយពួកវាដឹង រឺ សង្ស័យ ក្រែងទៅ ទេសនា រឺ ពន្យល់ទៀតមិនកើត ។
  • ពរ ការនេះមិនថ្វីទេ ចំពោះរូបអាត្មាភាព តែអាត្មាព្រួយក្រែងខ្មែរយើងខ្លះចង់បានបុណ្យសក្តិពីបារាំង ហើយយក ការណ៍ទៅអោយបារាំងវិញ!
  • ករុណាវាពិតហើយ តែយើងមិនត្រូវខ្លាចទេ ។ យើងត្រូវខំពុះពារគ្រប់ឧបសគ្គ ទើបបំនងរបស់យើងបានសំរេច។
  • ពរ ត្រូវហើយលោក! អាត្មាមិនដែលនឹកខ្លាចដល់គ្រោះថ្នាក់អ្វីផ្ទាល់ខ្លួនទេ គឺខ្លាចបែកការសំងាត់របស់ក្រុមបដិ វត្តន៍យើង! អាត្មាមិនមែនជាអ្នកនយោបាយដូចលោកទេ គឺជាអ្នកបួស គ្រាន់តែទេសនាពន្យល់ពុទ្ធបរិស័ទអោយ ស្គាល់ អោយដឹង អោយយល់អោយអនុវត្តតាមព្រះសម្ពុទ្ធទេតើ! បើស្លាប់ ដើម្បីជាតិ សាសនា អាត្មាក៏មិនតូចចិ ត្តដែរធ្វើម៉េចវាសនាមនុស្សវាត្រូវទទួលដូច្នេះ!
  • ត្រូវហើយលោកគ្រូម្ជាស់ ការពិតដែលយើងត្រូវនិយាយនោះ យើងត្រូវតែនិយាយអោយប្រជារាស្ត្រដឹង ។ លេង ធម៌និយមឯបអប មុខជារាស្ត្រលិចលង់ដដែល។ ខ្ញុំករុណាសុខចិត្តបូជាជីវិតជូនជាតិ សាសនា អស់ហើយ ពុំមាន ខ្លាចស្លាប់ទេ! ព្រោះយើងកើតមករមែងស្លាប់ទៅវិញជាធម្មតា ។ ខ្ញុំករុណាគិតសុំថ្វាយបង្គំលាសិនហើយ!
  • កុំប្រញាប់អញ្ជើញពេកលោក!
  • ខ្ញុំករុណាមានការច្រើនទៀតដែលត្រូវធ្វើ! ចាំថ្ងៃក្រោយ ចាំជជែកអោយយូរបន្តិច ។
  • ពរ អញ្ជើញចុះលោក សូមអោយបានសុខ! លោកសឺងង៉ុកថាញ់ក៏ក្រាបបងំ្គលាព្រះអាចារ្យ វិលទៅលំនៅវិញប្រកបដោយទឹកចិត្តរីករាយជាអនេក ។
ក្រុមខ្មែរអ្នកភ្ញាក់រលឹក ចេះតែដើរឃោសនាបញ្ចុះបញ្ចូលរាស្ត្រ ព្រះសង្ឃ គ្រប់និគមជនបទអោយមានការឈឺចាប់ឡើង ។ លោកប៉ាច ឈឺនប៉ាង ខាត់សូរ ហាយ ក្រុមជំនុំព្រះត្រៃបិដក លោកគ្រូអាចារ្យ ខៀវ ជុំ គង់នៅវត្តលង្កា ព្រះងារចារ្យ ហែម ចៀវ សាស្ត្រាចារ្យភាសា បាលី និងសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ជាច្រើនអង្គទៀតជួយផង ។ ព្រះសង្ឃទាំងអស់អង្គនេះហើយ ដែលធ្វើ អោយទាហានខ្មែរភ្ញាក់រលឹក លែងឈ្លោះទាស់ទែងគ្នាដោយខុសបទ ។ ក្រុមទាហានបារាំងកាចសាហាវណាស់ មិនស្គាល់ ច្បាប់ទំលាប់អ្វីសោះ ។ បងប្អូនខ្មែរយើងស្អប់ខ្ពើមិមិនអោយកូនទេ ។ ដូច្នេះហើយ បានជាអ្នកស្រុកស្រែចំការហាមមិនអោ យកូនធ្វើទាហានទេ ព្រោះខ្លាចគេស្អប់ រហូតដល់សព្វថ្ងៃ ។ ក្រុមទាហានទាំងនោះ ចូលទៅដល់ភូមិណា ភូមិនោះមុខជាហិន ហោចទ្រព្យសម្បត្តិមិនខាន ។ នេះជានយោបាយបំបែកបំបាក់ដើម្បីត្រួតត្រារបស់ចោរព្រៃបារាំង ។ មាននាមល្បីខ័្ទរខ្ទារដោយធ្វើជាចាងហ្វាងសារពត៌មាន «នគរវត្ត » មានអ្នកអានសុទ្ធជាអ្នកស្រលាញ់ជា តិពិតប្រាកដ ។ ប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រសារពត៌មាននេះយ៉ាងពេញទំហឹង ។ ចំនែកខាងព្រះសង្ឃ ដែលខំតស៊ូ យ៉ាងស្វិតស្វាញមិនខ្លាចស្លាប់ ដើម្បីមាតុភូមិរស់នោះគឺ លោកអាចារ្យ សាស្ត្រាចារ្យភាសាសំស្ក្រឹត លោកគ្រូអាចារ្យ
គស ១៩៤០ ។ កងទ័ពជប៉ុនក៏ចូលមកដល់ (សូមមើលគុកនយោបាយរបស់លោក ប៊ុណ្ណចន្ទម៉ុល បើចង់ជ្រាបច្បាស់) ដើម្បីវាយកំចាត់ សត្រូវរបស់ខ្លួន គឺបារាំង អាមេរិកាំង អង់គ្លេស នៅក្នុងឥណ្ឌូចិនទាំងមូល។ ពេលនោះកងទ័ពបារាំង មានកំលាំងខ្សោយណា ស់ទៅហើយ ។ ខ្មែរយើងឃើញដូច្នេះ ក៏ចូលទៅទាក់ទងនឹងជប៉ុន ដើម្បីអោយគេជួយ ពួកជប៉ុនក៏យល់ព្រមតាម សេចក្តី ស្នើរបស់លោកសឺង ង៉ កុថាញ់ ដែលជាអ្នកតំនាងក្រុមបដិវត្តន៍ ។

នៅពេលទេសនាម្តងៗ ព្រះអាចារ្យ ហែម ចៀវ បានលើកយកពុទ្ធភាសិតសំខាន់ៗ ដែលទាក់ទងនឹងជីវភាពប្រជារាស្ត្រ ដើម្បីអោយជ្រាបច្បាស់ បានដឹងច្បាស់នូវគោលបំនងនៃព្រះបរមគ្រូរបស់យើង ។ ពុទ្ធភាសិតទាំងនោះគឺ

  • កុំធ្វើមនុស្សអោយចង្អៀតលោក ។
  • ត្រូវគិតបច្ចុប្បន្នអោយបានសុខជាមុន ព្រោះថាបើបានសុខក្នុងបច្ចុប្បន្នហើយ អនាគតមុខជាបានសុខទៀត ។
  • ត្រូវខំធ្វើការ កុំដេកផ្សងសំនាង ។
  • កន្លងសេចក្តីទុក្ខបាន ព្រោះព្យាយាមខ្ជាប់ខ្ជួន ។
  • មានតែខ្លួនយើងទេ ដែលជាទីពំនឹងបាន ។
  • បុគ្គលមិនគប្បីសេពគប់នូវមិត្តដ៏លាមកទាំងឡាយឡើយ មិនគប្បីសេពគប់នូវបុរសដ៏ទាបថោកទាំងឡាយឡើយ គប្បីសេពគប់តែនឹងកល្យាមិត្តទាំងឡាយ គប្បីសេពគប់នូវបុរសដ៏ឧត្តមទាំងឡាយ (១០០គាថា)។
  • មនុស្សឥតប្រាជ្ញា រមែងណែនាំនូវចំនែកដែលមិនគួរណែនាំ រមែងដឹកនាំអោយប្រកបក្នុងចំនែកដែលមិនជាធុរ ជាមនុស្សគឺគេណែនាំ រឺប្រដៅអោយបានល្អដោយលំបាក កាលបើគេនិយាយល្អៗ ក៏ស្រាប់តែច្រលោតខឹង មនុ ស្សនោះមិនចេះដឹងវិន័យច្បាប់អ្វីឡើយ កិរិយាមិនជួបប្រទះ រឺ មិនឃើញនូវមនុស្សដូចនោះជាការល្អ (១០០គាថា)
  • បុគ្គល មិនគួរអាស្រ័យអ្នកដទៃចិញ្ចឹមជីវិតឡើយ ។
ពុទ្ធភាសិតទាំងអស់នេះ លោកចង់អោយប្រជារាស្ត្រមានសេរីភាព ដោយពឹងផ្អែកលើខ្នងឯងជាមូលដ្ឋាន កុំផ្ញើវាសនា ទៅលើស្តេច ដែលជាមនុស្សឃោរឃៅសប្បាយភ្លេចជាតិនោះ មិនល្អទេ ។ ក្រៅពីលើកពុទ្ធភាសិត លោកអាចារ្យបាន ទាញឧទាហរណ៍ល្អៗ ពីប្រទេសនានា ដែលគេចេះកសាងជាតិអោយបានរុងរឿងគ្រប់វិស័យ ។ មិនត្រឹមតែបន្ដុះស្មារតីអោ យខ្មែរក្រោកឈរប្រយុទ្ធយកឯករាជ្យពីបារាំងនោះទេ លោកបានបន្ដុះស្មារតី កូនខ្មែរអោយស្រលាញ់ការសិក្សា អោយយ ល់តំលៃនៃវិជ្ជាថែមទៀតផង ។ មហាវិស្សមកាលក៏ចូលមកដល់... ព្រះអាចារ្យ ហែម ចៀវ បាននិមន្តទៅវត្តកំនើត ដើម្បី សួរសុខទុកញោមញាតិ និងភិក្ខុសាមណេរឯទៀតដែលរាប់អានគ្នា ។ នៅពេលយប់ឡើង មានចាស់ៗស្រីប្រុស និងភិក្ខុ សាមណេរបានមកចោមរោម ដើម្បីអោយលោកអធិប្បាយធម៌ រឺ រឿងរ៉ាវផ្សេងៗអោយស្តាប់ ។ មុនដំបូង លោកលើករឿង អ្វីផ្សេងៗ ដែលមានប្រយោជន៍ ទើបលោកមានថេរដីកាមួយៗ «ប្រទេសយើងមិនដឹងពេលណារួចពីខ្ញុំបារាំងទេ ។ បារាំង មកត្រួតត្រាស្រុកយើងហិនហោចទ្រព្យសម្បត្តិអស់ គ្មានអ្វីចំរើនរុងរឿងសោះ ដូចយើងរាល់គ្នាឃើញស្រាប់ ហើយ អាត្មា ធ្វើបុណ្យរាល់ថ្ងៃ បួងសួងសុំអោយខ្មែរបានឯករាជ្យមកវិញ ដើម្បីកុំអោយបរទេសជិះជាន់យើងតទៅទៀត »។
ខណនោះលោកតាម្នាក់ពោលឡើង
  • ករុណាម្ចាស់ ក៏គិតដូចលោកគ្រូអាចារ្យដែរ តែមិនដឹងធ្វើម៉េចបានឈ្នះពួកបារាំងទេ ។ ចំនុចនេះ បានធ្វើអោយទឹកព្រះទ័យព្រះអាចារ្យរីករាយពេកក្រៃ ។ លោកក៏តបដោយសំលេងក្រអួនព្រមទាំង ញញឹមផង
  • ពរជាការងាយទេ លោកតា បើយើងចង់បានឯករាជ្យ ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បង្ហាញផ្លូវអោយយើងដើរ ហើ យថា «សេចក្តីសាមគ្គីនាំមកនូវសេចក្តីសុខគ្រប់យ៉ាង» ។ តែកាលណាយើងស្រុះស្រួលគ្នា យើង នឹងអាចធ្វើ អ្វីៗកើតមិនខាន ។ អាត្មាសង្ឃឹមថា បើប្រជារាស្ត្រយើងស្រុះស្រួលគ្នា មុខជាឈ្នះបារាំងពេលឆាប់ៗនេះមិនខា ន ។ តែបើខ្មែរយើងមិនស្របគ្នាទេ យើងពុំអាចដន្ដើមយកសេរីភាពនោះមកវិញបានឡើយ ។ អាត្មាមិនពេញចិត្ត នឹងអ្នកខ្លះ ដែលគេយកព្រះពុទ្ធសាសនា ដើម្បីបំភ័ន្តមតិប្រជារាស្ត្រ ហើយបោកប្រជារាស្ត្រជាដាច់ខាត ។ លោក តា! លោកទាំងអស់ឃើញស្រាប់ហើយ ប្រទេសយើងមានអ្នកបន្លំខ្លួន កេងយកកំរៃពីសាសនាសំបើមណាស់។
  • ករុណាម្ចាស់ ពិតហើយការនេះ! ការសន្ទនាអំពីរឿងសាសនា នយោបាយ និងអំពីការណែនាំអោយប្រជាជនចេះ ប្រកបការងារចិញ្ចឹមជីវិត ស្របតាមគន្លងព្រះសម្ពុទ្ធ បានប្រព្រឹត្តទៅរហូតពាក់កន្ដាលអាធ្រាត្រទើបឈប់។ ពេល និមន្តទៅស្រុកម្តងៗ ព្រះអាចារ្យតែងនិមន្តគ្រប់ផ្ទះបងប្អូនណាដែលក្រីក្រជាងគេ ។ លោកពេញចិត្តប្រាស្រ័យជា មួយជនជំពូកនោះ ក៏ដូចជាលោកពេញចិត្តនឹងភូមិកំនើត រឺ ព្រះសម្ពុទ្ធដែរ ។
 ព្រះបាលាត់ហែម ចៀវត្រូវបារាំងចាប់ផ្សឹក

ព្រះអាទិត្យជិតអស្តង្គតរលត់រស្មីទៅហើយ... សំលេងរៃយំគ្រលួច ពីលើចុងគគីរមកប៉ះត្រចៀកបុរីជន អោយស្រងេះស្រងោចខ្លោចផ្សា ស្ទើរទប់ជលនេត្រពុំបាន។ ឆ្នាំ១៩៤២ ជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិអស់ជាច្រើន ។ ព្រឹត្តិការណ៍ស៍កលលោក បានតឹងតែងជាលំដាប់ ។ សង្គ្រាមលោកលើកទី២ក៏ផ្ទុះឡើង ។ ស្ថានការណ៍ក្នុងប្រទេសខ្មែរ មានសភាពតឹងតែងស្ទើរកែលែងរួច ព្រោះប្រជាជនខ្មែរយើងហាក់ដូចជាលង់លក់ ដោយ មិនដឹងថា ប្រទេសអញនៅក្រោមអំនាចរបស់បារាំងទេ ។ តែបើដឹងវិញ ក៏គ្រាន់តែត្រឹមដឹងស្ទើរ មិនហ៊ានធ្វើសកម្មភាពអ្វី ឡើយ ។ តើដោយសារអ្វី ? ជនជាតិខ្មែរដែលបារាំងចាប់ខ្លួន គ្មានវរជន រឺ ស្តេចណាទៅសុំតវ៉ាអោយរួចខ្លួនមកវិញទេ។ គេ បែរជាជំរុញអោយបរទេសសំលាប់ចោលទៅវិញ ។ ម៉្លោះហើយ អ្នកមានចំនេះតិចរមែងខ្លាចស្លាប់ជាធម្មតា ការភ័យខ្លាច ក៏កើតមានឡើង ។
តែខ្មែរឈាមអង្គរវត្ត ធ្លាប់ធ្វើជាមហាអំនាចមួយនឹងគេដែរ ក៏ក្រោកឈរទាញដៃបងប្អូនឈាមខ្លួនអោយតស៊ូប្រយុទ្ធ ឡើង ។ ក្រុមបដិវត្តន៍បានតស៊ូធ្វើសកម្មភាពរបស់ខ្លួនយ៉ាងមមាញឹក ដើម្បីអោយទាន់ស្ថានការណ៍ សកលលោកដែលកំពុងច្បាំង គ្នា ។ ពេលនោះព្រះងាចារ្យ ហែមចៀវ តែងនិមន្តទៅអប់រំខ្មែរស្រុកស្រែចំការជាញឹកញយ ដើម្បីសុំការឧបត្ថម្ភពីប្រជា រាស្ត្រ គ្រប់មធ្យោបាយ និង គ្រប់សំភារ ។ ចំនែកប្រជារាស្ត្រ និង ព្រះសង្ឃ បានគាំទ្រក្រុមបដិវត្តន៍ ទាំងផ្លូវចិត្ត ផ្លូវកាយឥតសង្ស័យឡើយ ។ ផែនការសំងាត់របស់ខ្មែរបដិវត្តន៍ បានដឹងដល់ក្រសួងស៊ើបអង្កេតនៃពួកបរទេស។ ការនេះ ដឹងដោយសារទាហានខ្មែរ យើងដែលនៅស្រលាញ់បារាំង ហើយយកការណ៍ទៅ៍អោយបារាំងដើម្បីខ្លួនបានបុណ្យស័កិ្ត (១)។ តាម «សៀវភៅគុកនយោបាយរបស់លោកប៊ុណ្ណ ចន្ទម៉ុល» ដែលជាសមាជិកម្នាក់ដ៏សំខាន់ នៃក្រុមបដិវត្តន៍ បានសរ សេរយ៉ាងច្បាស់លាស់ថា ដោយពួកទាហានខ្មែរដែលបានមកទាក់ទងជាមួយលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួងនោះ មានទាហានខ្លះដែលស្រលាញ់បារាំងដុះស្លែក្នុងខួរដុះមិនជ្រះនោះ វានាំរឿងសំលាប់នេះទៅប្រាប់បារាំងថា លោក អាចារ្យ ហែម ចៀវ និងលោក នួន ឌួង ជាមេដឹកនាំពួកទាហានខ្មែរអោយបះបោរប្រឆាំង នឹងបារាំង។ ទាហានខ្មែរចំនួន១៥ នាក់ ត្រូវចាប់ស្ងាត់ៗដើម្បីកុំអោយបែកការណ៍ ។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ស្រាប់ តែឃើញចាងហ្វាងគិញបារាំងម្នាក់ និងលេខាធិការខ្មែរពីរនាក់ទៀត មានកាន់សំនុំ លិខិតមួយដុំផង បានទៅជួបលោក អ៊ឹង អ៊ី នាយករដ្ឋមន្ត្រី ព្រមទាំងលោក ទា សាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ធម្មការ និង មន្ត្រីឯទៀត ។ គ្រានោះ លោក ទា សាន បានបញ្ជាលោក ជុំ មួង (កាលណោះធ្វើជាលេខាធិការក្រោមបង្គាប់លោក)អោ យទៅនិមន្តលោកគ្រូអាចារ្យ ហែម ចៀវ មក។ លោក ជុំ មួង នឹកប្រហែលជាមានការធំហើយ ក្នុងរឿងសំងាត់ជាមួយគ្នា តែចាប់លោកគ្រូអាចារ្យ ហែម ចៀវទៅ នឹងរាលដាលដល់អាត្មាអញមិនខាន ប៉ុន្តែពុំទាន់ដឹងច្បាស់ជារឿងអ្វីដែរ ? ដោយ ពុំហ៊ានសួរគេ ។
លោក ជុំ មួង ក៏ទៅវត្តឧណ្ណាលោម និមន្តលោកគ្រូ ហែម ចៀវ លោកក៏បាននិមន្តជាមួយគ្នាជាបន្ទាន់ ។ តាមផ្លូវ លោក ក៏បានសួរលោក ជុំ មួង ពីដំនើរដែលលោករដ្ឋមន្ត្រីអោយមកនិមន្តនេះ ។ លោក ជុំ មួង ក៏ទូលលោកតាមដំនើរ ដែលបាន ឃើញ តែពុំដឹងជារឿងអ្វី ។ លោកមានថេរដីកាថា បើវាសួរពីរឿងយើង យើងឆ្លើយប្រកែកថា តែពុំបានដឹងទៅ! រួចលោក មានថេរដីកាតមកទៀតថា លោកសឺង ង៉ុកថាញ់បានផ្តាំថា បើបារាំងវាដឹងរឿង ត្រូវអោយប្រញាប់រត់ចូលទៅឯមន្ទីរកងអា វុធហត្ថជប៉ុនជាប្រញាប់ ទើបរួចខ្លួន! យោបល់ទាំងពីរនាក់យល់ថា ច្បាស់ជាបារាំងវាដឹងរឿងសំងាត់ហើយ ប៉ុន្តែពុំបានគិត ដល់រឿងអ្វីទេ នឹកថាប្រហែលជាវាគ្រាន់តែហៅសួរសិនតែប៉ុណ្ណោះទេយ៉ាងមើល ?លុះលោកគ្រូអាចារ្យ ហែម ចៀវ ទៅ ដល់ ស្រាប់តែលោក ទា សាន ប្រើអោយបំរើទៅទិញខោ១ អាវ១ មកហើយ បង្ខំលោកគ្រូអាចារ្យ ហែម ចៀវ អោយផ្លា ស់ស្បង់ចីពរពីខ្លួន ហើយស្លៀកពាក់ខោអាវភ្លាមរួចបារាំងវានាំទៅតាមរថយន្តវាបាត់ទៅតែម្តង។ រកតែរត់ទៅប្រាប់អ្នកណា ក៏មិនទាន់ ។ គិតទៅពួកគេចាប់លោកផ្សឹកទាំងឥតជំនុំសោះ ។ ----------------------------------- ១ : មានចាស់ៗខ្លះបាននិយាយថា អាចារ្យ ហែម ចៀវ ដែលត្រូវបារាំងចាប់នេះ មកពីស្តេចសីហនុខ្សឹបអោយបារាំងចាប់ ទើបបានជាពួកវាដឹង ។ ស្តេចសីហនុ ខ្លាចក្រុមបដិវត្តន៍រំលាយរាជបលង្គចោល ទើបធ្វើដូច្នេះ ។
លោក ជុំ មួង កាន់តែភ័យខ្លាំងថា អញច្បាស់ជាបារាំងវាចាប់ខ្លួនទៀតជាពុំខាន។ លុះដល់ពេលចេញពីធ្វើការ ក៏ទៅជំរាប លោក សឺង ង៉ុកថាញ់ តាមដំនើរ ។ លោកក៏ប្រាប់ថា អោយប្រយ័ត្នខ្លួនអោយមែនទែន បារាំងប្រាកដជាចាប់យើងហើយ ។ រឿងចាប់លោកគ្រូអាចារ្យ ហែម ចៀវ ក៏ផ្អើលឆោឡោឡើង ក្នុងបន្តាពួកលោកសង្ឃជានិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង វត្តនានា ក្នុងក្រុងភ្នំពេញ ដែលច្រើនតែជាមិត្តភ័ក្តិ និងជាសិស្សរបស់លោក ។
ក្នុងពេលជាមួយគ្នានោះ លោក នួន ឌួង ក៏ត្រូវគិញបារាំងទៅចាប់ឯផ្ទះដែរ ។ នៅពេលដែលបារាំងចាប់ផ្សឹក លោក គ្រូអាចារ្យ ហែម ចៀវ មានការឈឺចាប់ឥតឧបមា ធ្វើអោយទឹកនេត្រាលោកហូរដោយមិនដឹងខ្លួន ។ លោកនឹកតូចចិត្ត នឹង ខ្មែរគ្នាឯង ដែលធ្វើធំហើយ មិនជួយឈឺឆ្អាលការពារកិត្តិយសព្រះសង្ឃ បែរជាបន្ដោយអោយជនបរទេស ញាំញីតាមអំ ពើចិត្តរបស់គេ ។ លោកគ្មាននឹកខ្លាចថា បារាំងធ្វើទារុណកម្មអ្វីទេ តែលោកនឹកស្តាយគំរោងការណ៍ដែល នឹងជិតបានសំរេច ផល ផ្តល់ទៅអោយប្រជារាស្ត្រខ្មែរ ដែលរស់ក្នុងអន្លង់ទុក្ខ ក្រោមក្រញាំបិសាចបារាំង និងស្តេចយង់ឃ្នងជាច្រើនឆ្នាំមក ហើយ ។
នៅក្នុងទីឃុំឃាំង លោកអាចារ្យ ហែម ចៀវ អង្គុយសំលឹងតាមរន្ធតូចមួយ មើលទៅមេឃា ដែលមានដុំពពករសាត់ គ្រឿនៗ ប្រៀបដូចជាដុំទុក្ខផុសចេញពីក្រអៅបេះដូង នៃប្រជាជនរួមជាតិ ។ ព្រះអាចារ្យពោលតែម្នាក់ឯង ទាំងទឹកភ្នែក សស្រាក់៖ - អោ! ប្រទេសអញអើយ! តើកាលណាទៅ នឹងបានឯករាជ្យ សម្បូសប្បាយដូចសម័យមហានគរវិញ! បើមន្ត្រី ធំៗសុទ្ធសឹងលក់ក្បាលយ៉ាងដាច់ថ្លៃអោយបារាំងទៅហើយ...។ - តើថ្ងៃណា ទើបខ្មែរយើងក្រោកពីដេក ? ទើបខ្មែរស្គាល់ខ្លួនឯងជាមនុស្សដូចសាសន៍ដ៍ទៃ! - អោ! ប្រិយមិត្ត! ដែលរួមថ្លើម ស៊ូប្តូរជីវិតឥតស្តាយស្រនោះ ដើម្បីស៊ូគ្រលាស់ខ្លួន អោយរួចពីនឹមអនានិគមបា រាំងសែស! មិត្តមិនដឹងជាព្រួយយ៉ាងណាទេ! ព្រោះខ្លាចបែកការណ៍ (ផែនការសំងាត់) របស់យើង! មិត្តអើយ ទោះបីអាចោរអបលក្សណ៍ទា៍ងំនោះ យកអាវុធមកពុះទ្រូងរូងយកថ្លើមខ្ញុំក៏ដោយ ខ្ញុំមិនឆ្លើយប្រាប់នូវការណ៍ពិត ទាំងនោះឡើយ! ខ្ញុំមិនសុខចិត្តអោយប្រទេសខ្ញុំស្លាប់ជាដាច់ខាត ហើយខ្ញុំមិនសុខចិត្តរស់ ដោយឃើញប្រទេស ខ្ញុំកញ្ជោះគេដែរ ។ អោមិត្តរួមសាសនា! ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវិញ្ញាណក្ខន្ធនៃវីរបុរស ខ្មែរ ដែលមានលោកក្រលាហោមគង់ជាដើម ជួយគាំពារអោយការតស៊ូ របស់យើងបានសំរេចជោគជ័យ កុំបី ខាន ដើម្បីអោយកូនចៅរបស់យើង ស្គាល់នូវសិទ្ធិ សេរីភាព យុត្តិធម៌ សុភមង្គល ដូចអារ្យប្រទេសនានា......។
ទំនួញដ៏សោកសៅនេះ បានហើរចូលទៅក្នុងបេះដូងខ្មែរអ្នកស្នេហាជាតិ អោយរឹងរឹតតែក្លាហានឡើង ជាទ្វេភាគ ។ សេចក្តីទុក្ខលំបាករបស់លោក ដែលបារាំងបានធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ដើម្បីសួរចំលើយនោះ មានវិសាលភាពមិនអាច ពណ៌នាបានឡើយ ។
រីឯលោក នួន ឌួង ធ្វើការនៅក្រុមជំនុំប្រែព្រះត្រៃបិដក ក៏ត្រូវទទួលអំពើយង់ឃ្នង ដូចព្រះអាចារ្យ ហែម ចៀវដែរ តែ វីរបុរសទាំងពីររូបនេះ បានរក្សាទុកកិត្ដិយសខ្មែរយើងរហូតមកដល់សព្វថ្ងៃ ។
មហាបាតុកម្មថ្ងៃទី២០ កក្កដា ១៩៤២
ដំនឹងបារាំងចាប់ផ្សឹកលោកគ្រូអាចារ្យ ហែម ចៀវ បានធ្វើអោយសាមណសិស្សនៅសាលាបាលីជាន់ខ្ពស់ រំជើបរំជួល យ៉ាងខាំង ហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រៅដើម្បីរួមប្រជុំគ្នា ធ្វើបាតុកម្មតវ៉ាអោយបារាំងដោះលែងលោកគ្រូអា ចារ្យ ហែមចៀវ និងលោក នួន ឌួង ពីទីឃុំឃ្លាំងមកវិញ ។ មហាបាតុកម្មនេះ បំរុងធ្វើនៅថ្ងៃទី១៨ កក្កដា តែត្រូវអាក់ខាន ទៅវិញ ដោយនៅវត្តលង្កា ជាប់រវល់ធ្វើបុណ្យចំរើនព្រះជន្មវស្សាព្រះធម្មលិខិត ល្វី ឯម ជាចាងហ្វាងសាលាបាលីជាន់ខ្ពស់ ក្នុងអោកាសដែលលោកឡើងសមណស័ក្តិ ទីជាព្រះធម្មលិខិត។ ពិធីបុណ្យនេះបានបង្ហើយនៅថ្ងៃទី១៩ កក្កដា ។ ពេលនោះ លោក សឺង ង៉ុកថាញ់ បានភៀសខ្លួនទៅពួនឯការិយាល័យកងអាវុធហត្ថជប៉ុន ដើម្បីគេចខ្លួនអោយផុតពីកន្ដាប់ដៃបារាំង សែស ក្នុងគោលបំនងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិអោយបានសំរេច ។ ការទាក់ទងរវាងលោក សឺង ង៉ុកថាញ់ និង មេដឹកនាំខាងបាតុកម្ម បានប្រព្រឹត្តទៅយ៉ាងសកម្ម ដោយមានលោក ប៊ុណ្ណ ចន្ទម៉ុល ជាអ្នកនាំពាក្យទៅជំរាបលោកប៉ាច ឈឺន ដែលជាបុរសម្នាក់មានចិត្តរឹងដូចថ្ម ។ រាត្រីថ្ងៃទី១៩កក្កដា មេដឹកនាំពួកបាតុករបានរៀបចំក្បួនដោយក្រុមៗ តាមកម្មវិធីរបស់ ខ្លួនជាស្រេច ។
ថ្ងៃទី២០ កក្កដា ក៏ចូលមកដល់....
ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ នៅទីក្រុងភ្នំពេញ ដៃកាន់ដងបដា ដើរសំដៅទៅវិមានទេសាភិបាលបារាំង នៅខាងលិចវត្ត ភ្នំ (ទីស្តីការរដ្ឋមន្ត្រីក្រសួងផែនការសព្វថ្ងៃ) ប្រកបដោយទឹកមុខអង់អាចក្លាហាន និង ខឹងផង ។ នៅខាងលើផ្ទាំងបដានោះ មានចារិកពាក្យសោកថា «យើងខ្ញុំសូមអោយដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ »។
ពួកបាតុករ បានទៅដល់ការិយាល័យទេសាភិបាលបារាំងយ៉ាងកុះករ ដោយចំរុះដោយពណ៌លឿងផង ធ្វើអោយទិដ្ឋភាព នេះគួរគយគន់ឥតគណនា ។ នៅមុខពួកបាតុកររាប់ម៉ឺននាក់ គេក្រលេកឃើញលោក ប៉ាច ឈឺន ឈរយ៉ាងសង្ហា គ្មានព្រឺរោ មខ្លាចពួកបារាំងយង់ឃ្នងធ្វើបាបអ្វីឡើយ ។ មុនដំបូងលោកប៉ាច ឈឺនបានរ៉ាយរ៉ាប់ប្រាប់បារាំង ពីហេតុការណ៍ផ្សេងៗ និង សុំជួបទេសាភិបាលបារាំង តែបារាំងអោយចូលពីរបីនាក់ប៉ុណ្ណោះ ។ ក្រុមបាតុករមិនព្រមព្រោះខ្លាចពួកវាចាប់ទៀត ។ ពេល នោះដោយមនុស្សច្រាលចុះច្រាលឡើង ធ្វើអោយលោកប៉ាច ឈឺនជ្រុលខ្លួនចូលក្នុងរបងការិយាល័យរបស់បរទេស ហើ យបារាំងក៏បិទទ្វារ រួចវានាំមេបាតុករតាមផ្លូវក្រោយបាត់ទៅ ។
ឃើញបារាំងចាប់លោកប៉ាច ឈឺនដូច្នេះ ក្រុមបាតុករទ្រាំមិនបាន ក៏បះគិលវាយគិញបារាំង យួនបែកក្បាលហូរឈាម ឡើង ។ ព្រះសង្ឃដេញចាក់បារាំងនឹងដងឆ័ត្រ ព្រោះតែខឹងគេធ្វើបាបសាស្ត្រាចារ្យរបស់ខ្លួន ។ ចំនែកគ្រហស្ថប្រើដុំថ្ម ដំបង និងកូនតឹងជាអាវុធដែរ ។
ការបះបោរវាយដូច្នេះ ធ្វើអោយខូចគំរោងការអស់រលីង ដែលលោកសឺង ង៉ុកថាញ់បានទាក់ទងអោយជប៉ុន ជួយធ្វើអន្ត រាគមន៍ បើប្រសិនណាទេសាភិបាលបារាំងមិនដោះលែងវីរជនទាំងពីរទេ (សូមអានគុកនយោបាយរបស់លោក ប៉ុណ្ណ ចន្ទម៉ុ ល) ពេលកំពុងវាយប្រលូកគ្នានោះ ពួកបារាំងបានថតរូបបាតុករ ដើម្បីស្រួលដើរចាប់ ។ ព្រះភិក្ខុ ប៉ាង-ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោកប៉ុណ្ណ-ចន្ទម៉ុល លោកជុំ មួង ភិក្ខុធម្មបាល ខៀវ ជុំ ៘ បានរត់គេចខ្លួនយ៉ាងរហ័ស ។ ជនណាយឺតដំនើរក៏ ត្រូវពួកបារាំងចាប់ដាក់គុកអស់ ។
ព្រះតេជព្រះគុណ ប៉ាង-ខាត់ គេចខ្លួនរួច ហើយបែរជានិមន្តទៅអោយបារាំងចាប់ដោយចិត្តក្លាហានជាទីបំផុត ។ លោក ប៉ុណ្ណ-ចន្ទម៉ុល ក៏ត្រូវបារាំងចាប់ដែរ ។ រីឯព្រះអាចារ្យ អ៊ុក ជា និងភិក្ខុធម្មបាល ខៀវ ជុំ បាននិមន្តភៀសខ្លួនទៅកាន់ប្រទេ សសៀមទាំងទឹកភ្នែក ។ (ព្រះអាចារ្យ អ៊ុក-ជា គង់នៅស្រុកសៀមរហូតមកដល់សព្វថ្ងៃ) ។
ចំនែកលោក ជុំ មួង ក៏បានគេចខ្លួនទៅបាត់ដំបងដែរ ។ ខ្មែរអ្នកស្នេហាជាតិ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ដែលចាប់បាន គេដាក់ក្នុងទីឃុំឃាំង រួចបញ្ជូនទៅគុកធំភ្នំពេញទុកកាត់ទោស ។
ចំនែកស្តេចសីហនុ គ្មានគិតបញ្ហាប្រទេសជាតិទេ គឺគិតតែសប្បាយ នឹងស្រីញី រាំរែក ពេញចន្ទឆាយា ពុំជួយឈឺឆ្អាល ពួកបាតុករសោះ ដែលជាចូលដៃនឹងបារាំង ជេរព្រះសង្ឃថា «អាត្រងោលបួសបំផ្លាញបាយ» ទៅវិញ ហើយថែមទាំងហាម មិនអោយសិស្សសាលាបាលីជាន់ខ្ពស់ប្រើឆ័ត្រដងដែកទៀតផង ។ (លោកតាម្នាក់មានប្រសាសន៍ថា ស្តេចសុរាម្រិតបានដឹក ប្រាក់សុទ្ធនិងមាសទៅសូកបារាំងច្រើនណាស់ ដើម្បីអោយកូនខ្លួនបានសោយរាជ្យ ។ បារាំងក៏យល់ព្រមហើយដាក់ខសន្យា កុំអោយសីហនុភ្លេចបារាំង ។ ដូច្នេះហើយបានជាស្តេចសីហនុនឹកគុណបារាំងមិនភ្លេច ។
បាតុកម្មនេះពុំបានសំរេចដូចគោលបំនងទេ គឺហាក់ដូចជាគ្រាន់តែធ្វើអោយជាការសាកល្បង អោយខ្មែរទូទៅដឹងខ្លួន ប៉ុណ្ណោះ ។ ក្រោយមកអ្នកទោសនយោបាយ ក៏ត្រូវបារាំងបញ្ជូនទៅព្រៃនគរតាមកប៉ាល់ដើម្បីកាត់ទោស ។
ការកាត់ទោសប្រហារជីវិត
នាវាស្រែកលាកំពង់ផែភ្នំពេញបីវូម ក៏ទំលាក់កន្ទុយហើយធ្វើដំនើរគ្រឿនៗទៅ ។ នៅលើនាវា លោកគ្រូអាចារ្យ ហែម ចៀវ, លោកប៉ាច ឈឺន, លោក នួន ឌួង, និងអ្នកទោសឯទៀតជើងជាប់ច្រវាក់ សម្លឹងមើលកំពូលវត្តឧណ្ណាលោម សំដែង​នូវ​សេចក្ដី​អាឡោះអាល័យ​មាតុភូមិ មិន​ចង់​ឃ្លាត​ឆ្ងាយ​ទេ លោកស្តាយខានបាន រស់នៅជាមួយជនរួមឈាមជាទីស្នេហា! ស្តាយខានឃើញមុខឧបាសកឧបាសិកា ដែលតែងពិគ្រោះគ្នាអំពីបញ្ហាជាតិ សាស នា ។ លោកអាចារ្យ​កម្សត់​លើក​ដៃ​ទាំង​ពីរ​ប្រណម​ហើយ​ពោល​ខ្សឹបៗ ៖

  • ខ្ញុំម្ចាស់សូមថ្វាយព្រះបង្គំលាហើយ មិនដឹងថ្ងៃណាបានជួបវិញទេ! សូមព្រះបារមីជួយថែរក្សាទូលព្រះបង្គំផង ទូលបង្គំ
ចង់រស់តទៅទៀតដើម្បីស្រោចស្រង់ប្រទេស ដែលលិចលង់ច្រើនឆ្នាំមកហើយណាស់...។ អោកន្លែងដ៏មនោរម្យ! ដែលធ្លាប់ផ្តល់នូវវិជ្ជា និង សេចក្ដីសុខគ្រប់បែបយ៉ាង! ខ្ញុំមិនភ្លេចអ្នកទេ! ទោះបីអាចោរព្រៃសម្លាប់ខ្ញុំ ក៏វិញ្ញាណក្ខន្ធ ខ្ញុំហើរមកនៅទីនេះវិញដែរ ។ សូមអ្នកអភ័យទោសដល់ខ្ញុំ ដែលមិនបានចូលលាដល់កន្លែង ព្រោះខ្ញុំជាមនុស្សមាន ទោស មិនអាចមានសេរីភាពធ្វើអ្វីកើតតាមចិត្តចង់! តែខ្ញុំមិនតូចចិត្តឡើយ នូវទោសកំហុសដែលបារាំងវាចោទដោយ សារខ្ញុំ ស្រលាញ់ជាតិ សាសនា ខ្ញុំស្លាប់ ក៏ស្លាប់ចុះ អោយតែជាតិ! សាសនារស់...។

កប៉ាល់បើកមកដល់មុខវាំង ញ៉ាំងចិន្តាលោកគ្រូអាចារ្យ ហែម ចៀវ និងមិត្តភក្តិឯទៀតអោយក្តៅឆេះឆួល ហួសប្រមា ណ លោក​ស្អប់​ខ្ពើម​ពួក​ស្តេចដែលកាចឃោរឃៅ សម្លាប់មនុស្សគ្មានពិចារណារកយុត្តិធម៌ គ្មានគិតប្រជារាស្ត្រក្រីក្រ រហេមរហាម ដែលពួកបរទេសសង្កត់សង្កិន មានចិន យួន បារាំងជាដើម ។ មើលចុះវាំងប្រាសាទរបស់គេមានរស្មីភឺរន្ទាល អស់ លុយជាតិរាប់រយលាន! ចំណែក លំនៅប្រជារាស្ត្រ រកតែស្លឹកបាំងមិនជិតទឹកភ្លៀង និង កំដៅផង! គេទុកខ្លួនគេជាអ្នកគ្រប់ គ្រងប្រជារាស្ត្រ ។ តែតាមពិតពួកគេជាបក្ស នៃប្រជារាស្ត្រទើបត្រឹមត្រូវ ទើបសមនឹងសកម្មភាពដែលគេបានប្រព្រឹត្ត ។


ការឈឺចិត្ត ការភ្ញាក់រលឹករបស់លោកអាចារ្យ ហែម ចៀវ មានតាំងពីលោកនៅជាសិស្សសាលាបាលីជាន់ខ្ពស់ម៉្លេះ ។ លោកជាមេបដិវត្តន៍ដ៏ឧត្តមម្នាក់ដែលយើងកម្រនឹងបានជួប ។


បន្តិចក្រោយមក នាវាចំបាំងដឹកអ្នកទោសនេះ ក៏មកដល់មុខសាលាបាលីជាន់ខ្ពស់ ដែលជាទីបណ្ដុះវិជ្ជារបស់លោក ។ លោកសម្លឹងកំពូលសាលាដោយចុកណែនឱរា ហើយបង្កើតសំលេងតាមខ្យល់ទៅសិស្សកម្សត់ ៖

  • ឱសិស្សជាទីស្នេហាអើយ! តើអ្នកបានគ្រូណាបង្រៀនអ្នកទៀត! បើខ្ញុំត្រូវបរទេសគេដឹកទៅប្រហារជីវិតដូច្នេះ! ខ្ញុំ
មិនចង់ឃ្លាតអ្នកទេ! អ្នកជាសិស្សប្រកបដោយធម៌ ចេះស្រលាញ់វិជ្ជាដូចចិត្តគ្រូប៉ងប្រាថ្នា! ថ្ងៃនេះខ្ញុំឃ្លាតពីអ្នកហើយ! ចូរ អ្នកខំសិក្សាជាមួយគ្រូថ្មី អោយមែនទែន បើអ្នកពិតជាស្រលាញ់ខ្មែរមែន! ចូរអ្នកខំរក្សាកិត្តិយស សាសនា យើងកុំអោយ សាបសូន្យណា៎! ខ្ញុំគ្មានអី ផ្ញើមកអ្នកក្រៅពីបណ្ដាំមួយម៉ាត់នេះទេ គឺបើអ្នកស្រលាញ់ខ្ញុំ ទុកខ្ញុំជាគ្រូត្រូវខំរៀន ហើយរំដោះប្រ ទេសអោយបានឯករាជ្យឡើង ។

ជយោសាលាបាលី! ខ្ញុំលាហើយ លាទាំងមិនបានឃើញមុខអ្នករាល់គ្នា លាហើយកន្លែងធ្លាប់រៀន ធ្លាប់ជំនុំគ្នា! លាហើយ មាតុភូមិជាទីស្នេហាស្មើដោយជីវិត! លាហើយញោមញាតិ ដែលធាប់ស្រលាញ់រាប់អានគ្នាឥតមានហ្មង... លាហើយទីក្រុង កំសត់ដែលត្រូវគេសង្កត់សង្កិន! លាហើយប្រិយមិត្រដែលគិតប្រយោជន៍ជាតិ! ខ្ញុំលាទាំងអាល័យនិងឈឺចិត្តជាទីបំផុត!។


ចំណែកលោក នួន ឌួង និងលោក ប៉ាច ឈឺន ក៏មានដុំទុក្ខដូចជាលោកគ្រូហែម ចៀវ ដែរ ។ លោកប៉ាច ឈឺនក្តី លោកនួន ឌួងក្តី លោកគ្រូអាចារ្យហែមចៀវក្តី និងអ្នកឯទៀតក្តី គ្មានស្តាយស្រណោះជីវិតទេ តែសាកស្តាយខានបានបន្តសកម្មភាព ដើ ម្បីរំដោះជាតិអោយរួចពីនឹមដែកអនានិគមនិយមបារាំងអោយរួចសិន។ ការគិតវែងឆ្ងាយ នូវបញ្ហាជាតិទាំងនេះហើយ ដែល ធ្វើអោយជលនេត្រវីរបុរសខ្មែរយើងហូរដោយមិនដឹងខ្លួន។ លោកទាំងនេះពុំបានសន្ទនាគ្នានៅតាមសំលេងទេ គឺគ្រាន់តែ សន្ទនាតាមខ្សែភ្នែកប៉ុណ្ណោះ ។


ដំណើរនាវាទៅមុខជានិច្ច ឥតគិតដល់មនុស្សដែលមានទុក្ខទោសហួសព្រំដែនសោះឡើយ។ ទេសភាពដងទន្លេ ពីភ្នំពេញ ទៅព្រៃនគរមានសភាពក្រៀមក្រំ សម្ងំស្ងៀមឈឹង ហាក់ដូចជាឈរគោរពវីរបុរសដែលបារាំងដឹកទៅកាត់ទោសនាក្រុងព្រៃ នគរក្នុងពេលខាងមុខនេះ ។ សភាពស្ងប់ស្ងាត់នេះ រឹងរឹតតែទាញព្រលឹងវីរជនយើងអោយរំភើបឥតឧបមា ។


នៅពេលដែលនាវាបើកហួសព្រំប្រទល់ដែនខ្មែរ លោកនួន-ឈួង បានបន្លឺសំឡេងទៅកាន់លោកអាចារ្យហែម ចៀវ ដោយញ័រៗ

  • ព្រះតេជព្រះគុណ យើងឃ្លាតពីមាតុភូមិយើងហើយ!
  • អើលោក! នេះជាការធម្មតារបស់យើងទេ... សូមកុំទោមនស្សអី!
  • ពិតមែនហើយ! តែព្រលឹងខ្ញុំវាមិនព្រមដាច់អាល័យពីខ្មែរយើងសោះ!
  • អើ! ខ្លួនខ្ញុំក៏យ៉ាងនោះដែរ! ខ្ញុំមិនអាចបំភ្លេចជាតិយើងបានទេ ទោះបីបារាំងសម្លាប់ចោលក៏ដោយ ខ្ញុំមិនគិតដែរគឺខ្លាចតែប្រទេសយើងពុំបានសេរីភាពប៉ុណ្ណោះ ។
លោក នួន ឌួង ឆ្លើយ
  • មិនអីទេ ខ្មែរយើងភ្ញាក់​រឭក​ខ្លះហើយព្រះតេជព្រះគុណ!
កំពុងសន្ទនាគ្នាជាប់មាត់ ស្រាប់តែស័ក្តិ២បារាំងដើរមកជិតហើយស្រែក
  • ឈប់ជជែកគ្នាទៅ! រៀបចំខ្លួនឡើងដល់ផែឥឡូវហើយ!
អ្នកទោសទាំងអស់ក៏ធ្វើតាមបារាំងនោះ។
ដល់ព្រៃនគរ រថយន្តទ្រុងមួយបានមកដឹកអ្នកទោស យកទៅដាក់ក្នុងគុកធំ ។ អំពើយង់ឃ្នងនៅគុកព្រៃនគរ ក៏ដូចជានៅ គុកធំភ្នំពេញដែរ ។ ពួកអ្នកចូលថ្មី តែងទទួលថ្នាំខ្លាំងពីអ្នកទោសដៃឆើតស្ទើរគ្រប់គ្នា ។ អំពើប្រាសចាកមនុស្សធម៌នេះ កើត ដោយសារពួកបារាំងវាបង្កើតឡើង កុំអោយអ្នកទោសត្រូវ នឹងអ្នកទោស គឺជានយោបាយបំបែកបំបាក់ ដើម្បីស្រួលត្រួតត្រា ទៅទៀត។ ខ្មែរអ្នកទោសខ្លះដោយបារាំងកាន់ជើង ខ្លួនក៏ឡើងដៃ វាយធ្វើបាបជាតិឯងគ្មានគិតមុខគិតក្រោយអ្វីសោះ។ ពេ លចូលទៅដល់ លោក នួន ឌួង បានត្រូវមេតម្រួតគុកព្រៃនគរវាយធាក់រហូតសន្លប់បាត់ស្មារតី លែងដឹងខ្លួននៅចំពោះអ្នកទោ សជាច្រើនព្រោះតែលោកឆ្លើយថា «ក្បត់បារាំង» អំពើនេះធ្វើអោយកល្យាណមិត្តលោកអាណិតស្ទើរភ្លេចស្មារតី ។ អាចារ្យ ហែម ចៀវ ឃើញមិត្តខ្លួនទទួលទណ្ឌកម្មដ៏សាហាវដូច្នេះ លោកបារម្ភក្នុងចិត្តខ្លះដែរ ដោយខ្លាចទទួលរង្វាន់អប្រិយពីជនទុយ៌ ស ដូចលោក នួន ឌួង ។

តែខណនោះលោកនឹកឃើញ «នេះជាការធម្មតារបស់អ្នកទោសទេ! នេះហើយជាស្ថាននរកលោកិយ! អញមិនត្រូវរុញរា ឡើយ...» បន្ទាប់ពីពួកយួនវាធ្វើបាប លោកអាចារ្យ នួន ឌួង អស់ចិត្តហើយ ជនអប្រិយនោះក៏មកហៅ អាចារ្យ ហែម ចៀវ ទៅសួរម្តង ។ លោកអាចារ្យក៏ចូលទៅជិតតាមទម្លាប់គេនិយមអនុវត្តនោះ ដោយមិនហ៊ានងើបមើលមុខគេផង ។ មេត្រួត ត្រាក៏បោះសម្ដីទាំងកម្រោលទៅកាន់អាចារ្យហែម ចៀវថា៖

  • ចុះអាទ្រើកនោះមានរឿងអីដែរ ?
លោកអាចារ្យក៏​ឆ្លើយ​ទៅវាវិញ
  • ប្របាទ ព្រះតេជព្រះគុណម្ជាស់! ខ្ញុំបាទត្រូវបារាំងចាប់ជាមួយគ្នា ដោយសង្ស័យថាខ្ញុំក្បត់បារាំង តែតាមពិតបារាំង
គេនិមន្តខ្ញុំ អោយដើរទេសនាពន្យល់អ្នកស្រុកទាហានកុំអោយទាស់គ្នា ។ លុះឃើញពួកទាំងនោះចូលចិត្តខ្ញុំបាទ ច្រើន បារាំងភ័យខ្លាចខ្ញុំបំបះបំបោរ គេក៏ចាប់ខ្ញុំបាទមក!
  • អើមិនអីទេអាឯងរួចខ្លួន! ទៅកន្លែងវិញចុះ!
ចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរ លោកអាចារ្យ ហែម ចៀវ មិនដែលប្រើអាកាប្បកិរិយាច្រឡើសបើសទ្បើយ លោកតែងនិយាយណែនាំអប់រំអ្នកទោសខ្មែរអោយស្រលាញ់អ្នកទោសខ្មែរ កុំអោយភ្លេចជាតិខ្លួន។ មិនត្រឹមតែខ្មែរយើង ទេដែលស្រឡាញ់លោកអាចារ្យ សូម្បីតែពួកជាប់ពន្ធធនាគារជាមួយក៏ស្រលាញ់គោរពដល់លោកជារឿយៗដែរ ។ កិរិយា សុភាពរាបសា សម្ដីពិរោះ ចិត្តល្អមិនចេះឈ្នានីសជនណាមួយដូចលោកអាចារ្យ ហែម ចៀវ តែងបានទទួលនូវសេចក្តីអាណិត អាសូរពីអ្នកផងជានិច្ច ។ គេបានដាក់លោកទាំងពីរនៅលើអាគារជាន់ទី៤ បន្ទប់លេខ៣ ។ គុកនៅព្រៃនគរមានសភាពស្អាត ស្អំធំទូលាយជាងគុកនៅភ្នំពេញច្រើន ហើយសំលៀកបំពាក់សោតក៏លើភ្នំពេញដែរ ។ តើបញ្ហានេះមកពីអ្វី បើយើងទាំងពីរ កញ្ជះបារាំងដូចគ្នា ?

ការជំនុំអ្នកទោសខ្មែរយើងពីរបីដងទៅហើយ នៅតែមិនទាន់សំរេចថាយ៉ាងណាសោះ ។ ឃើញតែព្រះអាចារ្យ ប៉ាងខាត់ មួយត្រូវរួចវិលមកភ្នំពេញវិញ ។ «ចំណែកអស់លោកឯទៀតកំពុងនិន្ទ្រាគងថ្ងាស ជញ្ជឹងគិតថា តើវាសនាអញ នឹងធ្លាក់ដល់ ណា! តែស្អីក៏ស្អីទៅចុះ ព្រោះជីវិតអញៗ បានបូជាជូនជាតិស្រេចទៅហើយ» ការប្តេជ្ញាចិត្តបែបនេះហើយ ដែលធ្វើអោយ វីរបុរសទាំងនោះគ្មានតក់ស្លុតអ្វីសោះ ។ រហូតមកដល់មានអស់លោកខ្លះ ស្រែកជេរអោយស័ក្តិប្រាំបារាំងថា «ពួកអារ៉ែងចង់ ធ្វើអីអញក៏ធ្វើទៅចុះ! អាចោរលួចប្រទេសអញ! អញខ្ពើមរស់ ក្រោមការជិះជាន់របស់អាឯងណាស់អាហន្ទយុំ! អាកំ សាក! សម្លាប់អញទៅ» ថ្ងៃកាត់ទោសក៏មកដល់! ក្រោយពីជំនុំជំរះសំរេចសេចក្តីមក លោកស័ក្តិប្រាំចាងហ្វាងតុលាការសឹកបានកាន់សំណុំរឿង ចេញមកឈរនៅចំពោះ មុខអ្នកទោសខ្មែរយ៉ាងក្លាហាន ដោយមានខ្មែរយើងម្នាក់ជាអ្នកបកប្រែភាសាអមផង ។ ជាបឋមគេហៅឈ្មោះលោកប៉ាច ឈឺន ។ លោកប៉ាច ឈឺន ក្រោកឈរយ៉ាងសង្ហាររួចឆ្លើយ

  • បាទ!
  • អ្នកឯងត្រូវមានទោសប្រហារជីវិតបង់!
ឯលោកហែម ចៀវ ក៏មានទោសប្រហារជីវិតដែរ! លោក នួន ឌួង ក៏មានទោសប្រហារជីវិតដែរ! ចំណែកលោកប៉ុណ្ណ ចន្ទម៉ុល មានទោសគុក៥ឆ្នាំ និងនិរទេសមិនអោយចូលស្រុក១៥ឆ្នាំទៀត ៘
ក្នុងចំណោមអ្នកទោសទាំងនេះមានតែលោកប៉ុណ្ណ-ចន្ទម៉ុលម្នាក់ទេដែលភ័យខ្លះ ព្រោះលោកមានវ័យក្មេងជាងគេ។ ចំណែក​លោកប៉ាច ឈឺន, អាចារ្យហែម ចៀវ, អាចារ្យនួន ឌួង, នៅមានស្មារតីរឹងប៉ឹងដដែល ។ លោកទាំងបីប្រាណញញឹមដោយ ការឈឺចាប់ឥតឧបមា ចំពោះការកាត់ទោសដ៏លាមកនេះ ។ បន្ទាប់មកលោកស័ក្តិប្រាំនោះ ក៏ពោលមកកាន់អ្នកទោសប្រ ហារជីវិតបង់ថា៖
  • យើងនឹងបញ្ជូនសំណុំ​រឿងអ្នកឯង ទៅសុំសម្រាលទោសពីលោកឧត្តមសេនីយ ប៉េតាំង ប្រមុខរដ្ឋាភិបាលបារាំង ដើម្បី
អោយលោកអនុគ្រោះទោសខ្លះដល់អ្នករាល់គ្នា ។ សម្លេងរបស់លោកស័ក្តិប្រាំចប់ដោយស្ងៀមស្ងាត់ គ្មានអ្នកទោសខ្មែរ ណាម្នាក់ ថ្លែងនូវអំណរគុណសោះឡើយ ។ លោកស័ក្តិប្រាំកំណាចនោះក៏បញ្ជាអោយភ្នាក់ងារគុក នាំអ្នកទោសវិលមកកាន់ទី ឃុំឃាំង។ រវាង២ខែក្រោយ លោកអាចារ្យហែម ចៀវប៉ុណ្ណ ចន្ទម៉ុលនិងមិត្តឯទៀតណាស់ដោ យត្រូវគេបញ្ជូនទៅអោយនៅគុកឯកោះត្រឡាច។ ឯលោកទាំងបីមិនទាន់បញ្ជូនទៅភ្លាមៗទេ ព្រោះរង់ចាំសេចក្តីសម្រេច ចិត្តពីឧត្តមសេនីយ ប៉េតាំង សិន ។
ដរាបណាខ្មែរលែងមានគំនិតក្តិចខ្មែរ ដរាបនោះជាតិយើងនឹងបានរុងរឿងមិនខាន។ (ពាក្យពេចន៍​ខ្លះ​គ្រាន់តែ​ជា​សម្ដី​អ្នក​និពន្ធ​ដែល​ស្អប់​រាជានិយម​តែ​ប៉ុណ្ណោះ)
ឯកសារយោង
មានចិត្តអណិតអាសូរលោក


Twitter Delicious Facebook Digg Favorites More